ក្រុមហ៊ុន Caviar ដាក់លក់ Samsung Galaxy Note9 ស្រោបដោយមាសសុទ្ធទម្ងន់ 1 គីឡូក្រាម

32

ក្រុមហ៊ុន Samsung បានប្រកាស់ទូរស័ព្ទ Galaxy Note9 នៅថ្ងៃទី 9 ខែសីហាជាមួយនឹងតម្លៃ 999 ដុល្លារ ឬ 999 ផោនសម្រាប់អង្គចងចាំ 128 GB។ វាមានពណ៌ស្រស់ស្អាតចំនួន 4 និងស្រោបដោយកញ្ចក់ការពារ Gorilla Glass 5 នៅខាងក្រោយ។

ក្រុមហ៊ុនស្មាតហ្វូនប្រណីត Caviar ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីបានសម្រេចចិត្តថាតម្លៃនិងរូបរាងមិនឆើតឆាយនិងថ្លៃខ្លាំង ហើយបានដាក់លក់ទូរស័ព្ទ Galaxy Note9 ដែលស្រោបដោយមាសសុទ្ធ 1 គីឡូក្រាមនៅខាងក្រោយ។

ទូរស័ព្ទ Samsung Galaxy Note9 កំណែ Fine Gold Edition រក្សានូវផ្នែកខាងក្នុងរបស់វាដូចដដែលជាមួយនឹង  Caviar ដែលជ្រើសរើសដើម្បីផ្តោតទៅលើផ្នែកខាងក្រៅប៉ុណ្ណោះ។

ក្រុមហ៊ុនរុស្ស៊ីក៏បានផ្តល់ជូននូវទូរស័ព្ទ Galaxy Note9 ដែលមានរូបឆ្លាក់ពណ៌មាស ស្បែកសត្វក្រពា សមាសធាតុនិងរូបរាងពីអ៊ីណុកជាច្រើនរួមទាំងស្លាកសញ្ញាមាសរបស់សហព័ន្ធរុស្ស៊ី។ ខណៈពេលដែលវាថ្លៃប្រហាក់ប្រហែល 3,000 អ៊ឺរ៉ូ ពួកវាមានតម្លៃធូថ្លៃណាស់បើប្រៀបធៀបទៅនឹង Fine Gold Edition។

វាចាប់ផ្តើមលក់ក្នុងតម្លៃ 3,87 លានរូប៊ី រឺប្រហែល 60,000 ដុល្លារ ឬ 50,000 អឺរ៉ូ។ ទេយើងមិនបានដាក់លេខសូន្យបន្ថែមទេ នេះគឺជាតម្លៃជាក់ស្តែង។ ហើយប្រសិនបើអ្នកចង់បានអង្គចងចាំ 512 GB អ្នកត្រូវតែថែមលុយប្រហែល 1,000 ដុល្លារ ឬ 1,000 អ៊ឺរ៉ូបន្ថែមទៀត៕