បច្ចេកវិទ្យាខ្ពស់លើកកម្ពស់កំណើនសេដ្ឋកិច្ចចិន

36

ទិន្នន័យថ្មីចេញពីប្រទេសចិនបានបង្ហាញថាការផលិតបច្ចេកវិទ្យាខ្ពស់កំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសមានស្ថិរភាពនិងកាន់តែរឹងមាំ។

មន្ត្រីនៅការិយាល័យស្ថិតិជាតិបាននិយាយថាផលសម្រេចឧស្សាហកម្មនៅក្នុងខែមេសាបានកើនឡើង 7% ធៀបនឹងឆ្នាំមុន។ នោះជាការកើនឡើង 1% ពីខែមីនា។

ការកើនឡើងនេះគឺដោយសារតែសកម្មភាពនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ ផលិតកម្មរថយន្តអគ្គិសនី និងរថយន្តកូនកាត់បានកើនឡើងជាង 80%  ហើយគ្រឿងយន្តឧស្សាហកម្មមានជាង 30%។

ប៉ុន្តែកំណើនវិនិយោគទុនទ្រព្យសកម្មបានធ្លាក់ចុះមកត្រឹម 7% នៅក្នុងអំឡុងខែមករាដល់ខែមេសា ហើយចំនួននេះធ្លាក់ចុះពាក់កណ្តាលនៃតួលេខពីខែមករាដល់ខែមីនា។

ការចំណាយលើបច្ចេកវិទ្យាខ្ពស់បានកើនឡើងជិត 8% ប៉ុន្តែការវិនិយោគលើផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបានធ្លាក់ចុះ។

អ្នកនាំពាក្យនៅការិយាល័យនោះនិយាយថាទិន្នន័យបានបង្ហាញថាកិច្ចប្រឹងប្រែងកំណែទម្រង់កំពុងតែធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនកាន់តែរឹងមាំ៕