ក្រុមសាមុរ៉ៃខៀវជប៉ុនប្រកួតឈ្នះក្រុមកូឡុំប៊ី

59

ការប្រកួត World Cup របស់ប្រទេសជប៉ុនបានចាប់ផ្ដើមឡើង។ ក្រុមសាមុរ៉ៃខៀវ (Samurai Blue) បានផ្តួលក្រុមកូឡុំប៊ី។ ការប្រកួតនេះមានបានចាប់ផ្តើមត្រឹមតែ 3 នាទីប៉ុណ្ណោះ នៅពេលដែលកីឡាករកូឡុំប៊ី Carlos Sanchez បានធ្វើអោយមានកំហុសនៅតំបន់គ្រោះថ្នាក់របស់ខ្លួន។ អាជ្ញាកណ្តាលបានហូតកាតក្រហមនិងចង្អុលអោយកីឡាករចេញពីទីលាន។ កីឡាករ Shinji Kagawa បានស៊ុតបាល់ប៉េណាល់ទីចូលក្នុងទីរបស់ក្រុមកូឡុំប៊ី។ប៉ុន្តែការនាំមុខគ្រាប់បាល់នេះមានតែរយៈពេល 33 នាទីប៉ុណ្ណោះ។ កីឡាករ Makoto Hasebe របស់ជប៉ុនបានធ្វើអោយមានបាល់ពិន័យ free kick ហើយកីឡាករ Juan Quintero រកបានមួយគ្រាប់ដោយការទាត់បាល់ free kick ដើម្បីរកពិន្ទុអោយក្រុមរបស់គាត់។នៅតង់ទីពីរ ជប៉ុនបានប្តូដាក់កីឡាករ Keisuke Honda។ កីឡាករ Honda បង្កើតអោយមានភាពខុសគ្នានៃលទ្ធផល។ រូបគេបានទាត់បាល់ចេញពីជ្រុងម្ខាង ហើយកីឡាករ Yuya Osako បានតែតបាល់បញ្ចូលទីរបស់កូឡុំប៊ីដែលនាំឱ្យជប៉ុននាំមុខ 2-1។លទ្ធផលនេះបានធ្វើឱ្យប្រទេសជប៉ុនស្ថិតលើផ្លូវឆ្ពោះទៅកាន់វគ្គជម្រុះក្នុងពូល។

ពួកគេនឹងជួបជាមួយក្រុមតោសេណេហ្គាល់នៅថ្ងៃអាទិត្យ ហើយបន្ទាប់មកជួបជាមួយប៉ូឡូញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

កីឡាករ Yuya Osako បាននិយាយថា “ក្តីសុបិន្តរបស់ខ្ញុំបានក្លាយជាការពិត ខ្ញុំសប្បាយចិត្តខ្លាំងណាស់!”៕