សាំងធម្មតាឡើងថ្លៃខ្ពស់ដល់ ៤០០០រៀល

ក្រសួងពាណិជ្ជកម្មថាតម្លៃលក់រាយនូវសាំងធម្មតាឡើងដល់ ៤០០០រៀលក្នុងមួយលីត្រ ចាប់ពីចុងសប្ដាហ៍នេះ រហូតដល់សប្ដាហ៍ក្រោយ។ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ ដោយថាចាប់ពីថ្ងៃទី០២ ខែ កុម្ភៈ ដល់ថ្ងៃទី ១១ ខែកុម្ភៈក្រសួង តម្រូវឲ្យស្ថានីយប្រេងឥន្ទនៈទាំងអស់នៅកម្ពុជា លក់រាយនៃសាំងធម្មតាក្នុងតម្លៃ ៤០០០រៀលក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្មក៏បានបង្ហាញនូវតម្លៃលក់រាយនៃប្រេងម៉ាស៊ូតដែលឡើងថ្លៃរហូតដល់ ៣៨០០រៀល ក្នុងមួយលីត្រ។ ក្នុងសេចក្ដីជូនដំណឹងដដែលនោះក្រសួងក៏បានបង្ហាញដែរថាក្នុងតម្លៃសាំង និង ប្រេងម៉ាស៊ូត លក់រាយនេះគឺបានបូកបញ្ចូលបន្ថែមនូវ ពន្ធគយ ពន្ធអាករ និង ពន្ធអាករពិសេសរួចហើយ៕

សណ្ឋាគារ Intercontinental ភ្នំពេញប្តូរឈ្មោះទៅជាសណ្ឋាគារ The Great Duke   

ភ្នំពេញៈ សណ្ឋាគារ Intercontinental ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្បីមួយស្ថិតនៅម្តុំ ផ្សារដើមគរ តាមបណ្តោយមហាវិថីម៉ៅសេទុងកែងនឹងមហាវិថីព្រះមុនី្នរ៉េត ដែលបានដំណើរការអស់រយៈពេលជាង ២០ឆ្នាំក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន IHG បានប្តូរឈ្មោះជាផ្លូវការទៅជាសណ្ឋាគារ The Great Duke ចាប់តាំង ពីខែកុម្ភៈឆ្នាំ២០១៨ នេះតទៅ។ យោងតាមសេចក្តីប្រកាសរបស់សណ្ឋាគារនេះ “ក្រោយរយៈពេល២០ឆ្នាំនៃភាពជាកម្មសិទ្ធិនិងការដឹកនាំ របស់ក្រុមហ៊ុនក្នុងការកំណត់ស្តង់ដារសម្រាប់សណ្ឋាគារប្រណិតៗនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Regency Company Limited មានសេចក្តីសោមនស្សរីករាយចំពោះការប្រកាសនូវការរៀបចំយីហោពាណិជ្ជកម្មថ្មីសម្រាប់​សេវាកម្មបដិសណ្ឋារកិច្ចប្រណិតលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។...

ប្រហិតវេចខ្ចប់ខុសបច្ចេកទេស និងខុសច្បាប់ជិតកន្លះតោនត្រូវសមត្ថកិច្ចបង្រ្កាប

សមត្ថកិច្ចបានឲ្យដឹងថាប្រហិតចម្រុះប្រមាណជាកន្លះតោនត្រូវបានសមត្ថកិច្ចបង្រ្កាបបានដោយរកឃើញថាមានការវេចខ្ចប់ខុសបច្ចេកទេស និង នាំចូលខុសច្បាប់តាមច្រករបៀងខេត្តបន្ទាយមានជ័យ។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល​និងកម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច បានដុតកំទិចប្រហិតចម្រុះជិតកន្លះតោន នៅចំណុចភូមិក្បាល​ស្ពាន​សង្កាត់ ក្រុង​ប៉ោយប៉ែត។ តាមការចុះផ្សាយដដែលអនុប្រធានទទួលបន្ទុកទីផ្សារ សាសាខាកាំកុងត្រូលខេត្តលោក ហុង លៀង បាន​បញ្ជាក់​ថា​ប្រហិតចម្រុះដែលកម្លាំងចម្រុះចាប់បានគឺជាប្រហិតដែលឈ្មួញលួចនាំចូលពីប្រទេស​ថៃតាម​ច្រក​របៀង ដោយខុស​ច្បាប់ និងប្រហិតដែលវិចខ្ចប់ខុសបច្ឆេកទេស និងខូចគុណភាពម្ចាស់ត្រូវចាត់ ការតាម​ច្បាប់​ដោយដុតកម្ទេចប្រហិត​ចម្រុះ​នោះចោល។ តាមការចុះផ្សាយដដែលការបង្រ្កាបបទល្មើសនេះធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៨ ខែ​មករា​ឆ្នាំ​២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិមួយ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ...

