ក្រុមហ៊ុនអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជាថាខ្លួននឹងបង្កើនបរិមាណផលិតចេកស្រស់ឲ្យបាន៥ពាន់តោនក្នុងឆ្នាំ២០២០

ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជា ហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) នឹងបង្កើនបរិមាណផលិតកម្ម ចេកស្រស់ ឲ្យកើនឡើងដល់៥០០ពាន់តោន ក្នុងឆ្នាំ២០២០ ខណៈបច្ចប្បន្នក្រុមហ៊ុននេះ ក៏មានរោងចក្រវេចខ្ចប់ចំនួន១០ផងដែរនៅកម្ពុជា ដែលមានសមត្ថភាពផលិតបាន២៥ម៉ឺនតោនក្នុង១ឆ្នាំ។ ការលើកឡើងនេះ ត្រូវបានក្រុមហ៊ុន ប្រកាសនៅក្នុង ជំនួបពិភាក្សាការងារ ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុន សម្រេចបានលើផែនការ វិនិយោគសម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ រវាងឯកឧត្តម វេង...

ក្រុមហ៊ុនស៊ីភី (CP) ថៃចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជាដើម្បីនាំចូលទៅផ្គត់ផ្គង់ក្នុងប្រទេសខ្លួន

ក្រុមហ៊ុនស៊ីភី (CP) របស់ថៃ ចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជាដើម្បីនាំចូលទៅប្រទេសថៃ ខណៈបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេកំពុងមានកម្រិតខ្ពស់នៅថៃដែលទំហំនៃការផលិតមិនទាន់អាចផ្គត់ផ្គង់គ្រប់ក្នុងប្រទេសថៃ។ការលើកឡើងនេះ ត្រូវបានតំណាងភាគីរបស់ក្រុមហ៊ុនថៃ (CP) បញ្ជាក់នៅក្នុងជំនួបប្រជុំធុរជនថៃរបស់ក្រុមហ៊ុនស៊ីភី (CP) ដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីចុងសប្ដាហ៍មុននេះ ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ នៅក្នុងកិច្ចប្រជុំនោះ តំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាបជូនពីគោលបំណងក្នុងការពិនិត្យលើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែលបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែលទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។ឯកឧត្តមរដ្ឋមន្ត្រី...

កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា

ភ្នំពេញ៖ កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងមុខងារពិសេសៗជាច្រើន កាន់តែសុវត្ថិភាព ប្រណីតភាព និងទំនើប ជាមួយនឹងកម្លាំងខ្លាំង។ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែលអតិថិជនស្គាល់ច្បាស់ថាជា ក្រុមហ៊ុន Hyundai Cambodia បានប្រកាសជាផ្លូវការនូវការមកដល់នៃកំពូលរថយន្ត Hyundai Palisade...

CATA ថាកម្ពុជានឹងឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២លាននាក់នៅចុងឆ្នាំនេះ

ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍ថា កម្ពុជានឹងឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២លាននាក់នៅចុងឆ្នាំនេះ ក្រោយកំណើនភ្ញៀវទេសចរចិន បានបង្ហាញសញ្ញាកើនឡើង១២% ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអោយទូរទស្សន៍រស្មីហង្សមាស ដឹងថា ដើម្បីសម្រេចបាននូវគោលដៅទេសចរ ២លាននាក់នាចុងឆ្នាំនេះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ បាននឹងកំពុងបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ។ លោកជំទាវបន្តថា ជាក់ស្តែងនាពេលថ្មីនេះ ទីភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ បានសហការគ្នា រៀបចំនូវពិព័រណ៍ទេសចរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាលក្ខណៈកញ្ចប់តាមរយៈប្រតិបត្តិករទេសចរ...

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា បើកសម្ពោធជាផ្លូវការនូវសេវាកម្មប៉ូលា និងបញ្ចុះរលោង

(ភ្នំពេញ)៖ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក HYUNDAI នៅកម្ពុជា និងជាក្រុមហ៊ុននៅក្រោមការដឹកនាំរបស់ Camko Motor Company Ltd. បានធ្វើការបើកសម្ពោធជាផ្លូវការនូវអាជីវកម្មថ្មីមួយទៀតរបស់ខ្លួន គឺសេវាកម្មប៉ូលា និងបញ្ចុះរលោង នៅមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ សាខាសែនសុខ។ក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអាជីវកម្មថ្មីមួយទៀតរបស់ខ្លួន នៅមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក Brian Ko នាយក...

