នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir បង្កើតក្រុមការងារប្រឆាំងអំពើពុករលួយ

41

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad បានបង្កើតក្រុមការងារមួយដើម្បីស៊ើបអង្កេតរឿងអាស្រូវប្រាក់រាប់ពាន់លានដុល្លារដែលហ៊ំព័ទ្ធលើអ្នកកាន់អំណាចមុនរបស់លោក។ ក្រុមការងារនឹងពិនិត្យមើលការចោទប្រកាន់ដែលថាលោក Najib Razak មានប្រាក់ប្រមាណ 700 លានដុល្លារត្រូវបានផ្ទេពីមូលនិធិអភិវឌ្ឍន៍រដ្ឋទៅគណនីផ្ទាល់ខ្លួនរបស់គាត់។

លោក Mahathir បាននិយាយកាលពីថ្ងៃចន្ទទៅកាន់មន្រ្តីរាជការនិងមន្ត្រីដទៃទៀតនៅខាងក្រៅការិយាល័យនាយករដ្ឋមន្រ្តីដោយប្តេជ្ញាលុបបំបាត់អំពើពុករលួយ។ គាត់បានគេវាយប្រហារលោក Najib ជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងមូលនិធិ 1MDB នេះ។

លោក Mahathir បានអំពាវនាវឱ្យមានព្រំដែនច្បាស់លាស់រវាងស្ថាប័ននីតិប្រតិបត្តិ អង្គនីតិបញ្ញត្តិ និងប្រព័ន្ធយុត្តិធម៌។

ប៉ូលីសបានឆ្មក់ចូលផ្ទះរបស់លោក Najib កាលពីសប្ដាហ៍មុន ហើយបានបញ្ជូនឥវ៉ាន់ប្រណីតៗជាច្រើនប្រភេទ។ អតីតនាយករដ្ឋមន្ត្រីបដិសេធការធ្វើខុស។

ក្រុមការងារនឹងស្វែងរកកិច្ចសហប្រតិបត្តិការពីភ្នាក់ងារពង្រឹងច្បាប់នៅក្នុងសហរដ្ឋអាមេរិក ស្វ៊ីស និងប្រទេសដទៃទៀត៕