ប្រជាជនជប៉ុននាំគ្នាទៅភោជនីយដ្ឋានញ៉ាំអន្ទង់អាំង

119

ភោជនីយដ្ឋានលក់អន្ទង់អាំងមួយនៅខេត្ត Shizuoka ភាគកណ្តាលប្រទេសជប៉ុនត្រូវបានប្រមូលផ្តុំដោយអ្នកចូលចិត្តញុំាអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញតាមរដូវកាលគឺទិវាញ៉ាំអន្ទង់អាំងរដូវក្តៅនៅថ្ងៃសុក្រនេះ។

តាមទម្លាប់ប្រពៃណីរបស់ជនជាតិជប៉ុនញ៉ាំអន្ទង់អាំងនៅថ្ងៃទិវាញ៉ាំអន្ទង់អាំងរដូវក្តៅដែលជាថ្ងៃមួយដែលក្តៅបំផុតនៃឆ្នាំ។ ពួកគេសង្ឃឹមថានឹងប្រយុទ្ធប្រឆាំងនឹងភាពអស់កំលាំងនៅរដូវក្តៅជាមួយនឹងម្ហូបអន្ទង់ដែលមានកាឡូរីខ្ពស់។

ភោជនីយដ្ឋាននៅទីក្រុង Hamamatsu កំពុងរំពឹងថានឹងមានអតិថិជនចំនួន 300 នាក់នៅថ្ងៃសុក្រដែលជាថ្ងៃដែលមមាញឹកបំផុតក្នុងឆ្នាំនេះ។ វាទទួលបានអន្ទង់ដ៏ច្រើនពីបឹង Hamana ក្បែរវា។

ក្រុមមន្ត្រីនៅមជ្ឈមណ្ឌលស្រាវជ្រាវជលផលរបស់ខេត្តបាននិយាយថាការនេសាទកូនអន្ទង់តូចៗមានកម្រិតទាបបំផុតនៅខែធ្នូនិងខែមករា។

រដូវសម្រាប់នេសាទកូនអន្ទង់តូចៗបានបញ្ចប់នៅខែមេសា។ ក្រុមមន្រ្តីនិយាយថាការនេសាទអង្ទង់បានប្រហែល 70% នៃចំនួនសរុបកាលពីរដូវកាលមុន។

ភោជនីយដ្ឋាននេះបានដំឡើងថ្លៃអន្ទង់របស់ខ្លួនប្រហែល 8% ខណៈតម្លៃលក់ដុំបានកើនឡើងប្រហែល 9 ដុល្លារក្នុងមួយគីឡូក្រាម។

ម្ចាស់ភោជនីយដ្ឋានឈ្មោះ Hiroshi Hachisuka និយាយថាគាត់សង្ឃឹមថាមនុស្សជាច្រើននឹងបរិភោគអន្ទង់អាំងដើម្បីជួយពួកគេទប់ទល់នឹងរលកកំដៅបច្ចុប្បន្ន៕