Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

អគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋ ៣កន្លែងនៅថ្ងៃសែនចូលឆ្នាំចិន

ផ្ទះពលរដ្ឋ ៣កន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាប់ឆេះនៅថ្ងៃសែនចូលឆ្នាំចិន។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ដែលជាថ្ងៃសែនចូលឆ្នាំចិន​ មាន​អគ្គិភ័យ​មួយ​កើតឡើង​ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ មួយទៀតនៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ និងមួយផ្សេងទៀតនៅកំពង់ចាម។ ការចុះផ្សាយដដែលឲ្យដឹងថា​មន្ត្រី​ការិយាល័យ​អគ្គិ​ស​ភ័យ​បាន​ឲ្យ​ដឹង​ថាអគ្គីភ័យនេះបង្កឲ្យខូតខាត់ផ្ទះ ៣ខ្នងមាន ៣០បន្ទប់​ ម៉ូតូ និង សម្ភារះផ្សេងទៀត​។​ ​ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ដើម្បីពន្លត់ផងដែរ៕

សង្គមស៊ីវិលសាទរចំពោះវិធានការក្តៅរបស់សមត្ថកិច្ចក្នុងការចាប់អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព

(ភ្នំពេញ)៖ សង្គមស៊ីវិលដែលធ្វើការងារលើប្រព័ន្ធចរាចរណ៍ បានបង្ហាញការសាទរចំពោះ​វិធាន​​ការក្តៅ​រ​បស់សមត្ថកិច្ចក្នុងការចុះចាប់អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាពដែល​កំពុងចរាចរណ៍​លើ​ដងផ្លូវដោយធ្វើការឃាត់ម៉ូតូទុក និងធ្វើការអប់រំ ហើយផាកពិន័យ មុនប្រគល់ម៉ូតូទៅ អោយវិញ។ សង្គមស៊ីវិល ចាត់ទុកថា វិធានការក្តៅនេះ គឺជាសារដ៏មាន​សារៈសំខាន់អោយ ប្រជាពលរដ្ឋកាន់តែមានការយល់ដឹងចំពោះការជិះម៉ូតូដែល​មិនបាន​ពាក់​មួកសុវត្ថិភាព។ ការសាទរនេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំនៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករានេះ ដោយសមត្ថកិច្ចបានចាប់អ្នកបើកបរម៉ូតូមិន​ពាក់សុវត្ថិភាព អ្នកជិះបញ្ជៀសទិស អត់កញ្ចក់​ដោយធ្វើការដកហូតម៉ូតូយកទៅរក្សាទុក​នៅស្នងការនគរបាលរាជធានី​ភ្នំពេញ ចាំធ្វើការផាកពិន័យតាមក្រោយ។ លោកស្រី លឹម សុខជា នាយិកាអង្គ​ការ​សម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យ​ដឹង​នៅព្រឹកថ្ងៃទី៥...

ត្រឹមរយៈពេល ១សប្តាហ៍ខែមករា ឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន ៥ផ្សេងគ្នា មានតម្លៃជិត ៤០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តទៅលើ គម្រោងវិ​និយោគចំនួន ៥ផ្សេងគ្នា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម បង្កើតរោងចក្រកែច្នៃផ្លែឈើ ម្ហូបអាហារ និងរោងចក្រផលិតស្បែកជើង ដែលមានតម្លៃទុនវិនិយោគសរុបប្រមា ណជិត ៤០លានដុល្លារអាមេរិក។ យោងតាមទិន្នន័យបង្ហាញនៅទំព័រហ្វេសប៊ុករបស់ CDC បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១) “RED BOAT ENTERPRISE CO., LTD”:...

សម្ដេចហ៊ុន សែន ស្នើរឲ្យអ្នកសារព័ត៌មានជួយរិះគន់ដើម្បីស្ថាបនា

ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជាង ៣ពាន់នាក់ល្ងាចនេះ សម្ដេចហ៊ុន សែន ស្នើឲ្យអ្នកសារព័ត៌មានជួយរិៈគន់ ដោយលោកថាដើម្បីស្ថាបនារាល់កំហុសឆ្គង។ នៅល្ងាចថ្ងៃទី ២១ ខែមករានេះជាខួបលើកទី ២ ដែលសម្ដេចសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះ​សំណាល​ជាមួយអ្នកសារព័ត៌មានជាតិ ដែលក្នុងនោះមានការចូលរួមពីអ្នកសារព័ត៌មាន​ចំនួន ៣,៤០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិពរណ៌កោះពេជ្រ។ ក្រោយពិធីជួបសំណេះសំណាល និង​ពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននេះសម្ដេចបានសរសេរ​នៅ​លើទំព័រហ្វេសប៊ុករបស់ខ្លួនដោយស្នើដល់​អ្នកសារព័ត៌មានជួយរិៈគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និង​ផែនការដែលបានដាក់ចេញ នៃក្រសួង​ស្ថាប័ន​នានា ដើម្បីធ្វើការកែលំអរ។ សម្ដេចបានលើកឡើងថា៖ «ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង...

