ប៉ូលិស: ម្ចាស់ក្លឹប Leicester City បានស្លាប់ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

ប៉ូលិសអង់គ្លេសបាននិយាយថាម្ចាស់ក្លឹបបាល់ទាត់ Leicester City ក្របខ័ណ្ឌ Premier League ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅកណ្តាលប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍។ប៉ូលិសបានធ្វើសេចក្តីប្រកាសនៅថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ពីឧទ្ធម្ភាគចក្រដែលគេជឿថាកំពុងដឹកមនុស្ស 5 នាក់រួមទាំងមហាសេដ្ឋីថៃលោក Vichai Srivaddhanaprabha បានធ្លាក់នៅចំណតរថយន្តក្បែរកីឡដ្ឋានរបស់ក្លឹប។ ប៉ូលិសបាននិយាយថាមនុស្ស 5 នាក់បានស្លាប់។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើគណនី Twitter របស់ខ្លួន ក្លឹប Leicester City បានបញ្ជាក់ពីការស្លាប់របស់ម្ចាស់ខ្លួនជាមួយនឹងការសោកស្តាយយ៉ាងជ្រាលជ្រៅនិងភាពហ្មងសៅ។ វានិយាយថាក្លឹបនេះគឺជាគ្រួសារមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់គាត់។ក្លឹប Leicester City ក៏បាននិយាយផងដែរថាវានឹងធ្វើអោយការសោកសង្រេងរបស់គាត់និងរក្សាការបន្តនូវចក្ខុវិស័យសម្រាប់ក្លឹបដែលឥឡូវនេះគឺជាកេរ្តិ៍តំណែលរបស់គាត់។ នៅឆ្នាំ...

សមាគមបាល់ទាត់បារាំងព្យួអាជ្ញាកណ្តាលក្រោយពេលធាក់កីឡាករ

សមាគមបាល់ទាត់បារាំងបាននិយាយថាអាជ្ញាកណ្តាលដែលប៉ុនប៉ងធាក់កីឡាករក្រុម Nantes មុនពេលបណ្តេញគាត់ចេញពីការប្រកួតជាមួយក្រុម Paris St-Germain ត្រូវបានព្យួ រហូតទាល់តែមានការផ្តល់ជូនដំណឹងជាផ្លូវការ។ នៅពេលដែលក្រុម Paris St-Germain បណ្តើបាល់ចូលក្នុងតំបន់គ្រោះថ្នាក់របស់ក្រុម Nantes ខ្សែកាពារ Diego Carlos បានជាន់កែងជើងរបស់អាជ្ងាកណ្តាល Tony Chapron​។​ នៅក្នុងរបាយការណ៍ សមាគមបាល់ទាត់បារាំងបាននិយាយថា ក្រុមបច្ចេកទេសសម្រាប់អាជ្ងាកណ្តាល (DTA) ហើយនិងគណកម្មការសហព័ន្ធអាជ្ញាកណ្តាល បានសម្រេចចិត្តដកលោក Tony Chapron...

ការលក់សំបុត្រ World Cup ២០១៨ នៅរុស្ស៊ីរំពឹងថានឹងទទួលបានជោគជ័យដ៏ធំធេង

អគ្គនាយកគណៈកម្មាធិការរៀបចំក្នុងស្រុក លោក Alexey Sorokin​ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់សំបុត្រទសន្សនាការប្រកួតបាល់ទាត់ពិភពលោកនៅរុស្សីឆ្នាំ ២០១៨ រំពឹងថានឹងទទួលបានជោគជ័យដ៏ធំធេងដោយសារតែសំបុត្រ 89% ត្រូវបានលក់ហើយ។ សម្រាប់សំបុត្រ ការលក់សំបុត្របានទទួលជោគជ័យ។ នៅថ្ងៃនេះសំបុត្រ 2,374,000 ដែលស្មើនឹង 89% នៃចំនួនសរុបត្រូវបានលក់។ អ្នកគាំទ្ររុស្ស៊ីបានទិញ 46% ខណៈអ្នកគាំទ្របរទេសបានទិញ 54%។ លោក Sorokin បាននិយាយនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាត្រួតពិនិត្យនៃគណៈកម្មាធិការរៀបចំ...

ពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនារបស់ម្ចាស់ក្លិប Leicester City ចាប់ផ្តើមនៅក្នុងប្រទេសថៃ

ពិធីបុណ្យសពរបស់មហាសេដ្ឋីថៃនិងជាម្ចាស់ក្លិបបាល់ទាត់ Leicester City លោក Vichai Srivaddhanaprabha ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីមួយសប្តាហ៍មុន បានចាប់ផ្តើមនៅវិហារសាសនាមួយនៅទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ទី 3 ខែវិច្ឆិកា ជាមួយពិធីស្រង់សុគន្ធវារីតាមបែបព្រះពុទ្ធសាសនាដោយប្រើទឹកដែលប្រទានដោយព្រះមហាក្សត្រថៃ។ លោក Vichai អាយុ 60 ឆ្នាំជាស្ថាបនិកក្រុមហ៊ុនយក្សរួចពន្ធ King Power International នៅប្រទេសថៃ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅជាមួយនឹងអ្នកដំណើរ 4 នាក់ផ្សេងទៀតនៅពេលដែលឧទ្ធម្ភាគចក្ររបស់គាត់បានធ្លាក់នៅខាងក្រៅកីឡដ្ឋាន King Power...

