ហ្វាំងឡង់ចំណាយ 10 លានអឺរ៉ូសម្រាប់កិច្ចប្រជុំកំពូលពូទីន ត្រាំ

32

នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកជូហា ស៊ីប៉ាឡាបាននិយាយកាលពីថ្ងៃអង្គារថាការចំណាយនៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រ៉ាប់រងដោយអាជ្ញាធរហ្វាំងឡង់មានចំនួន 10 លានអឺរ៉ូ (ស្មើនឹង 11,66 លានដុល្លារអាមេរិក)។

ប្រមុខរដ្ឋទាំងពីរបានរៀបចំកិច្ចពិភាក្សាទ្វេភាគីយូរអង្វែងនិងសន្និសីទកាសែតរួមនៅទីក្រុងហែលស៊ីនគីកាលពីថ្ងៃចន្ទ។ លោកស៊ីប៉ាឡាបានប្រាប់ទៅសេវាព័ត៌មាន Uutissumalainen ថាការចំណាយនេះ “មានតម្លៃ”។

ការចំណាយទៅលើការប្រជុំគ្នាដំបូងដោយក្រសួងនិងខុទ្ទកាល័យប្រធានាធិបតីប៉ុន្តែថវិកាបន្ថែមនឹងត្រូវដាក់ជូនសភាប្រសិនបើចាំបាច់។

ក្រសួងការបរទេសបានចំណាយរហូតដល់ 1 លានកន្លះអ៊ឺរ៉ូ។ ប្រមុខសេវាព័ត៌មានលោក Vesa Hakkinen បានប្រាប់ Uutissuomalainen ថាអាហារឥតគិតថ្លៃដែលផ្តល់ជូនអ្នកកាសែតនៅមជ្ឈមណ្ឌលព័ត៌មានមានតម្លៃជាង 60ម៉ឺនអ៊ឺរ៉ូ។

គុណភាពនិងភាពសម្បូរបែបនៃម្ហូបអាហារនៅសាលអាហារប៊ូហ្វេ Finlandia Hall បានធ្វើឱ្យអ្នកសារព័ត៌មានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប្រៀបធៀបការរៀបចំដិសណ្ឋាកិច្ចរបស់ម្ចាស់ផ្ទះ អ្នកសរសេរព័តឥមានអន្តរជាតិម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួថាលោកត្រូវ “តម្រង់ជួរដើម្បីទទួលបានកាហ្វេនិងនំប៉័ង” នៅក្នុងកិច្ចប្រជុំកំពូលណាតូកាលពីសប្តាហ៍មុន។

កាសែតហ្វាំងឡង់ Helsingin Sanomat បានកត់សម្គាល់នៅក្នុងវិចារណកថារបស់ខ្លួនថា “ការចងចាំនៃការយកចិត្តទុកដាក់ដែលមានគុណភាពដែលផ្តល់ឱ្យអ្នកសារព័ត៌មានអាចចងចាំយូរអង្វែងនៅក្នុងគំនិតរបស់អ្នកសារព័ត៌មានច្រើនជាងខ្លឹមសារនៃកិច្ចប្រជុំកំពូល”។ គ្រឿងស្រវឹងត្រូវបានផ្តល់ជូនដល់អ្នកសារព័ត៌មានដោយឥតបង់ថ្លៃក្នុងអំឡុងពេលយប់ថ្ងៃអាទិត្យនៅពេលដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ FIFA 2018 ត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍នៅក្នុងមជ្ឈមណ្ឌលព័ត៌មាន។

ភាគច្រើននៃប្រាក់ 10 លានអឺរ៉ូគឺជាតម្លៃលើសេវាកម្មសន្តិសុខ។ នៅក្នុងកិច្ចសន្យាការងារហ្វាំងឡង់ ការបន្ថែមម៉ោងគឺមានតម្លៃខ្ពស់ហើយការផ្លាស់ប្តូរកាលវិភាគការងារថេរនាំឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដែលនិយោជកត្រូវបង់។

ទោះជាយ៉ាងណាភ្ញៀវទេសចរបានបង់ថ្លៃផ្ទាល់ខ្លួនរបស់ពួកគេនៅពេលកក់សណ្ឋាគារនិងជួលឧបករណ៍ឬសេវាកម្ម។ ជាមួយនឹងការប្រកាសពីកិច្ចប្រជុំកំពូល អត្រាតម្លៃបន្ទប់ដំបូងបានកើនឡើងខ្ពស់ ប៉ុន្តែបានធ្លាក់ចុះនៅពេលក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាអ្នកដែលកក់កន្លែងស្នាក់នៅមុនគេដើម្បីទទួលបានកន្លែងស្នាក់នៅមានតម្លៃខ្ពស់ជាងអ្នកកក់យឺតជាង៕