Barcelona នឹងចុះកិច្ចសន្យាជាមួយកីឡាករក្លិប Liverpool សញ្ជាតិប្រេស៊ីល Philippe Coutinho

51

Barcelona នឹងចុះកិច្ចសន្យាជាមួយកីឡាករខ្សែបម្រើកណ្តាលក្លិប Liverpool សញ្ជាតិប្រេស៊ីល Philippe Coutinho ក្នុងទឹកប្រាក់ ១៤២ លានផោន ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានតម្លៃខ្លួនផ្ទេថ្លៃជាងគេ។

ក្រុមហង្សក្រហមរំពឹងថានឹងទទួលបាន ១០៥ លានផោនភ្លាមៗ ជាកំណត់ហេតុរបស់ក្លិបអង់គ្លេសពីកីឡាករសញ្ជាតិប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះ។

កីឡាករដែលពោពេញទៅដោយជំនាញរូបនេះនឹងចុះកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំកន្លះនៅពហុកីឡដ្ឋាន Nou Camp ហើយនឹងមានកិច្ចព្រមព្រៀងទិញក្នុងតម្លៃ ៤០០លានយូរ៉ូ (៣៥៥ លានផោន)។ គាត់បានចូលរួមជាមួយក្លិប Liverpool ដែលផ្ទេចេញពីក្លិប Inter Milan ក្នុងទឹកប្រាក់ ៨,៥ លានផោន កាលពីខែមករា ឆ្នាំ២០១៣។

កិច្ចព្រមព្រៀងចុងក្រោយត្រូវបានធ្វើឡើងជាមួយទឹកប្រាក់ ២០០លានផោន ដែលក្លិប Paris St-Germain បង់អោយក្លិប Barcelona សម្រាប់កីឡាករ Neymar ក្នុងរដូវក្តៅមុន ហើយក្លិបបារាំងនេះដែរក៏ចំណាយប្រាក់​១៦៥,៧​លានផោនសំរាប់កីឡាករ Kylian Mbappe ដែលផ្ទេមកពីក្លិប Monaco៕