ក្រុមសាមុរ៉ៃខៀវជប៉ុនប្រកួតឈ្នះក្រុមកូឡុំប៊ី

ការប្រកួត World Cup របស់ប្រទេសជប៉ុនបានចាប់ផ្ដើមឡើង។ ក្រុមសាមុរ៉ៃខៀវ (Samurai Blue) បានផ្តួលក្រុមកូឡុំប៊ី។ ការប្រកួតនេះមានបានចាប់ផ្តើមត្រឹមតែ 3 នាទីប៉ុណ្ណោះ នៅពេលដែលកីឡាករកូឡុំប៊ី Carlos Sanchez បានធ្វើអោយមានកំហុសនៅតំបន់គ្រោះថ្នាក់របស់ខ្លួន។ អាជ្ញាកណ្តាលបានហូតកាតក្រហមនិងចង្អុលអោយកីឡាករចេញពីទីលាន។ កីឡាករ Shinji Kagawa បានស៊ុតបាល់ប៉េណាល់ទីចូលក្នុងទីរបស់ក្រុមកូឡុំប៊ី។ប៉ុន្តែការនាំមុខគ្រាប់បាល់នេះមានតែរយៈពេល 33 នាទីប៉ុណ្ណោះ។ កីឡាករ Makoto...

លោក Pele: Neymar ដូចជា Messi ជាងកីឡាករ Ronaldo

គ្រូបង្វឹកបាល់ទាត់ប្រេស៊ីល Pele បាននិយាយកាលពីថ្ងៃសុក្រថា Neymar គឺដូចជា Lionel Messi ច្រើនជាងកីឡាករ Cristiano Ronaldo សម្រាប់សមត្ថភាពរបស់គាត់ក្នុងការបង្កើតនិងស៊ុតបញ្ចូលទី។ Messi និង Ronaldo បានឈ្នះពានកិត្តិយសជាបុគ្គលកំពូលៗ របស់បាល់ទាត់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ FIFA ចំនួន 5 លើក។Neymar ដែលបានចូលរួមជាមួយក្លឹប Paris Saint-Germain ពីក្លិប...

ក្រូអាតនិងដាណឺម៉ាកឡើងទៅកាន់វគ្គ ១៦ ក្រុមបន្តទៀត

នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីក្រុមក្រូអាតបានផ្តួលអ៊ីស្លង់ 2-1 នៅក្នុងពូល D កាលពីថ្ងៃអង្គារដែលបានឈ្នះការប្រកួតបីលើកជាប់ៗគ្នា។ក្រុមក្រូអាតឈ្នះ 9 ពិន្ទុដោយធ្វើអោយប្រទេសនេះឈរនៅកំពូលក្នុងពូល។ ក្រុមអ៊ីស្លង់បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែទទួលបានលទ្ធផលជាមួយនឹងការចាញ់ 2 និងស្មើ 1។ក្រុមដាណឺម៉ាកនិងបារាំងបានបញ្ចប់ការប្រកួតពូល C របស់ពួកគេនៅថ្ងៃអង្គារ 0-0 ដោយរកបានលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់នៅ World Cup បច្ចុប្បន្ន។ ក្រុមបារាំងទទួលបាន 7 ពិន្ទុនិងក្រុមដាណឺម៉ាក 5។នៅក្នុងពូល C ក្រុមប៉េរូបានទទួលជ័យជម្នះជាលើកដំបូងតាមរយៈការផ្តួលក្រុមអូស្ត្រាលី...

