ក្រុមឧទ្ទាមបំបែកខ្លួនត្រូវបានចោទប្រកាន់ពីបទសម្លាប់កម្មករសំណង់ចំនួន 31 នាក់នៅឥណ្ឌូនេស៊ី

22

ប៉ូលិសឥណ្ឌូណេស៊ីនិយាយថាកម្មករសំណង់ចំនួន 31 នាក់ត្រូវបានសម្លាប់នៅក្នុងខេត្ត Papua ភាគខាងកើត។ ប៉ូលិសសង្ស័យថាពួកឧទ្ទាមបំបែកខ្លួនបានធ្វើការវាយប្រហារ។

ក្រុមប្រដាប់អាវុធមួយបានវាយលុកការដ្ឋានសាងសង់ផ្លូវថ្នល់មួយកាលពីថ្ងៃអាទិត្យ។ ប៉ូលិសនិយាយថាជនរងគ្រោះជាកម្មកររបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ។

អាជ្ញាធរជឿជាក់ថាមានលទ្ធភាពខ្ពស់ដែលក្រុមប្រដាប់អាវុធដែលស្វែងរកឯករាជ្យភាពរបស់ខេត្ត Papua ចេញពីឥណ្ឌូនេស៊ី បានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ។ ប៉ូលិសនិងកងកម្លាំងយោធាកំពុងតែស្វែងរកក្រុមនេះ។

ក្រុមបំបែកខ្លួនបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី។ វាចោទប្រកាន់រដ្ឋាភិបាលថាមិនចែករំលែកផលចំណេញពីធនធានសម្បូរបែបនៅក្នុងខេត្តជាមួយសហគមន៍មូលដ្ឋាន។

ការងារសំណង់គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដែលមានគោលបំណងក្នុងការដោះស្រាយគម្លាតសេដ្ឋកិច្ច។

ការងារនេះត្រូវបានផ្អាកបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យ។ លោកប្រធានាធិបតី Joko Widodo សង្ឃឹមថានឹងចាប់ផ្តើមការសាងសង់ឡើងវិញឆាប់ៗនេះ៕