អាំងប៉ាវពីព្រីនស៍ស៊ុបភើម៉ាឃីត អបអរខួប២ឆ្នាំ លក់បញ្ចុះរហូតដល់20%

ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត ផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតដល់ 20% រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី17 និង18ខែកក្កដានេះ ដើម្បីអបអរសាទរ គំរប់ខួប២ឆ្នាំរបស់ខ្លួន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ព្រីនស៍ស៊ុបភើម៉ាឃីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនខ្នាតធំរបស់ចិនក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនព្រីនស៍គ្រុប នៅថ្ងៃទី17 និង18 ខែកក្កដានេះ បានប្រកាសលក់បញ្ចុះតម្លៃពិសេសរហូតដល់2០% គ្រប់មុនទំនិញទាំងអស់ដែលមាននៅក្នុងផ្សារទំនើប រួមជាមួយប្រូម៉ូសិនដ៏ធំ សំរាប់អតិថិជន ដែលបានគាំទ្រចំពោះរាល់ផលិតផលរបស់ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត កាលពីពេលកន្លងមក។កម្មវិធីពិសេសៗដែលព្រីនស៍ស៊ុបភើម៉ាឃីត នឹងត្រូវផ្តល់ជូនរួមមាន ១.ការចែកសន្លឹកCouponសម្រាប់អតិថិជនគ្រប់ៗគ្នា ដោយគ្រាន់តែចូលហាង គឺអាចទទួលបានតែម្តង...

កម្ពុជា​បើក​ដំណើរការ​ឡើងវិញ​ដល់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំងពេញលេញ

រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាស​ថា អ្នកដំណើរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​អាច​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដោយ​មិន​ចាំបាច់ធ្វើចត្តាឡីស័កកាលពី​ថ្ងៃ​ចន្ទសប្តាហ៍​នេះ​ដោយជួយលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ដែលត្រូវបានដាក់កំហិតដោយសារជំងឺកូវីដ​។ ការដាក់កំហិតលើការធ្វើដំណើរដើម្បីដោះស្រាយជំងឺរាតត្បាតបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍ដែលចាប់ផ្តើមរីកចម្រើនរបស់កម្ពុជាជាប់គាំង ប្រាក់ចំណូលបានធ្លាក់ចុះដល់ 1 ពាន់លានដុល្លារកាលពីឆ្នាំមុន ធ្លាក់ចុះពីជិត 5 ពាន់លានដុល្លារក្នុងឆ្នាំ 2019 នៅពេលដែលកម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍ចំនួន 6.6 លាននាក់។ សម្តេចអគ្គមហាសេធិបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីប្រកាសមិននឹកស្មានដល់កាលពីយប់ថ្ងៃអាទិត្យថា អ្នកដំណើរ ទេសចរណ៍ និងពាណិជ្ជករអន្តរជាតិទាំងអស់ ដែលបានទទួលវ៉ាក់សាំងពេញលេញ អាចមកទស្សនាប្រទេសកម្ពុជាទាំងស្រុងបានដោយសេរី ដោយមិនមានការធ្វើចត្តាឡីស័កចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅ។ ហើយការបើកដំណើរការឡើងវិញនៃខេត្តសៀមរាប ជាខេត្តដែលមានប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក នឹងត្រូវធ្វើឡើងចាប់ពីខែមករា។ សម្ដេចតេជោ ហ៊ុន...

ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ

ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយជាតំបន់ ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ បន្ទាប់ពីផ្សារនេះ ត្រូវបានវិនិយោគឡើងវិញធំជាងមុន ដើម្បីបំរើតម្រូវការពលរដ្ឋក្នុងទីក្រុង។ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សាជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ  លោកស្រី ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុបបានថ្លែងឱ្យដឹងថា ផ្សារ ទំនើបសិនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង ទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ...

អតិផរណានៅកម្ពុជាក្នុងឆ្នាំ២០១៧ទាបជាងការរំពឹងទុក

កម្រិតអត្រាអតិផរណានៅកម្ពុជាក្នុងឆ្នាំ២០១៧កម្រិត២,៩% ដែលជាអត្រាមួយទាបជាងការរំពឹងទុកដែលត្រូវបានព្យាករថា មានកំណើន៣,៨%។ អត្រានេះ ក៏ទាបជាងកាលពីឆ្នាំ ២០១៦ បន្តិចផងដែរ មានប្រមាណ ៣ភាគរយ ដោយសារតែការកើនយឺតនៃតម្លៃម្ហូបអាហារ បន្លែ ត្រី សាច់និងអង្ករ ក៏ដូចជាប្រេងឥន្ធនៈជាដើម។ យោងតាមតួលេខធនាគារជាតិនៃកម្ពុជាបង្ហាញថា ក្រុមម្ហូបអាហារនៅតែបន្តរួមចំណែកធំជាងគេប្រ មាណ ២ភាគរយ នៃកម្រិតអតិផរណារួម ដែលរុញច្រានដោយការបន្តឡើងថ្លៃ បន្លៃ ត្រី សាច់ និងអង្ករ បន្ទាប់មកក្រុមទំនិញ...

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិននៅលើឯកសារចំនួន១៩។ ក្នុងនោះភាគីទាំងពីរ បានចុះកិច្ចព្រម ព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប«តេជោ១» ផងដែរ។ ក្នុងតារាងឯកសារដែលស្នើសុំហត្ថលេខា ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានអោយដឹងថា កិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប«តេជោ១» គឺធ្វើឡើងរវាងភាគី...