អតីតស្ត្រីទីមួយម៉ាឡេស៊ីត្រូវបានចោទសួរ

48

ការស៊ើបអង្កេតទៅលើរឿងអាស្រូវប្រាក់រាប់ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ីពេលនេះកំពុងតែផ្តោតលើអតីតស្ត្រីទី1 របស់ប្រទេសនេះ។

លោកស្រីរ៉ូស្មា​ ម៉ាន់ស កំពុងត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះចំពោះរឿងអាស្រូវមួយដែលត្រូវបានភ្ជាប់ទៅនឹងស្វាមីរបស់លោកស្រីគឺអតីតនាយករដ្ឋមន្ត្រីណាជីបរ៉ាហ្សាក់។

កាលពីថ្ងៃអង្គារ ក្បួនរថយន្តនិងម៉ូតូបាននាំលោកស្រីរ៉ូស្មា ទៅការិយាល័យប្រឆាំងអំពើពុករលួយដើម្បីផ្តល់សេចក្តីថ្លែងការណ៍។ ក្រុមអ្នកស៊ើបអង្កេតកំពុងសម្លឹងមើលប្រាក់រាប់ពាន់ដុល្លារដែលបាត់ពីមូលនិធិរដ្ឋដែលត្រូវបានបង្កើតឡើងដោយលោកណាជីប។

លោកស្រីរ៉ូស្មាធ្លាប់ត្រូវបានគេរិះគន់ជាទៀងទាត់ដោយសារតែរបៀបរស់នៅដ៏ខ្ជះខ្ជាយរបស់លោកស្រីក្នុងនាមជាស្ត្រីទី1។ លោកស្រីត្រូវបានគេស្គាល់ដោយសារតែលោកស្រីស្រឡាញ់កាបូបនិងស្បែកជើងរចនាដោយអ្នករចនាល្បីៗ។

កាលពីខែមុនប៉ូលីសបានរឹបអូសវត្ថុប្រណីតរាប់រយនិងប្រាក់រាប់លានដុល្លារពីលំនៅដ្ឋានដែលជាប់ពាក់ព័ន្ធជាមួយលោកស្រីរ៉ូស្មានិងស្វាមីរបស់លោកស្រី។ លោកណាជីបបានបដិសេធការចោទប្រកាន់ប្រឆាំងគាត់ជាច្រើនដង និងត្រូវបានគេទូទាត់ពីការធ្វើខុសក្នុងការស៊ើបអង្កេតពីមុន។

រឿងអាស្រូវនេះបានដើរតួយ៉ាងសំខាន់នៅក្នុងការចាញ់ការបោះឆ្នោតដែលគួរឱ្យភ្ញាក់ផ្អើលរបស់លោកណាជីបកាលពីខែមុនដែលបាននាំជ័យជម្នះដល់អតីតនាយករដ្ឋមន្រ្តីមហាធាមហាម៉េត។ បន្ទាប់មកលោកមហាធាបានចាប់ផ្តើមការស៊ើបអង្កេតទៅលើមូលនិធិរបស់រដ្ឋហើយបាននាំខ្លួនទៅកាន់អគ្គរដ្ឋអាជ្ញាថ្មី៕