សម្ដេចហ៊ុន សែន ជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកម្ពុជា

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកាន់កម្ពុជា ដោយសម្ដេចអះអាងពីស្ថេរភាពនយោបាយល្អ ជាមួយនឹងកំណើនសេដ្ឋកិច្ច។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងបែបនេះនៅក្នុងហ្វេសប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី ២៧ មករា ក្នុង «វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា» ក្នុងប្រទេសឥណ្ឌា ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា និងមានការចូលរួមពី សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។ សម្ដេចហ៊ុន សែនថា វេទិកាធុរកិច្ចនេះ ផ្តល់ឱកាសអោយពាណិជ្ចករ និងអ្នកវិនិយោគទុនឥណ្ឌាមានឱកាសបានស្វែងយល់ពីសក្តារនុពលទាំងឡាយនៅកម្ពុជា...

រដ្ឋាភិបាលដាក់គោលដៅបង្កើនផលិតផលកៅស៊ូដល់ ២៩ម៉ឺនតោនក្នុងឆ្នាំ២០២០

ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក យឹម ឆៃលី បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ដាក់គោលដៅបង្កើនផ្ទៃដីដាំដុះកៅស៊ូឲ្យបាន បរិមាណផលិតផល ២៩ម៉ឺនតោន នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្ន​កម្ពុជាប្រមូលផលបានត្រឹមជិត ១២ម៉ឺនតោន។ លោក យឹម ឆៃលី បានលើកឡើងបង្ហាញការរំពឹងទុកបែបនេះនាថ្ងៃទី២៦ ខែមករា ក្នុង ឱកាសសម្ពោធ​ដាក់ឲ្យ​ដំ​ណើរ​ការជាផ្លូវការ រោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ីអស៊ីខេ២ របស់ក្រុមហ៊ុនកៅស៊ូ ជីសេ របស់វៀតណាមដែលស្ថិត​ក្នុងឃុំពពក ស្រុកស្ទោង...

រដ្ឋាភិបាលជំរុញឲ្យបង្កើនផលិតផលស្វាយចន្ទីដើម្បីនាំចេញទៅវៀតណាម

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទឲ្យស្ថាប័នក្រោមឱវាទជំរុញបង្កើននូវផលិតកម្មស្វាយចន្ទី ដើម្បីនាំ​ចេញ​ទៅលក់​នៅ​ក្រៅ​ប្រទេស ឲ្យសមស្របទៅនឹងកំណើនតម្រូវការទីផ្សារនៃផលិតផលដំណាំនេះ។ ក្រសួងកសិកម្មបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៥ ខែ មករាម្សិលមិញស្ដីពីការជំរុញនូវផលិត​កម្មស្វាយ​ចន្ទី​សម្រាប់បម្រើឲ្យការនាំចេញឲ្យសមស្របទៅនឹងកំណើនតម្រូវការទីផ្សារនៃផលិតផលដំណាំស្វាយចន្ទីនេះ។ ក្រសួងកសិកម្មបានឲ្យដឹងថាថ្មីៗនេះ សមាគមស្វាយចន្ទីវៀតណាមបានយល់ព្រម ផ្ដល់នូវពូជស្វាយចន្ទី គាំទ្រ​បច្ចេក​ទេស និង ប្រមូលទិញទិន្នផលស្វាយចន្ទីពីកសិករ ឬសហគមន័កសិកម្ម ដោយអនុវត្តតាមគោលការណ៍​ផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ក្រសួងកសិកម្មបានបន្តថា ដើម្បីបង្កើនផលិតកម្មដំណាំស្វាយចន្ទីឲ្យមានប្រសិទ្ធភាព ក្រសួងណែនាំឲ្យអង្គភាព​ជំនាញពាក់ព័ន្ធ ពិនិត្យសិក្សាលើសក្តានុពលជាយុទ្ធសាស្រ្ត និងកំណត់តំបន់ដាំដុះសម្រាប់កសិករ​ និងស​ហគមន៍​​កសិកម្ម ធ្វើការផលិត និង ភ្ជាប់ទីផ្សារតាមរយៈការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្ដីពីការ​ជំរុញ​ផលិត​កម្មស្វាយ​ចន្ទីកម្ពុជា​សម្រាប់នាំចេញ...

