ការគំរាមកំហែងកុមារភាពបានផ្សាភ្ជាប់ទៅនឹងហានិភ័យនៃការធ្វើអត្តឃាតសម្រាប់មនុស្សវ័យជំទង់
ការសិក្សារបស់ជនជាតិកាណាដាបានផ្តល់យោបល់ថាក្មេងជំទង់ដែលធ្លាប់ត្រូវបានធ្វើបាបធ្ងន់ធ្ងរដោយអ្នកមានវ័យស្របាលគ្នានៅក្នុងវ័យកុមារអាចទំនងជាទទួលរងនៅជម្ងឺធ្លាក់ទឹកចិត្ត អារម្មណ៍ភ័យខ្លាច និងគំនិតចង់ធ្វើអត្តឃាតជាងក្មេងជំទង់ដែលមិនត្រូវបានរងគ្រោះដោយក្មេងៗផ្សេងៗទៀត។
អ្នកស្រាវជ្រាវបានធ្វើការពិនិត្យមើលទិន្នន័យក្មេងចំនួន ១,៣៦៣ នាក់ ដែលស្ទង់មតិអំពីការងគ្រោះនិងការធ្វើបាប ចាប់ពីអាយុ ៦ឆ្នាំ ដល់ ១៣ឆ្នាំ ហើយតាមដាននូវបញ្ហាសុខភាពផ្លូវចិត្តពីអាយុ១៥ឆ្នាំ។ អ្នកចូលរួមភាគច្រើនទទួលបានបទពិសោធន៍តិចតួចឬក៏មិនរងគ្រោះ ក៏ប៉ុន្តែប្រហែលជា ២៦% បានរាយការណ៍ពីការធ្វើបាបមួយចំនួន និងស្ទើតែ ១៥% បាននិយាយថាពួកគេរងគ្រោះធ្ងន់ធ្ងររយៈពេលយូរ។
អ្នកដឹកនាំការសិក្សាស្រាវជ្រាវ និងជាអ្នកស្រាវជ្រាវចិត្តសាស្ត្រ Marie-Claude Geoffroy នៅសាកលវិទ្យាល័យ Montreal បាននិយាយថា...
ការជិះកង់មិនបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទបុរសទេ
កីឡាជិះកង់ត្រូវបានរកឃើញថាមិនមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវភេទ ឬមុខងារតម្រង់នោមរបស់បុរសទេ តែវាផ្តល់អត្ថប្រយោជន៍ដល់បេះដូងនិងសសៃឈាម។
អ្នកស្រាវជ្រាវបានរកឃើញអត្ថប្រយោជន៍បែបនេះហើយបានធ្វើការប្រៀបធៀបថា អ្នកជិះកង់ អ្នករត់ និងអ្នកហែលទឹក សុទ្ធតែត្រូវបានរកឃើញថាមានសុខភាពផ្លូវភេទ និងសុខភាពតម្រង់នោមដូចគ្នា។
អ្នកដឹកនាំធ្វើការអង្កេតផ្នែកទឹកនោមលោក Benjamin Breyer ពីសាកលវិទ្យាល័យ California បាននិយាយថា “ការជិះកង់ផ្តល់អត្ថប្រយោជន៍ដល់បេះដូងនិងសសៃឈាមអោយមានសុខភាពល្អក្រៃលែង ហើយមានផលប៉ះពាល់ទាបចំពោះគន្លាក់ឆ្អឹង”។
ជាមួយគ្នានោះដែរលទ្ធផលនៃភាពវិជ្ជមានសម្រាប់កីឡាជិៈកង់ក៏ត្រូវបានរកឃើញ តាមរយៈការស្ទង់មតិកម្រងសំនួរដែលវាស់ស្ទង់សុខភាពផ្លូវភេទ និងមុខងារតម្រង់នោមជាមួយអ្នកជិះកង់ចំនួន ២,៧៧៤ នាក់មកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង ញូស៊ីលែន រួមជាមួយ...
