ចំនួនអ្នកស្លាប់ដោយសាជំងឺកូវីដ-១៩ មានដល់ ៤ លាននាក់ ចំពេលមានការពន្លឿនចាក់វ៉ាក់សាំង

7

ចំនួនអ្នកស្លាប់ជាសកលពីជំងឺកូវីដ-១៩ បានកើនដល់ ៤ លាននាក់កាលពីថ្ងៃពុធ ទី៧ ខែកក្កដា ដោយសារវិបត្តិកាន់តែខ្លាំងឡើងៗ ចន្លោះពេលចាក់វ៉ាក់សាំងនិងមេរោគបំប្លែង delta ដែលឆ្លងខ្លាំង។

ចំនួនសរុបនៃការបាត់បង់ជីវិតក្នុងរយៈពេលមួយឆ្នាំកន្លះដូចដែលបានចងក្រងពីប្រភពផ្លូវការរបស់សាកលវិទ្យាល័យ Johns Hopkins គឺមានចំនួនស្មើនឹងចំនួនមនុស្សដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិនៃសង្គ្រាមលោកទាំងអស់ចាប់តាំងពីឆ្នាំ ១៩៨២ នេះបើយោងតាមការប៉ាន់ស្មានពី Peace Research Institute Oslo។

ចំនួនអ្នកស្លាប់មានចំនួន ៣ ដងនៃចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ វាគឺស្មើនឹងចំនួនប្រជាជននៅទីក្រុង Los Angeles ឬប្រទេសហ្សកហ្ស៊ី។ វាស្មើនឹងជាងពាក់កណ្តាលនៃទីក្រុងហុងកុង ឬជិត ៥០% នៃប្រជាជននៅទីក្រុងញូវយ៉ក៕