សមត្ថកិច្ចឲ្យពលរដ្ឋចូលរួមដើម្បីលុបបំបាត់ទំនិញ និងអាហារមានជាតិគីមី

សមត្ថកិច្ចបានលើកឡើងថាដើម្បី​លុប​បំ​បា​តុ​ទំនិញ​ និង​ចំណី​អា​ហារ​មាន​សា​ធាតុគីមី​ ត្រូវ​មានការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ។ នេះគឺជាការលើកឡើងរបស់​​​មន្ត្រី​កាំកុងត្រូលក្នុងយុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​ដល់​សិស្ស​ជិត​ ៦០០​នាក់​នៅ​ព្រឹក​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ នៅ​វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួ​រ​មាន​ជ័យ​​ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។ បើតាមការចុះផ្សាយ​របស់​អគ្គស្នង​ការនគរបាលជាតិ។​ ​ការចុះផ្សាយនោះឲ្យដឹងថា​ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យលោក​ ឈុ​ន​ ឃាង​បាន​ឲ្យដឹង​​ជា​ការ​យកចិត្ត​ទុក​ដាក់​​ចំពោះ​សុខមាលភាព​ជូន​ពល​រដ្ឋ​​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​ទំនិញ​និង​​ផ្សព្វផ្សាយ​តាម​ទីផ្សា​រ និង​​តាម​សាលារៀន​ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពីផល​ប៉ះពាល់​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​។​ ​ការចុះផ្សាយដដែលបានឲ្យដឹងថា ដើម្បី​អោយ​ទប់ស្កាត់​ទំនិញ​និង​ចំណីអាហារ​ដែល​មាន​សា​ធាតុគីមី​បណ្តាល​ប៉ះ​ពាល់​​សុខភាព​ពលរដ្ឋ​ គឺ​ត្រូវ​មានការ​ចូលរួម​ពីពលរដ្ឋ​ មុន​ទិញ​យក​ទៅ​ប្រើប្រាស់​ និង​បរិភោគ​ដោយ​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​នូវ​គុណភាព ​និង​ការ​បរិច្ឆេទ​។​ ​ ​ ​ការចុះផ្សាយនោះបន្តថាមន្រ្តីកាំកុងត្រូលបាន​សំណូមពរ​អោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បើ​ឃើញ​មាន​បទល្មើស​ដូច​កន្លែង​ផលិត​ទំនិញ​ខុសច្បាប់​ ខូចគុណភាព​ ត្រូវ​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ និង​ស្ថាប័ន​សមត្ត​កិច្ច​ដើម្បី​ចាត់ការ​ចំពោះ​ជន​ដែល​ល្មើស​ច្បាប់​ដែល​គិតតែ​ប្រយោជន៍​ខ្លួន​មិន​​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​៕

ប៊ីចេង​ក្លែងក្លាយ​រាប់តោន ត្រូវបានសមត្ថកិច្ចបង្រ្កាប​នៅ​ទីតាំង​ផលិត ៣កន្លែង

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានចុះ​បង្ក្រាប​ទីតាំងផលិតប៊ីចេងក្លែងក្លាយចំនួន ៣កន្លែងក្នុងទីក្រុងភ្នំពេញ​ និង​បានដកហូតប៊ីចេង​ក្លែងក្លាយជា​ច្រើនតោន​​។ កាលពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ព្រះរាជអាជ្ញារង នៃ​អយ្យការ​​អមសា​លាដំបូង ដឹកនាំដោយលោក លី សុផាន់ណា បានចុះបង្រ្កាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣​កន្លែង ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងបង្រ្កាបបានប៊ីចេងសញ្ញារូបវែកក្លែងក្លាយទាំងច្រករួច និង​មិនទាន់ច្រក់ជាច្រើនតោន។ នេះបើតាមការចុះផ្សាយ​នៅលើបណ្ដាញហ្វេសប៊ុក សង្គម...

