Home បច្ចេកវិទ្យា

បច្ចេកវិទ្យា

ក្រុមហ៊ុន Apple បានប្រកាសប្រាក់ចំណេញនិងកំណើនប្រាក់ចំណូលយ៉ាងខ្លាំង

ក្រុមហ៊ុន Apple បានប្រកាសពីប្រាក់ចំណេញនិងប្រាក់ចំណូលយ៉ាងខ្លាំងសម្រាប់ត្រីមាសខែមករាដល់ខែមីនាដោយសារការលក់ដ៏ខ្លាំងក្លាចំពោះស្មាតហ្វូនរបស់ខ្លួន។ក្រុមហ៊ុនកុំព្យូទ័រយក្សនេះបានចេញផ្សាយលទ្ធផលនៃសារពើពន្ធ 2018 របស់ខ្លួននៅត្រីមាសទី 2 កាលពីថ្ងៃអង្គារ។ ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង 15,6% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរហូតដល់ 61,1 ពាន់លានដុល្លារ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានកើនឡើងនៅក្នុងផ្នែកភូមិសាស្ដ្រទាំងអស់ដោយមានកំណើន 22% នៅជប៉ុននិង 21% នៅចិនរួមទាំងហុងកុង។ ប្រាក់ចំណេញសុទ្ធមាន 13,8 ពាន់លានដុល្លារកើន 25,3% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន Apple បានលក់ទូរស័ព្ទ iPhone ចំនួន 52,2...

ទូរស័ព្ទ iPhones លែងដើរយឺតទៀតហើយ បន្ទាប់ពី iOS ធ្វើបច្ចុប្បន្នភាព

ប្រសិនបើលោកអ្នកខកបំណងជាមួយការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ដែលធ្វើអោយទូរស័ព្ទ iPhone ដើរយឺត ការធ្វើបច្ចុប្បន្នភាពទៅកាន់ iOS 11 ឆាប់ៗនេះនឹងធ្វើអោយលោកអ្នកសប្បាយចិត្តជាមិនខាន។ អគ្គនាយកក្រុមហ៊ុន Apple លោក  Tim Cook បាននិយាយនៅសប្តាហ៍នេះថាក្រុមហ៊ុនកំពុងតែសស្រាក់សស្រាំរៀបចំដាក់ជូនការធ្វើបច្ចុប្បន្នភាពទៅកាន់ iOS 11 ដែលនឹងអនុញ្ញាតអោយការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេដោយគ្មានការអាក់រអួលទៀតទេ។ ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាព Software នឹងផ្តល់តំណឹងដល់អ្នកប្រើប្រាស់នៅពេលទូរស័ព្ទ iPhone របស់ពួកគេកាត់បន្ថយតំណើរកាដោយស្វ័យប្រវត្តិ នេះបើតាមការផ្តល់ព័ត៌មានពីលោក Cook។ ការធ្វើបច្ចុប្បន្នភាពស្ថិតក្នុងការឆ្លើយតបទៅនឹងប្រតិកម្មពីអតិថិជនដែលក្រុមហ៊ុន...

ថ្លៃដើមផលិតរបស់ Galaxy S10+ ប្រហែល 420 ដុល្លារ

អ្នកជំនាញនៅ TechInsight បានធ្វើការស្រាវជ្រាវលើទូរស័ព្ទ Samsung Galaxy S10+ និងបានចេញនូវតម្លៃប៉ាន់ស្មានវត្ថុធាតុដើមសម្រាប់ផលិតស្មាតហ្វូននេះបន្ទាប់ពីរុះរើគ្រឿបង្គុំទូស័ព្ទ។ ការគណនាថ្លៃដើមរបស់ពួកគេឃើញថាកំពូលស្មាតហ្វូននេះចំណាយសរុបអស់ 420 ដុល្លារ។ឥឡូវនេះ មុនពេលដែលយើងឈានទៅមើលការសង្ខេបតាមប្រភេទនិមួយៗ នេះគ្រាន់តែជាការចំណាយនៃគ្រឿងផ្សំហើយដែលមាននៅក្នុង S10+ ហើយមិនរួមបញ្ចូលការអភិវឌ្ឍន៍និងស្រាវជ្រាវនិងទីផ្សារនិងអ្វីៗដែលមិនទាន់បានរៀបរាប់។ ជាមួយគ្នានោះ ការប៉ាន់ស្មានបង្ហាញថាអេក្រង់ជាសមាសធាតុដែលមានតំលៃថ្លៃបំផុតតែមួយគត់គឺ 86,50 ដុល្លារ ខណៈដែល chipset មានតម្លៃថ្លៃបន្ទាប់ 70,50 ដុល្លារ។ ការចំណាយរួមគ្នាទាំងពីរនេះនៅមិនទាន់ប្រែប្រួលនៅឡើយទេបើប្រៀបធៀបទៅនឹង S9+...

