ការងារនៅសហរដ្ឋអាមេរិកកើនឡើងចំនួន 312,000

29

កំណើនការងារនៅសហរដ្ឋអាមេរិកកាលពីខែមុនបានកើនលើសការរំពឹងទុករបស់ទីផ្សារ។

ក្រសួងការងារបាននិយាយកាលពីថ្ងៃសុក្រថាបញ្ជីប្រាក់បៀវត្សរ៍ការងារមិនមែនកសិកម្មបានកើនឡើង 312,000 នៅក្នុងខែធ្នូធៀបនឹងខែមុន។ ក្រុមអ្នកវិភាគបានរំពឹងថានឹងមានកំណើនប្រហែល 180,000 ការងារ។

អត្រាអត់ការងារធ្វើនៅខែធ្នូមានកម្រិតទាប 3,9%។

ដូចគ្នានេះដែរ ប្រាក់ឈ្នួលប្រចាំម៉ោងជាមធ្យមបានកើនឡើង 3,2% ពីឆ្នាំមុន។ ប្រាក់ឈ្នួលបានកើនឡើងច្រើនជាង 3% ក្នុងរយៈពេលបីខែជាប់ៗគ្នា។

អ្នកសេដ្ឋវិទូមួយចំនួនបារម្ភថាសេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចយឺតក្នុងគ្រាមានជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដូចជាការបិទផ្នែកមួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានអូសបន្លាយ។

ប៉ុន្តែតួលេខការងារចុងក្រោយបំផុតបង្ហាញថាសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែបន្តរីកលូតលាស់៕