មនុស្ស 20 នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅស្វ៊ីស

25

យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅជួភ្នំទឹកកកស្វីសកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់មនុស្ស 20 នាក់នៅលើយន្តហោះ។

ប៉ូលីសនៅ Canton Graubunden នៅភាគខាងលិចប្រទេសស្វ៊ីសបាននិយាយថាយន្តហោះខ្នាតតូចមួយដឹកអ្នកដំណើរ 17 នាក់ អ្នកបើកបរ 2 នាក់និងមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់បានធ្លាក់ចូលទៅក្នុងភ្នំមួយដែលមានកំពស់ប្រហែល 2,500 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ពួកគេនិយាយថាវាគឺជាជើងហោះហើរមួយដែលបានចាកចេញពី Locarno ភាគខាងត្បូងប្រទេសស្វីសតាមផ្លូវទៅកាន់ទីក្រុង Zurich។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាជនរងគ្រោះ 17 នាក់ក្នុងនោះមានជនជាតិស្វ៊ីសនិង 3 នាក់ជាជនជាតិអូទ្រីស។

យន្ដហោះ Ju-52 ត្រូវបានផលិត 70 ឆ្នាំមកហើយដោយក្រុមហ៊ុនអាល្លឺម៉ង់ Junkers។ ដំណើរទស្សនកិច្ចនេះត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយដែលមានឯកទេសលើយន្តហោះបុរាណ៕