រដ្ឋាភិបាលប្រកាសបង្កើតមូលនិធិគន្ធបុប្ផាមួយនៅកម្ពុជា
រដ្ឋាភិបាលកម្ពុជានឹងបង្កើតមូលនិធិគន្ធាបុប្ផាមួយនៅកម្ពុជាដែលលោកនឹងធ្វើជាប្រធាន ដើម្បីគាំទ្រកុំឲ្យមន្ទីរពេទ្យសប្បុរសមួយនេះបិទទ្វារឈប់ដំណើរការ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាន ៤ពាន់នាក់នៅកោះពេជ្រ នាព្រឹកថ្ងៃទី ១៤ ខែ មករានេះដោយលោកថា ធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការបន្ត លោកនឹងបង្កើតមូលនិធិគន្ធបុប្ផាមួយហើយលោកនឹងធ្វើប្រធាននៃមូលនិធិនេះ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «រដ្ឋាភិបាលត្រូវតែបន្ដឲ្យមន្ទីរពេទ្យគន្ធបុប្ផារស់ ជាមួយនឹងការផ្ដល់ចំណែកកាន់តែធំទៅមន្ទីរពេទ្យ មានមូលនិធិគន្ធបុប្ផានៅស្វីសមួយហើយ តែយើងនឹងបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជាមួយទៀត ហើយខ្ញុំនឹងធ្វើប្រធានកិត្តិយស»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថាការបង្កើតមូលនិធិនេះ គឺបង្ហាញថាមិនអាចគ្រាន់តែនៅពេលអវត្តមានស្ថានិកលោក...
រដ្ឋាភិបាលចាត់វិធានការឲ្យទប់ស្កាត់ការឆ្លងផ្ដាសាយបក្សីនៅភ្នំពេញ
រដ្ឋាភិបាលបានចាត់វិធានការឲ្យទប់ស្កាត់ការឆ្លងមេរោគផ្ដាសាយបក្សី (H5N1)នៅរាជធានីភ្នំពេញ ដោយសារថ្មីៗនេះអ្នកជំនាញបានរកឃើញករណីជំងឺនេះនៅក្នុងទីក្រុងភ្នំពេញ។
នៅក្នុងលិខិតមួយចុះថ្ងៃទី ១១ ខែមករា របស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទផ្ញើរទៅកាន់ប្រធានគណកម្មការចំរុះរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី។
ក្នុងលិខិតនោះក្រសួងកសិកម្មបានស្នើឲ្យចាត់វិធានការទប់ស្កាត់បណ្ដោះអាសន្ននូវចលនាបក្សី និងផលិតផលមានដើមកំណើតពីបក្សី ដែលចេញពីភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងលិខិតដដែលនោះក៏លើកឡើងដែរថាការស្នើរសុំចាត់វិធានការបែបនេះ ដោយសារកាលពីថ្ងៃទី ៩ ខែ មករា វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វបានវិភាគរកឃើញមេរោគផ្ដាសាយបក្សីលើសំណាកសត្វមាន់ ៣ក្បាល នៅភូមិភ្នំពេញថ្មី។
ក្នុងលិខិតដដែលនោះក្រសួងក៏ស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការ...
កុំផ្តល់ចំណីជាសាច់ឆៅអោយសុនខរបស់អ្នក
ប៉ារីស: សាច់ឆៅ បាត្រូវបានដឹងថាជាអារហារដែលសម្បូរដោយជីវជាតិសំរាប់សត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មា ប៉ុន្តែវាក៏ងាយស្រួលបង្ករគ្រោះថ្នាក់ដល់សត្វចិញ្ចឹមរបស់អ្នកព្រមទាំងសុខភាពរបស់អ្នកផងដែរ នេះបើយោងតាមការព្រមានរបស់អ្នកស្រាវជ្រាវ។
ក្រុមស្រាវជ្រាវរបស់ហូល្លង់បានធ្វើរបាយការណ៍នៅក្នុង Vet Record បានបង្ហាញថាផលិតផលសាច់ឆៅ ក្លាសសេដាក់លក់នៅតាមហាងសត្វចិញ្ចឹមនិងតាមផ្សារទំនើបនៅក្នុងប្រទេសហូល្លង់ដែលម្ចាស់ឆ្កែជាងពាក់កណ្តាលទិញ បង្ហាញពីក្តីបារម្មណ៍ពីបាត់តេរីនិងប៉ារាស៊ីត។
មេរោគរួមមានបាក់តេរី ដូចជា បាក់តេរីក្នុងសាច់ឆៅ (E coli) បាក់តេរីបង្កជម្ងឺ (Salmonella ) និងបាត់តេរីបង្កជាតិពុល (Listeria) ដែលអាចបង្កអោយអាហាររងជាតិពុល ហើយប៉ារាស៊ីត Toxoplasma gondii...
