WhatsApp តែងតាំងប្រធានថ្មីប្រចាំប្រទេសឥណ្ឌាដើម្បីពង្រីកទីផ្សារធំបំផុតរបស់ខ្លួន

23

បណ្តាញសង្គម WhatsApp ចុងក្រោយមាននាយកប្រតិបត្តិថ្មីមួយរួបដើម្បីដំណើរការអាជីវកម្មនៅក្នុងទីផ្សារសកលដ៏សំខាន់បំផុតរបស់ខ្លួន។

វាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កម្មវិធីផ្ញើសារតាមបណ្តាញចល័តដែលគ្រប់គ្រងដោយក្រុមហ៊ុន Facebook បានតែងតាំងប្រធានជាជនជាតិឥណ្ឌាជាលើកដំបូងរបស់ខ្លួន។ លោក Abhijit Bose សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូទាត់ប្រាក់ឌីជីថលឥណ្ឌា Ezetap នឹងក្លាយជាប្រធានរបស់ WhatsApp ប្រចាំប្រទេសឥណ្ឌានៅដើមឆ្នាំ 2019។

ក្រុមហ៊ុននេះបានឱ្យដឹងថាលោក «Bose នឹងបង្កើតក្រុមការងារប្រចាំប្រទេសពេញលេញជាលើកដំបូងរបស់ WhatsApp នៅក្រៅរដ្ឋ California»។

គាត់នឹងមានមូលដ្ឋាននៅ Gurgaon ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័សនៅជាយក្រុង New Delhi ដែលជាទីកន្លែងមានក្រុមហ៊ុនឈ្មោះល្បីផ្សេងៗទៀតដូចជា Google និង Microsoft។

ប្រទេសឥណ្ឌាគឺជាទីផ្សារធំបំផុតរបស់ WhatsApp ដែលមានអ្នកប្រើប្រាស់ជាង 200 លាននាក់ជាទៀងទាត់។

ប៉ុន្តែក្រុមហ៊ុននេះក៏បានជួបប្រទះបញ្ហានៃភាពចម្រូងចម្រាសនៅក្នុងប្រទេសឥណ្ឌានៅឆ្នាំនេះដោយព័ត៌មានមិនពិតនៅលើកម្មវិធីដែលតភ្ជាប់ទៅនឹងការសម្លាប់ក្រៅច្បាប់ជាច្រើន។ WhatsApp ត្រូវបានគេបង្ខំឱ្យធ្វើការផ្លាស់ប្តូរផលិតផលជាច្រើននិងចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងដ៏ធំមួយដើម្បីឆ្លើយតបទៅនឹងសម្ពាធពីរដ្ឋាភិបាលឥណ្ឌា។

ការតែងតាំងអ្នកជំនាញទូទាត់តាមប្រព័ន្ធអ៊ីនធើណិតដូចជាលោក Bose ដែលជាប្រធានប្រចាំប្រទេសឥណ្ឌាមកមកគ្រប់គ្រង WhatsApp ព្យាយាមដើម្បីធ្វើឲ្យសេវាទូទាត់ឌីជីថលរបស់ខ្លួនកើនឡើងនិងមានតំណើការ។

វាត្រូវបានគេធ្វើតេស្តការទូទាត់តាមប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែបានឆ្លងកាត់ឧបសគ្គបទបញ្ជាដែលរារាំងវាមិនឱ្យដំណើរការសេវាកម្មដល់អ្នកប្រើជនជាតិឥណ្ឌារបស់ខ្លួន។

លោក Bose បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “WhatsApp … អាចជាដៃគូដ៏សំខាន់មួយសម្រាប់ការដាក់បញ្ចូលហិរញ្ញវត្ថុនិងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌា”។ វាមិនត្រឹមតែធ្វើឱ្យគ្រួសារជាច្រើនមានទំនាក់ទំនងជាមួយគ្នានោះទេ ប៉ុន្តែវាក៏កើនឡើងអំពីរបៀបដែលវាផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយអតិថិជនរបស់ពួកគេ»។

ការតែងតាំងរបស់គាត់គឺជាផ្នែកមួយនៃការផ្លាស់ប្តូរការគ្រប់គ្រងភាពជាអ្នកដឹកនាំដ៏ធំនៅក្រុមហ៊ុន Facebook ប្រចាំប្រទេសឥណ្ឌាជាកន្លែងដែលវាមានអ្នកប្រើប្រាស់ច្រើនជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Facebook បានតែងតាំងលោក Ajit Mohan ជានាយកប្រតិបត្តិនៃកម្មវិធី Hotstar ដ៏ធំបំផុតប្រចាំប្រទេសឥណ្ឌាជាអនុប្រធាននិងជានាយកចាត់ការទូទៅប្រចាំប្រទេសឥណ្ឌា។ លោក Mohan នឹងកាន់តួនាទីថ្មីរបស់លោកនៅដើមឆ្នាំក្រោយ៕