តារាសម្តែងជើងចាស់ហូលីវូដទទួលមរណៈភាពនៅអាយុ 97 ឆ្នាំ

16

លោកស្រី Doris Day តារាមួយក្នុងចំណោមតារាដ៏ល្បីបំផុតរបស់ហូលីវូដក្នុងទសវត្សឆ្នាំ 1950 និង 60 បានទទួលមរណៈភាពនៅអាយុ 97 ឆ្នាំ។

មូលនិធិរបស់លោកស្រីបាននិយាយថាលោកស្រីបានទទួលមរណៈភាពនៅឯផ្ទះរបស់លោកស្រីនៅ Camel Valley  រដ្ឋកាលីហ្វ័រនីញ៉ា បន្ទាប់ពីការតស៊ូជាមួយជំងឺរលាកសួត។លោកស្រី Day ត្រូវបានគេស្គាល់ដោយសារការបង្ហាញខ្លូនតាមភាពយន្តរាប់សិបរបស់លោកស្រីរួមទាំងតន្ត្រី Calamity Jane និង Pillow Talk។

លោកស្រីក៏បានច្រៀងបទ Que Sera, Sera ដ៏ល្បីល្បាញក្នុងរឿង Hitchcock The Man Who Knew Too Much។

មូលនិធីរបស់លោកស្រីបាននិយាយថាលោកស្រីបានស្នើសុំ “គ្មានពិធីបុណ្យសព ឬពិធីរំលឹកទេ ហើយក៏គ្មានធ្វើផ្នូរដែរ”។លោកស្រី Day បានប្រារព្ធពិធីខួបកំណើតទី 97 ឆ្នាំរបស់លោកស្រីនៅថ្ងៃទី 3 ខែមេសាហើយបានផ្ដល់បទសម្ភាសដ៏កម្រមួយទៅអ្នកយកព័ត៌មានហូលីវូដ។

លោកស្រីបាននិយាយថា “ខ្ញុំទទួលបានលិខិតសេចក្តីស្រលាញ់ជាច្រើនពីអ្នកគាំទ្រមានតាំងពីក្មេងអាយុ 8 ឆ្នាំ ដោយប្រាប់ខ្ញុំថាពួកគេបានស្គាល់ខ្ញុំតាមខ្សែភាពយន្តនិងតន្ត្រីដោយជីដូនជីតាតួតរបស់ពួកគេ ហើយខ្សែភាពយន្តរបស់ខ្ញុំធ្វើឱ្យពួកគេសប្បាយរីករាយ។លោកស្រី Day មិនដែលឈ្នះពានរង្វាន់ Oscar ទេ ប៉ុន្តែលោកស្រីទទួលបានមេដាយសេរីភាពប្រធានាធិបតីក្នុងឆ្នាំ 2004 ហើយលោក George W Bush បានហៅវា “ថាជាថ្ងៃដ៏ល្អសម្រាប់អាមេរិកនៅពេលដែល Doris Marianne von Kappelhoff មកពីទីក្រុង Evanston រដ្ឋ Ohio បានសំរេចចិត្តក្លាយជាអ្នកសំដែង”។

នៅឆ្នាំចុងក្រោយរបស់លោកស្រី លោកស្រីបានចំណាយពេលវេលារបស់លោកស្រីដើម្បីសុខុមាលភាពសត្វនិងបង្កើតមូលនិធិសត្វ Doris Day នៅក្នុងឆ្នាំ 1978៕