Sony Xperia 1 III ធ្វើការដាក់បញ្ជាទិញជាមុននៅប្រទេសរុស្ស៊ីក្នុងតម្លៃ 1,300 ដុល្លារ 

ក្រុមហ៊ុន Sony ប្រកាសពីកំពូលស្មាតហ្វូនជំនាន់ទី 3 របស់ខ្លួនគឺ Xperia 1 និង Xperia 5 កាលពីម្សិលមិញ ប៉ុន្តែនៅរក្សាភាពស្ងៀមស្ងាត់ចំពោះតម្លៃនិងការអាចរកទិញបាន។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះទូរស័ព្ទទាំងពីរត្រូវបានដាក់ក្នុងបញ្ជីសម្រាប់ការបញ្ជាទិញជាមុននៅហាងផ្លូវការរបស់ក្រុមហ៊ុន Sony រុស្ស៊ីរួមជាមួយតម្លៃរបស់វាផងដែរគឺទូរស័ព្ទ Xperia 1 III មានតម្លៃ 1,300 ដុល្លារ ខណៈដែលទូរស័ព្ទ Xperia 5...

ក្រុមហ៊ុន Tesla នឹងប្រមូលរថយន្តប្រភេទ S ចំនួន 123,000 គ្រឿង

ក្រុមហ៊ុនផលិតរថយន្ត Tesla របស់អាមេរិកកំពុងប្រមូលយានយន្តប្រភេទម៉ូឌែល S របស់ខ្លួនចំនួន 123,000 គ្រឿងដើម្បីជំនួសប៊ូឡុងចង្កូត។ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន Tesla បានលើកឡើងថាមាន "ការស៊ីប្រេងច្រើនហួសប្រមាណ" នៅក្នុងចង្កូតរបស់រថយន្តដែលបានផលិតមុនខែមេសាឆ្នាំ 2016។ ក្រុមហ៊ុន Tesla បានឱ្យដឹងថាបញ្ហានេះត្រូវបានគេសង្កេតឃើញនៅក្នុងអាកាសធាតុត្រជាក់ខ្លាំងដែលប្រើប្រាស់ផ្លូវក្រាលដោយទឹកកកហើយវាអាចធ្វើឱ្យរថយន្តកាន់តែពិបាកក្នុងការកាច់ចង្កូត។ ក្រុមហ៊ុនផលិតរថយន្តនេះក៏បាននិយាយផងដែរថាមិនមានគ្រោះថ្នាក់ឬរងរបួសទាក់ទងនឹងបញ្ហានេះទេ។ ក្រុមហ៊ុន Tesla គ្រោងនឹងប្រម៉ូលម៉ូដែលនេះនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីការត្រួតពិនិត្យដោយក្រសួងដឹកជញ្ជូនរបស់ប្រទេស។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ត្រូវបានរងផលប៉ះពាល់ដោយការពន្យារពេលផលិតសម្រាប់ម៉ូដែលថ្មី "ម៉ូដែលទី3" ក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិកក៏បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើការបុកទង្គិចនៅរដ្ឋកាលីហ្វ័រនីញ៉ានៃរថយន្តម៉ូឌែល X ដែលមានប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្តិ៕

ព័ត៌មានបែកធ្លាយពីទូរស័ព្ទ Sony Xperia XZ3 បំពាក់កាមេរ៉ាភ្លោះនិងអេក្រង់វិមាត្រ 18:9

