ក្រូអាតនិងដាណឺម៉ាកឡើងទៅកាន់វគ្គ ១៦ ក្រុមបន្តទៀត

54

នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីក្រុមក្រូអាតបានផ្តួលអ៊ីស្លង់ 2-1 នៅក្នុងពូល D កាលពីថ្ងៃអង្គារដែលបានឈ្នះការប្រកួតបីលើកជាប់ៗគ្នា។ក្រុមក្រូអាតឈ្នះ 9 ពិន្ទុដោយធ្វើអោយប្រទេសនេះឈរនៅកំពូលក្នុងពូល។ ក្រុមអ៊ីស្លង់បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែទទួលបានលទ្ធផលជាមួយនឹងការចាញ់ 2 និងស្មើ 1។ក្រុមដាណឺម៉ាកនិងបារាំងបានបញ្ចប់ការប្រកួតពូល C របស់ពួកគេនៅថ្ងៃអង្គារ 0-0 ដោយរកបានលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់នៅ World Cup បច្ចុប្បន្ន។

ក្រុមបារាំងទទួលបាន 7 ពិន្ទុនិងក្រុមដាណឺម៉ាក 5។នៅក្នុងពូល C ក្រុមប៉េរូបានទទួលជ័យជម្នះជាលើកដំបូងតាមរយៈការផ្តួលក្រុមអូស្ត្រាលី 2-0 ដែលក្រុមអូស្ត្រាលីត្រូវការជ័យជម្នះជាចាំបាច់ដើម្បីទទួលបានឱកាសបន្តទៅវគ្គជម្រុះ។

ក្រុមអូស្ត្រាលីត្រូវបានជម្រុះក្នុងវគ្គជម្រុះតាមពូលជាលើកទី 3 ជាប់ៗគ្នា។ក្រុមក្រូអាតនៅលើកំពូលតារាងនៃពូល D នឹងប្រកួតជាមួយក្រុមដាណឺម៉ាកដែលឈរនៅលេខ 2 ក្នុងពូល C ក្នុងវគ្គ 16 ក្រុមនាថ្ងៃអាទិត្យខាងមុខនេះ។

ក្រុមបារាំងនៅលើកំពូលតារាងនៃពូល C នឹងប្រកួតជាមួយក្រុមអាហ្សង់ទីនដែលជាលេខ 2 ក្នុងពូល D នៅក្នុងវគ្គ 16 នាថ្ងៃសៅរ៍ខាងមុខនេះ៕