Ivanka Trump នឹងជួយជ្រើសរើសនាយកធនាគារពិភពលោក

41

មន្ត្រីរបស់សេតវិមានបានបញ្ជាក់ថាកូនស្រីរបស់លោកប្រធានាធិបតី Donald Trump នាង Ivanka នឹងជួយជ្រើសរើសបេក្ខជនដើម្បីគ្រប់គ្រងធនាគារពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថារដ្ឋមន្ត្រីរតនាគារ លោក Steven Mnuchin និងប្រធានបុគ្គលិកនៃសេតវិមាន លោក Mick Mulvaney បានស្នើសុំឱ្យនាង Ivanka Trump ជួយគ្រប់គ្រងដំណើរការនៃការតែងតាំងដោយសាតែនាងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងថ្នាក់ដឹកនាំធនាគារពិភពលោកអស់រយៈពេលពីរឆ្នាំមកហើយ។

សេចក្តីថ្លែងការណ៍បានបដិសេធថាកូនស្រីរបស់លោកប្រធានាធិបតីកំពុងស្ថិតក្រោមការពិចារណាលើតួនាទីនេះបន្ទាប់ពីសារព័ត៌មាន Financial Times បាននិយាយថាឈ្មោះរបស់កូនស្រីលោក Trump ត្រូវបានគេលើកឡើងថាជាបេក្ខជនដែលអាចតែងតាំង។

ទោះជាយ៉ាងណាក៏ដោយតួនាទីរបស់កូនស្រីលោក Trump ទំនងជាមានភាពចម្រូងចម្រាសដោយសារតែនាងមានបទពិសោធន៍តិចតួចក្នុងវិស័យហិរញ្ញវត្ថុ។

កូនស្រីរបស់លោក Trump បានធ្វើការជាមួយធនាគារពិភពលោកនិងនាយកធានាគារដែលបានលាលែង លោក Jim Yong Kim កាលពីពីរឆ្នាំមុន ដោយរួមគ្នាបង្កើតមូលនិធិសហគ្រិនភាពស្ត្រីជាមួយទឹកប្រាក់ចំនួន 1,6 ពាន់លានដុល្លារ។

នាងក៏បានធ្វើការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ USAID ដើម្បីកាត់បន្ថយការបែងចែកយេនឌ័រឌីជីថលនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ។

សហរដ្ឋអាមេរិកដែលគ្រប់គ្រងលើការបោះឆ្នោតនៅធនាគារពិភពលោកតែងតែជ្រើសរើសយកមេដឹកនាំរបស់ស្ថាប័ននេះតាំងពីចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ 1946។

លោកគីមបានប្រកាសពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់កាលពីសប្តាហ៍មុនដើម្បីចូលរួមជាមួយមូលនិធិហេដ្ឋារចនាសម្ព័ន្ធនៃមូលនិធិសកលឯកជនដែលមានរយៈពេលជាង 3 ឆ្នាំមុនអាណត្តិរបស់គាត់បញ្ចប់នៅឆ្នាំ 2022 ចំពេលមានភាពមិនស្របគ្នាជាមួយរដ្ឋបាល Trump ស្តីពីការប្រែប្រួលអាកាសធាតុនិងតម្រូវការសម្រាប់អភិវឌ្ឍធនធានបន្ថែមទៀត។

ធនាគារពិភពលោកនឹងចាប់ផ្តើមទទួលយកការតែងតាំងនៅថ្ងៃទី 7 ខែកុម្ភៈ៕