ប្រហិតសាច់មាន់គ្មានគុណភាពជិត ២តោនរកឃើញនាំចូលខុសច្បាប់

ប្រហិតសាច់មាន់គ្មានគុណភាពជិត ២ តោន និងទំនិញផ្សេងៗជាច្រើនទៀតត្រូវបានសមត្ថកិច្ចរកឃើញថាបាន​នាំចូលខុសច្បាប់​តាម​រថយន្ត​ក្រុង​មួយតាមច្រក់ប៉ោយប៉ែត។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​កម្លាំង​នគរបាល​ឃាត់ក្រុងសិរីសោភ័ណបានឃាត់​រថយន្តក្រុង​ក្រុមហ៊ុន​ ប្លូ​បឹ​ស​ មួយ​គ្រឿង ​ និង​ឆែក​ឃើញ​នាំចូលប្រហិត​សាច់​មាន់​ជិត​២​តោន​ និង​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​១៥០​ធុង​ដុត​និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​។​ តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថា ​ប្រហិត​សាច់​មាន់​ដែល​វិច​ខ្ចប់​ខុស​បច្ចេកទេស​ចំនួន ​៥៥​កា​រ៉ុ​ង​ ស្មើ​១,៧៦០​គីឡូក្រាម ​​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​ ១៥០​ធុង​ និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​ ត្រូវបាន​សមត្ថកិច្ចធ្វើការ​កម្ទេច​ ចោលនៅ​ទីលាន​ចាក់សំរាម​ ក្រុង​សិរី​សោភ័ណកាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ ម្សិលមិញ​។​ ​ ​ ​តាមការចុះផ្សាយដដែលបានឲ្យដឹងថាកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ កាលពី​យប់​ថ្ងៃ​ទី​២១​ ខែមករា​...

សមត្ថកិច្ចបង្រ្កាបបានសាច់និងឆ្អឹងមាន់ខូចគុណភាពជិត ១តោន

សមត្ថកិច្ចបានឲ្យដឹងថាសាច់​​ និង​ឆ្អឹង​មាន់ ​ខូចគុណភាព​ជិត​ ១​តោន​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូលចាប់​បាន ខណៈ​ឈ្មួញបំរុងនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជា។ ​តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពី​ថ្ងៃ​ទី​២១​ ខែមករាម្សិលមិញ​មន្ត្រី​កាំកុង ត្រូល​នៅ​​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រួតពិនិត្យ និង ចាប់តាមសាច់​​ និង​ឆ្អឹ​ង​មាន់ ​ខូចគុណភាព​ជិត​ ១​តោន។​ តាមការចុះផ្សាយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ មន្ត្រី​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​ចាប់​បាន​​សាច់​និង​ឆ្អឹង​មាន់​ខូចគុណភាព​ចំនួន​ ៧៦​ ថង់​ស្មើ​ និង​៧៦០​គីឡូក្រាម​ ដែល​ឈ្មួញ​ដាក់​បង្កប់​តាម​រទេះ​នាំ​ចូល​ពី​ថៃ​ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​ ​ ​ ​ការចុះផ្សាយដដែលនោះបន្តថា​សាច់ ​និង​ឆ្អឹង​ ដែល​មន្ត្រី​ជំនាញ​ចាប់​បាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​ ​ហើយ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ឈ្មួញល្មើស​ច្បាប់​ដែល​នាំ​ចូល​សាច់ ​និង​ឆ្អឹង​មាន់​ខូចគុណភាព​ពី​ប្រទេស​ថៃ​...