Sony ធ្វើឲ្យភ្ញាក់ផ្អើលជាមួយនឹងគំនិតផលិតរថយន្តអគ្គិសនីដែលមានឈ្មោះថា Vision-S

42

ក្រុមហ៊ុន Sony ទើបតែបានបង្កើតនូវអ្វីដែលអាចជាការប្រកាសដ៏ភ្ញាក់ផ្អើលដ៏ធំមួយនៅឯពិព័រណ៍ CES ឆ្នាំនេះគឺរថយន្តអគ្គិសនី។ ត្រូវបានគេហៅថា Sony Vision-S វាគឺជារថយន្តគំនិតអគ្គិសនីដែលមានបំណងដើម្បីបង្ហាញពីភាពខ្លាំងផ្សេងគ្នាជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនពីផលិតផលកម្សាន្តរហូតដល់ស៊ែនស៊័រកាមេរ៉ានិងច្រើនទៀត។តាមពិតរថយន្ត Vision-S ត្រូវបានបំពាក់ដោយស៊ែនស៊័រចំនួន ៣៣ ផ្សេងៗគ្នាទាំងខាងក្នុងនិងខាងក្រៅរថយន្ត មានអេក្រង់ធំទូលាយ មានអូឌីយ៉ូ ៣៦០ និងមានភ្ជាប់ always-on ដោយមានការចូលរួមពីផ្នែកខ្លះមកពីក្រុមហ៊ុនឧស្សាហកម្មដូចជា BlackBerry និង Bosch។ វាក៏ត្រូវបានបំពាក់ដោយ “កម្មវិធី newly-designed EV” ដែលហាក់ដូចជាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត Magna។នាយកប្រតិបត្តិក្រុមហ៊ុន Sony លោក Kenichiro Yoshida បានមានប្រសាសន៍ថា “រថយន្តគំរូនេះតំណាងឱ្យការចូលរួមរបស់យើងចំពោះអនាគតនៃឧបករណ៍ចល័ត”។ក្រុមហ៊ុនបានប្រកាសពីរថយន្តនេះនៅចុងបញ្ចប់នៃសន្និសីទកាសែតពិព័ណ៌ CES របស់ខ្លួនដែលជាកន្លែងដែលវាក៏បានដាក់បង្ហាញរូបសញ្ញាសម្រាប់ម៉ាស៊ីន PlayStation 5 នាពេលខាងមុខនេះផងដែរ៕