ទូរស័ព្ទ Sony Xperia XZ2 របស់ Sony នៅតែស្រស់ស្អាតនិងលេចធ្លោ និងពាក្យចចាមអារាមអំពីស្មាតហ្វូនកំពូលដែលនឹងបង្ហាញខ្លួននាពេលខាងមុខនេះគឺជាទូរស័ព្ទ Xperia XZ3។ ប៉ុន្តែជាការពិតណាស់ក្រុមហ៊ុន Sony តែងតែបញ្ចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែម្តង ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលនោះទេ។ ព័ត៌មានបែកធ្លាយចុងក្រោយបំផុតបង្ហាញនូវរូបរាងពិតប្រាកដជាមួយព័ត៌មានលម្អិតគួរអោយចាប់អារម្មណ៍មួយចំនួនអំពីការរចនានិងផ្នែករឹង។ យើងឃើញវាមានអេក្រង់មានវិមាត្រ 18:9 ដែលមានគែមស្តើងព័ទ្ធជុំវិញ។ ការវិនិច្ឆ័យដោយស្មាតហ្វូនកាលពីឆ្នាំមុន កំពូលស្មាតហ្វូននេះមានរន្ធស្តាប់ដើតួជាបាស។ ផ្នែកខាងក្រោមនៃឧបករណ៍នេះមិនត្រូវបានបង្ហាញទេ ប៉ុន្តែយើងអាចសន្និដ្ឋានថាវានឹងបំពាក់បាសទីពីរសម្រាប់សម្លេងស្តេរ៉េអូដ៏ពិរោះរណ្តំ។ នៅខាងក្រោយយើងឃើញការរចនាដូចគ្នាទៅនឹងទូរស័ព្ទ Xperia XZ2 ជាមួយនឹងខ្នងកោង។...

Samsung មានគោលបំណងផលិតទូរស័ព្ទមានអេក្រង់ទំហ៊ំ 7 អ៊ីញដែលបត់បាននៅដើមឆ្នាំ 2019

ក្រុមហ៊ុន Samsung មានបំណងចង់ក្លាយជាក្រុមហ៊ុនដំបូងគេដែលអាចផលិតទូរស័ព្ទដែលអាចបត់បាន (មានន័យថាអេក្រង់តែមួយដែលមិនមានការរំខាន) នេះបើយោងតាមផ្ទៃក្នុងបានអះអាង។ វាគួរតែកើតឡើងនៅដើមឆ្នាំក្រោយ ហើយក្រុមហ៊ុននេះជឿជាក់ថាការធ្វើបែបនេះនឹងធ្វើឱ្យតម្រូវការទូរស័ព្ទមានតម្លៃខ្ពស់កើនឡើង។ វានឹងមិនកើតឡើងភ្លាមៗនោះទេ។ នៅពេលគំរូរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះ "Winner" ត្រូវបានគេរាយការណ៍ថានឹងផ្តោតលើអ្នកលេងហ្គេមជាលើកដំបូង ហើយវាមានតម្លៃយ៉ាងហោចណាស់ $ 1,500 ដែលទំនងជាខ្ពស់ជាងនេះ។ អ្នកដែលបានឃើញគំរូនេះបាននិយាយថាអេក្រង់បង្ហាញរូបភាពមានទំហ៊ំ 7 អ៊ីញ នៅពេលបើក ប៉ុន្តែវាបត់ដូចជាកាបូបមួយសម្រាប់យកតាមខ្លួន។ អេក្រង់បង្ហាញរូបភាពនៅផ្នែកខាងក្នុងនៃគ្របបត់ ដូច្នេះមានអេក្រង់ទីពីរដែលគ្របមុខនៅពេលបត់ដើម្បីបង្ហាញការជូនដំណឹងហើយកាមេរ៉ាចម្បងគឺនៅខាងក្រោយ។ ក្រុមហ៊ុន Samsung បានរាយការណ៍ថាមានគោលបំណងផលិតទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនបាននៅឆមាសទីពីរឆ្នាំ...

