Sony Xperia 1 III ធ្វើការដាក់បញ្ជាទិញជាមុននៅប្រទេសរុស្ស៊ីក្នុងតម្លៃ 1,300 ដុល្លារ 

57

ក្រុមហ៊ុន Sony ប្រកាសពីកំពូលស្មាតហ្វូនជំនាន់ទី 3 របស់ខ្លួនគឺ Xperia 1 និង Xperia 5 កាលពីម្សិលមិញ ប៉ុន្តែនៅរក្សាភាពស្ងៀមស្ងាត់ចំពោះតម្លៃនិងការអាចរកទិញបាន។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះទូរស័ព្ទទាំងពីរត្រូវបានដាក់ក្នុងបញ្ជីសម្រាប់ការបញ្ជាទិញជាមុននៅហាងផ្លូវការរបស់ក្រុមហ៊ុន Sony រុស្ស៊ីរួមជាមួយតម្លៃរបស់វាផងដែរគឺទូរស័ព្ទ Xperia 1 III មានតម្លៃ 1,300 ដុល្លារ ខណៈដែលទូរស័ព្ទ Xperia 5 III មានតម្លៃត្រឹមតែជាង 1,100 ដុល្លារ។

តម្លៃជាក់ស្តែងគិតជាប្រាក់រូប៊លរុស្ស៊ីសម្រាប់ទូរស័ព្ទ Xperia 1 III គឺ 99,990 រូប៊ល ដែលស្មើនឹង  1,095 អឺរ៉ូ សម្រាប់ស្មាតហ្វូនដែលមានអង្គចងចាំ 12/256 GB ពណ៌ខ្មៅតែប៉ុណ្ណោះ។ សំខាន់ Sony នឹងផ្តល់ជូនកាសឆ្នុកត្រចៀក WF-1000XM3 ដោយឥតគិតថ្លៃ។ស្រដៀងគ្នានេះដែរ ទូរស័ព្ទ Xperia 5 III មានតម្លៃនៅប្រទេសរុស្ស៊ីគឺ 84,990 រូប៊ល ដែលប្រហាក់ប្រហែល 930 អឺរ៉ូ។ វាមានជម្រើសអង្គចងចាំតែមួយប្រភេទគឺ 8/256 GB និងជម្រើសពីរពណ៌ខ្មៅឬបៃតង។ រាល់ការទិញទាំងអស់នឹងភ្ជាប់មកជាមួយកាសឆ្នុកត្រចៀក WF-XB700 TWS ដោយឥតគិតថ្លៃ។

ក្រុមហ៊ុន Sony រុស្ស៊ីបាននិយាយថាទូរស័ព្ទទាំងពីរប្រភេទនេះអស់ស្តុកហើយ ហើយនឹងចាប់ផ្តើមដឹកជញ្ជូនឆាប់ៗនេះ ហើយអ្នកផ្តល់ប្រឹក្សា លោក Josip  ឱ្យដឹងថាការបញ្ចេញលក់គ្រោងនឹងធ្វើឡើងនៅថ្ងៃទី 20 ខែកក្កដា ប៉ុន្តែយើងមិនអាចបញ្ជាក់ពីកាលបរិច្ឆេទនៅឡើយទេ៕