ក្រុមហ៊ុន LG នឹងបន្តផលិតទូរស័ព្ទទោះបីជាមានការខាតបង់ផ្នែកហិរញ្ញវត្ថុ

14

ក្រុមហ៊ុន LG Mobile បានខាតបង់ប្រាក់ចំនួន 700 លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន  ខណៈដែលផ្នែកផ្សេងៗទៀតរបស់ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណេញ។ ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកក្រុមហ៊ុន LG Electronics លោក Qiao Jinjin បាននិយាយថាក្រុមហ៊ុននឹងមិនបោះបង់ចោលអាជីវកម្មទូរស័ព្ទចល័តនោះទេ។

លោក Qiao  បានបន្ថែមថា “ផលប័ត្រជំនួញរបស់ក្រុមហ៊ុន LG រួមមាន ឡាន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលទាក់ទងទៅនឹងស្មាតហ្វូន ដូច្នេះយើងមិនបានពិចារណាពីការបិទអាជីវកម្មស្មាតហ្វូននោះទេ”។

ក្រុមហ៊ុន LG Mobile បានបង្ហាញពីការខាតបង់ប្រតិបត្តិការជិតបួនឆ្នាំជាប់ៗគ្នា (15 ត្រីមាស)។ ក្នុងឆ្នាំ 2017 វាបានខាតបង់ប្រាក់ 192 លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន LG កំពុងផ្តោតទៅលើប្រព័ន្ធ 5G និងកត្តាទរង់ថ្មីៗដើម្បីទាញយកទ្រព្យសម្បត្តិរបស់ខ្លួនមកវិញនៅឆ្នាំនេះ៕