អ្នកនាំពាក្យរបស់លោក Pele បដិសេធរបាយការណ៍របស់មន្ទីរពេទ្យ

រីអូដឺជីណេរ៉ូ: អ្នកនាំពាក្យរបស់លោក Pele បានបោះបង់របាយការណ៍ស្តីពីវីរបុរសបាល់ទាត់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យនៅថ្ងៃសុក្រ ទី ១៩ ខែមករានេះ ដោយនិយាយថាបុរសវ័យ ៧៧ឆ្នាំរូបនេះស្នាក់នៅផ្ទះ។ បុរសសញ្ជាតិប្រេស៊ីលរូបនេះបានលុបការធ្វើដំណើរទៅកាន់ទីក្រុងឡុងដុងចុងសប្តាហ៍នេះក្នុងកម្មវិធីអារហារពេលល្ងាចជាការផ្តល់កិត្តិយសជាមួយសមាគមអ្នកកាសែតបាល់ទាត់អង់គ្លេស (FWA) ដែលសមាគមននេះនិយាយថាគាត់បានដួលដោយសារតែការអស់កម្លាំងហើយបានបញ្ជូនទៅមន្ទីពេទ្យ។ ក៏ប៉ុន្តែអ្នកនាំពាក្យរបស់គាត់បានហៅរបាយការណ៍ទាំងនោះថាព័ត៌មានមិនពិត។ លោក Pele បានបង្ហាញខ្លូនតំបូងជាសាធារណៈកាលពីការប្រកួតបាល់ទាត់ពិភពលោកស្មើគ្នា ក្នុងខែធ្នូជាមួយដែកជំនួយការដើររបស់គាត់ក្នុងទីក្រុង Rio de Janeiro នៅថ្ងៃច័ន្ទ។ លោក Pele គឺជាកីឡាករតែម្នាក់គត់ឈ្នះការប្រកួតបាល់ទាត់ពិភពលោកបីដង បានតស៊ូជាមួយសុខភាពទ្រុឌទ្រោមរបស់គាត់ ហើយមិនអាចដុតភ្លើងគុបអូឡាំពិកនៅក្នុងកម្មវិធីបើកការប្រកួតកីឡា Rio...

World Cup: Pogba ឧទិ្ទសជ័យជម្នះរបស់បារាំងដល់អ្នករស់រានមានជីវិតពីរូងភ្នំនៅថៃ

កីឡាករ Paul Pogba បានឧទិ្ទសជ័យជម្នះរបស់ក្រុមបាល់ទាត់បារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជាមួយក្រុមបាល់ទាត់បែលហ្ស៊ិកទៅដល់ក្មេងប្រុសទាំង 12 នាក់ដែលបានរស់រានមានជីវិតពីការជួបជាប់ខ្លួនដ៏រន្ធត់នៅក្នុងរូងភ្នំនៅប្រទេសថៃ។សមាជិកក្រុមបាល់ទាត់វ័យក្មេង 5 នាក់ចុងក្រោយត្រូវបានគេជួយសង្គ្រោះពីរូងភ្នំលិចទឹកកាលពីថ្ងៃអង្គារ៍ទី10 ខែកក្តដា បន្ទាប់ពីបានចំណាយពេល 18 ថ្ងៃជាប់គាំងនៅខាងក្នុងរូបភ្នំដោយបានបំពេញបេសកកម្មជួយសង្គ្រោះដ៏ភ្នាក់ផ្អើលដែលធ្វើអោយពិភពលោកចាប់អារម្មណ៍។ អ្នកមុជទឹកបរទេស Elite និង កងនាវាជើងទឹក SEALs របស់ថៃបានយកចេញក្មេងប្រុស 4 នាក់ចុងក្រោយនិងគ្រូបង្វឹកអាយុ 25 ឆ្នាំតាមរយៈផ្លូវវាងមួយដ៏គ្រោះថ្នាក់ដែលតម្រូវឱ្យពួកគេត្បៀតខ្លួនតាមផ្លូវរូងក្រោមដីតូចចង្អៀតដែលពោរពេញដោយទឹកក្នុងសភាពងងឹត។ បន្ទាប់ពីជ័យជម្នះក្នុងលទ្ធផល 1-0 ក្នុងកីឡដ្ឋាន Saint...

Barcelona នឹងចុះកិច្ចសន្យាជាមួយកីឡាករក្លិប Liverpool សញ្ជាតិប្រេស៊ីល Philippe Coutinho

Barcelona នឹងចុះកិច្ចសន្យាជាមួយកីឡាករខ្សែបម្រើកណ្តាលក្លិប Liverpool សញ្ជាតិប្រេស៊ីល Philippe Coutinho ក្នុងទឹកប្រាក់ ១៤២ លានផោន ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានតម្លៃខ្លួនផ្ទេថ្លៃជាងគេ។ ក្រុមហង្សក្រហមរំពឹងថានឹងទទួលបាន ១០៥ លានផោនភ្លាមៗ ជាកំណត់ហេតុរបស់ក្លិបអង់គ្លេសពីកីឡាករសញ្ជាតិប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះ។ កីឡាករដែលពោពេញទៅដោយជំនាញរូបនេះនឹងចុះកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំកន្លះនៅពហុកីឡដ្ឋាន Nou Camp ហើយនឹងមានកិច្ចព្រមព្រៀងទិញក្នុងតម្លៃ ៤០០លានយូរ៉ូ (៣៥៥ លានផោន)។ គាត់បានចូលរួមជាមួយក្លិប Liverpool ដែលផ្ទេចេញពីក្លិប Inter...