មនុស្សភាគច្រើនដែលព្យាយាមជក់បារីមួយដើមក្លាយអ្នកជក់រាល់ថ្ងៃ
ការស្រាវជ្រាវបានបង្ហាញថាយ៉ាងហោចណាស់មនុស្សចំនួន ២ភាគ៣ ដែលព្យាយាមជក់បារីមួយដើម បន្តក្លាយជាអ្នកជក់រាល់ថ្ងៃទោះបីជាជក់បណ្តោះអាសន្នក៏ដោយ។
ទិន្នន័យពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី និង ញូស៊ីលែន បានរកឃើញថា ៦០,៣% នៃអ្នកព្យាយាមជក់បារី ហើយប៉ានប្រម៉ាណថា ៦៨,៩% នៃអ្នកទាំងនោះក្លាយជាទម្លាប់ប្រចាំថ្ងៃ។
ការវិភាគមួយដែលបានចេញផ្សាយនៅក្នុងការសែត Nicotine & Tobacco Research ដោយយោងទៅលើអ្នកឆ្លើយតបចំនួន ២១៥,០០០ នាក់ ចំពោះការស្ទង់មតិចំនួនប្រាំបីរវាង ឆ្នាំ ២០០០...
ឆ្នាំថ្មី បដិវត្តអារហារថ្មី ទឹក
ដោយយោងទៅលើ ទៅវិធីសាស្រ្តអនុវត្តប្រចាំថ្ងៃ អ្នកត្រូវបានរំពឹងថានឹងពិសារទឹកចំនួន ៨កែវក្នុងមួយថ្ងៃ (ហើយអ្នកជំនាញមួយចំនួនបានណែនាំអោយពិសារច្រើនជាងនេះទៀត)។ ដែលហាក់ដូចជាកិច្ចការពិបាកនឹងធ្វើនៅថ្ងៃខ្លះ ប៉ុន្តែនេះជាគុណវិបត្តិដែលអ្នកមិនត្រូវពិសារទឹកទាំងអស់ទេ។ ជាទូទៅ ២០% នៃចំនួនទឹកប្រចាំថ្ងៃរបស់យើងបានមកពីអាហាររឹងជាពិសេសផ្លែឈើនឹងបន្លែ។
ប្រសិនបើអ្នកជំនួសសូដាកំប៉ុងដែលមាន ១៥០ កាឡូរីដែលប្រើប្រចាំថ្ងៃដោយពិសារទឹកមួយកែវ អ្នកអាចរក្សាកាឡូរីលើសពី ១០០០ ក្នុងមួយសប្តាហ៍ដែលអាចបំប្លែងអោយស្រកទំងន់ ១៥ ផោនក្នុងមួយឆ្នាំ។ ពិសារទឹកមួយកែវក្នុងមួយថ្ងៃមុនពេលពិសារអាហារអាចជួយបំពេញអ្នកនិងពិសារអាហារដែលមានកាឡូរីតិច។ មធ្យោបាយដូចគ្នាដែរនៅពេលដែលអ្នករៀបចំពិសារអារហារ អ្នកក៏រៀបចំទឹក។ វាពិសេសសម្រាប់អ្នកមានវ័យចំណាស់ ដែលមានតម្រូវការពិសារទឹកតិចតួច។ បន្ថែមពីនេះទៀត ដោយសារតម្រូវការទឹកអាចជាកំហុសសម្រាប់អ្នកដែលមានតម្រូវការអារហារ...