ប្រទេសអេស្ប៉ាញនឹងមានរដ្ឋាភិបាលថ្មី

42

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Mariano Rajoy ត្រូវបានបង្ខំឱ្យលាលែងពីតំណែងរបស់លោកបន្ទាប់ពីសភាបានអនុម័តសេចក្តីមិនទុកចិត្តប្រឆាំងនឹងរូបលោក។

វាត្រូវបានអនុម័តកាលពីថ្ងៃសុក្រដោយ 180 សម្លេងគាំទ្រ 169 ប្រឆាំង និង អវត្តមានមួយ។

គណបក្សប្រឆាំងដ៏ធំបំផុតដែលជាបក្សពលករសង្គមនិយមបានលើកសំណើនេះបន្ទាប់ពីរឿងអាស្រូវអំពើពុករលួយពាក់ព័ន្ធនឹងគណបក្សកាន់អំណាច។ មនុស្ស 29 នាក់ត្រូវបានរកឃើញថាមានទោសនៅចុងខែឧសភា។

មេដឹកនាំគណបក្សប្រឆាំងធំលោក Pedro Sanchez នឹងជំនួសលោក Rajoy។ គណបក្សឆ្វេងនិយមបានកាន់អំណាចបន្ទាប់ពីការដឹកនាំរយៈពេល 6 ឆ្នាំបន្ទាប់ពីគណបក្សស្តាំនិយម។

គណបក្សពលករសង្គមនិយមនឹងប្រឈមបញ្ហាលំបាកមួយនៅពេលខាងមុខព្រោះថាវាត្រូវការរកដៃគូរដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ។ ហើយរដ្ឋាភិបាលថ្មីមួយនឹងត្រូវដោះស្រាយជាមួយចលនាទាមទាឯករាជ្យកាតាឡាន៕