ស្រោមទូរស័ព្ទ Sony Xperia XZ3 បង្ហាញថាវាមានកាមេរ៉ាតែមួយនៅខាងក្រោយ

ចាប់តាំងពីក្រុមហ៊ុនសូនីបានប្រកាសប្រាប់ពីម៉ូដែល IMX586 ដែលប្រើស៊ែនស័រ Quad Bayer ទំហ៊ំ 48 មេហ្គាភិចសែល ពាក្យចរចាមរ៉ាមជាច្រើនអំពី Xperia XZ3 ដែលអះអាងថាវាមានតែកាមេរ៉ាតែមួយប៉ុណ្ណោះ។ យើងថែមទាំងមើលឃើញរូបភាពដូចការរំពឹងទុក ហើយឥឡូវនេះយើងមានទិន្នន័យបន្ថែមទៀត។ ស្រោមស្បែក PU សម្រាប់ XZ3 បានបង្ហាញលើអនឡាញដោយមានតែប្រហោងពីរនៅលើខ្នង មួយសម្រាប់កាមេរ៉ានិងមួយសម្រាប់ស្គេនខ្ចៅដៃ។ទោះជាយ៉ាងណាក៏ដោយ អ្វីៗនៅឆ្ងាយពីការដឹងលឺ។ ករណីផ្សេងទៀតបានបង្ហាញកាមេរ៉ាភ្លោះដែលអាចមើលឃើញនៅក្នុងរូបថតនៃទូរស័ព្ទនេះ យើងបានលឺពាក្យចចាមអារាមពីកាមេរ៉ាភ្លោះ និងបានឃើញតារាងបញ្ជាក់ពីលក្ខណៈពិសេស។...

ទីក្រុងតូរ៉ុនតូកំពុងទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ

ក្រោយពេលសន្យាស្រាវជ្រាវនៅតំបន់អាមេរិកខាងជើង សម្រាប់តំបន់ដ៏ល្អឥតខ្ចោះជាការិយាល័យកណ្តាល  ក្រុមហ៊ុន Amazon បានជ្រើសរើសទីក្រុងចំនួន ២០ ហើយទីក្រុងចំនួន ១៩ ស្ថិតនៅសហរដ្ឋអាមេរិក លើកលែងតែមួយប៉ុណ្ណោះ គឺទីក្រុង Toronto។ ទីក្រុង Toronto បានទាក់ទាញចិត្ត របស់បច្ចេកវិទ្យាពិភពលោកដោយសារតែចំនួនប្រជាជនមានភាពចម្រុះ ពោរពេញដោយទេពកោសល្យ ហើយស្វាគមន៍ជំហរចំពោះការធ្វើអន្តោប្រវេសន៍។ អគ្គនាយកក្រុមហ៊ុន Sidewalk Labs ដែលជាសេណាធិការអភិវឌ្ឍទីក្រុងរបស់ក្រុមហ៊ុន Google កំពុងតែអភិវឌ្ឍក្បែរទីក្រុង Toronto លោក...

​ Facebook បិទគណនីមន្ត្រីយោធាមីយ៉ាន់ម៉ា

ក្រុមហ៊ុន Facebook និយាយថាខ្លួនកំពុងដកចេញនូវគណនីរបស់ក្រុមមន្រ្តីយោធាភូមា។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍រិះគន់យ៉ាងខ្លាំងមួយស្តីពីការបង្ក្រាបរបស់ក្រុមមន្ត្រីមីយ៉ាន់ម៉ាប្រឆាំងក្រុមមូស្លីមរ៉ូហ៊ីងយ៉ា។ ក្រុមហ៊ុន Facebook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានហាមឃាត់បុគ្គលនិងស្ថាប័នចំនួន 20 ពីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមមន្ដ្រីទាំងនេះរួមមានមេបញ្ជាការមីយ៉ាន់ម៉ាលោក មីន អ៊ុងល្លីង។ សេចក្តីថ្លែងការណ៍និយាយថារបាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញភស្តុតាងថាមន្រ្តីទាំងនោះបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយក្រុមហ៊ុនចង់រារាំងពួកគេកុំឱ្យប៉ះពាល់ដល់ភាពតានតឹងជនជាតិភាគតិច។ របាយការណ៍របស់អង្គការសហប្រជាជាតិនិយាយថាលោក មីន អ៊ុងល្លីង និងឧត្តមសេនីយ៍ 5 នាក់ផ្សេងទៀតគួរតែត្រូវបានជំនុំជម្រះពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ វាក៏បាននិយាយផងដែរថាក្រុមហ៊ុន Facebook ត្រូវបានប្រើដើម្បីផ្សព្វផ្សាយការស្អប់ខ្ពើម៕