អ្នកនាំពាក្យរបស់លោក Pele បដិសេធរបាយការណ៍របស់មន្ទីរពេទ្យ

52

រីអូដឺជីណេរ៉ូ: អ្នកនាំពាក្យរបស់លោក Pele បានបោះបង់របាយការណ៍ស្តីពីវីរបុរសបាល់ទាត់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យនៅថ្ងៃសុក្រ ទី ១៩ ខែមករានេះ ដោយនិយាយថាបុរសវ័យ ៧៧ឆ្នាំរូបនេះស្នាក់នៅផ្ទះ។

បុរសសញ្ជាតិប្រេស៊ីលរូបនេះបានលុបការធ្វើដំណើរទៅកាន់ទីក្រុងឡុងដុងចុងសប្តាហ៍នេះក្នុងកម្មវិធីអារហារពេលល្ងាចជាការផ្តល់កិត្តិយសជាមួយសមាគមអ្នកកាសែតបាល់ទាត់អង់គ្លេស (FWA) ដែលសមាគមននេះនិយាយថាគាត់បានដួលដោយសារតែការអស់កម្លាំងហើយបានបញ្ជូនទៅមន្ទីពេទ្យ។ ក៏ប៉ុន្តែអ្នកនាំពាក្យរបស់គាត់បានហៅរបាយការណ៍ទាំងនោះថាព័ត៌មានមិនពិត។

លោក Pele បានបង្ហាញខ្លូនតំបូងជាសាធារណៈកាលពីការប្រកួតបាល់ទាត់ពិភពលោកស្មើគ្នា ក្នុងខែធ្នូជាមួយដែកជំនួយការដើររបស់គាត់ក្នុងទីក្រុង Rio de Janeiro នៅថ្ងៃច័ន្ទ។

លោក Pele គឺជាកីឡាករតែម្នាក់គត់ឈ្នះការប្រកួតបាល់ទាត់ពិភពលោកបីដង បានតស៊ូជាមួយសុខភាពទ្រុឌទ្រោមរបស់គាត់ ហើយមិនអាចដុតភ្លើងគុបអូឡាំពិកនៅក្នុងកម្មវិធីបើកការប្រកួតកីឡា Rio ឆ្នាំ ២០១៦។

លោក Pele បានជួយជម្រុញប្រទេសប្រេស៊ីលអោយឈ្នះការប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ ១៩៥៨ ១៩៦២ និងឆ្នាំ ១៩៧០។

គាត់បានទាត់បញ្ចូលទីចំនួន ១,២៨១ គ្រាប់ជាមួយការបង្ហាញខ្លួនចំនួន ១,៣៦៣ ប្រកួតក្នុងអាជីពរយៈពេល២១ឆ្នាំរបស់គាត់ រួមមានកំណត់ត្រារបស់ប្រេស៊ីល ៧៧ គ្រាប់ ពីការបង្ហាញខ្លួនពេលប្រកួតលក្ខណៈអន្តរជាតិចំនួន ៩២ដង៕