ក្រុមហ៊ុន BMW ប្រមូលរថយន្តចំនួន ១៤២,៧៥៤ គ្រឿងនៅក្នុងប្រទេសចិន

9

ក្រុមហ៊ុន BMW (China) Automotive Trading Ltd. ប្រចំាប្រទេសចិនបានប្រមូលរថយន្តនាំចូលចំនួន ១៤២,៧៥៤ គ្រឿងដោយសារហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរនៃការលេចធ្លាយប្រេងបន្ទាប់ពីនិយ័តករទីផ្សាររបស់ប្រទេសចិនបានបើកការស៊ើបអង្កេតរកបញ្ហា។

ការប្រមូលមកវិញរួមមានរថយន្តត្រូវបាននាំចូលដូចជា 116i, 118i, 120i, 125i, 218i, 220i, 320i, 325i, 328i, 330i, 340i, 420i, 428i, 430i, 435i, 440i, M135i, M2, M235i, M3, M4 និងរថយន្ត Active Hybrid 3 ​ ដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១១ និងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦ យោងតាមរដ្ឋបាលរដ្ឋសម្រាប់និយ័តកម្មទីផ្សារ

រដ្ឋបាលបាននិយាយថាគុណវិបត្តិដែលទាក់ទងនឹងការរចនានិងការផលិតធុងប្រេងឥន្ធនៈអាចបណ្តាលឱ្យលេចធ្លាយប្រេងឥន្ធនៈនៅពេលដែលធុងប្រេងត្រូវបានផ្ទុកពេញបន្ទាប់ពីរថយន្តទាំងនោះត្រូវបានប្រើប្រាស់អស់មួយរយៈដែលនឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព។

ការប្រមូលរថយន្ត ៣ ស៊េរី បានចាប់ផ្តើម​ ខណៈពេលការប្រប្រមូលរថយន្តផ្សេងទៀតនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែតុលា។

ក្រុមហ៊ុនផលិតរថយន្តនេះបានសន្យាថានឹងធ្វើតេស្តការខូចខាតសំពាធនៃធុងប្រេងរបស់រថយន្តដែលបានប្រមូលមកវិញហើយជំនួសផ្នែកដែលខូចដោយឥតគិតថ្លៃ៕