អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវបានចាប់ខ្លួន

31

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ីបាននិយាយថាអតីតនាយករដ្ឋមន្ត្រីលោកណាជីប រ៉ាស្សាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយរាប់ពាន់លានដុល្លារ។

គាត់ត្រូវបានចោទប្រកាន់ថាបានកេងប្រវ័ញលុយចំនួនដ៏ច្រើនពីមូលនិធិដែលមានជាប់ទាក់ទងជាមួយរដ្ឋាភិបាលទៅគណនីធនាគារផ្ទាល់ខ្លួនរបស់គាត់។

គណៈកម្មការប្រឆាំងអំពើពុករលួយបានចោទសួរគាត់អំពីរឿងអាស្រូវនេះ។ ប៉ូលីសក៏បានស៊ើបអង្កេតផងដែរអំពីការចោទប្រកាន់នេះ។

លោកណាជីបបានលាលែងពីតំណែងនៅខែឧសភាបន្ទាប់ពីក្រុមចម្រុះកំពុងកាន់អំណាចបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតសភា៕