រដ្ឋាភិបាលព្រមានកម្ទេចចលនាសង្គ្រោះជាតិបើកើតមាននៅកម្ពុជា

រដ្ឋមន្ដ្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមានកម្ទេចចលនាសង្គ្រោះ ដោយថា​បើសិន​ជា​ចលនា​ដែលប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី ​កើតមាននៅកម្ពុជា ។ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមានបែបនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ក្នុងពិធី​បិទសន្និបាតបូក​សរុប​លទ្ធ​ផល ការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើង​នៅ​ក្នុងទី​បញ្ជា​ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។នេះបើតាមការចុះផ្សាយរបស់ Freshnews។ ការចុះផ្សាយដដែលប្រមុខការពារជាតិសម្ដេច ទៀ បាញ់ បានលើកឡើងថា៖ «អាលូវនឹងចលនាសង្គ្រោះជាតិ​ចុង​ក្រោយ វា​ថារៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង...

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យតុលាការទម្លាក់បទចោទលើលោក ជា មុន្នី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders ជំរុញឲ្យតុលាការទម្លា្កក់បទចោទលើ​អតីត​ប្រ​ធាន​​សហជីព​​លោក ជា មុន្នី និង ស្នើឲ្យអាជ្ញាធរធានាសុវត្ថិភាព និង ស៊ើបអង្កេតឲ្យបានត្រឹមត្រូវ​លើករណី​គម្រាម​សម្លាប់ និងការធ្វើទុក្ខបុកម្នេញលើលោកជាមន្នី។ លោកជាមុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ និង ជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ត្រូវបាន​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧...

លោក​ ​Xi​ ​ប្រ​​​ធា​​​នា​​​​ធិ​​​ប​​​តី​​​​​​​ចិ​​​ន ​ផ្ញើ​​​សា​រ​​​​ព្រ​មា​ន ​​​ចំ​ពោះ​​​អ្ន​ក​​​ដែ​ល​​​​ប៉ុ​ន​ប៉​ង ​​បំ​បែ​​ក​​កោះ​​​តៃ​វ៉ា​ន់ ​​​ពី​​ប្រ​​ទេ​ស​​​ចិន​​​ និងថា កា​​រ​ប​​​ង្រួ​​​ប​​​ប​​ង្រួ​​​ម​​​​​​កោះ​​ ​​​​ជា​​មួ​យ​​​​ដី​គោ​​​ក​ ​​​​គឺ​​​​​​ជៀ​​​​ស​​​មិ​​ន​​​​​រួ​​​ច​

អន្តរជាតិ ៖ ប្រ​ធា​នា​ធិ​ប​តី​​​ចិ​ន​ ​​លោក​​ ស៊ី​​ ជី​ន​​​​ពី​ង​ បា​​ន​​និ​​យា​យ​​​កា​ល​ពី​​​ថ្ងៃ​​​អ​ង្គា​​​រ​ថា​ ​ទី​ក្រុ​ង​​​ប៉េ​កាំ​ង​​​នឹ​ង​​​ប្រើ​ប្រា​ស់​ ​ម​​ធ្យោ​បា​យ​​​ណា​មួ​យ ​ដើ​ម្បី​​​ទ​ប់​ស្កា​ត់​​កា​​រ​​​បំ​បែ​ក​​​តៃ​វ៉ា​ន់​​​នេះ​​​។​ ​លោ​ក​​​ប​ន្ថែ​ម​ថា​ ​កា​​រ​ប​ង្រួ​ប​ប​ង្រួ​ម​​​កោះ​​​ជា​មួ​យ​​​ដី​គោ​ក​​​គឺ​​​ជៀ​ស​​មិ​ន​​​រួ​ច​​​។​​ ការកត់សម្គាល់​នេះ​បានធ្វើ​ឡើង​ក្នុង​ផ្នែក​នៃ​សុន្ទរកថា​របស់លោក Xi ទៅកាន់​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន នៅក្នុង​ស​ន្និសិទ​មួយ​ដែល​ប្រារព្ធ​ខួប​លើក​ទី 130 របស់​ម៉ៅ សេទុង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​។​ លោក Xi ត្រូវបាន​គេ​ដកស្រង់​សម្តី​ថា យើង​នឹង​រារាំង​យ៉ាង​ម៉ឺងម៉ាត់​នរណាម្នាក់​ពី​ការធ្វើឱ្យ​តៃវ៉ាន់​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​ចិន​តាម​មធ្យោបាយ​ណាមួយ​។​ លោក Xi ក៏បាន​ពណ៌នា​ពី​ការបង្រួបបង្រួម​ពេញលេញ...

មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀតរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងខេត្តព្រះសីហនុ

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀតរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងខេត្តព្រះសីហនុដើម្បីចូលរួមឆ្លើយតបទៅនឹង តម្រូវការស្នាក់នៅបែបប្រណិតៗដល់ភ្ញៀវទេសចរ។ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីនស៍ ស៊ីធី សេនធើ ដំណាក់កាលទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨នេះ នៅក្រុងព្រះសីហនុ លោក លី មិញ អគ្គនាយកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប...

គណបក្សភ្លើងទៀនប្រកាសធ្វើសមាជនៅសប្ដាហ៍ក្រោយ

គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្សសម រង្ស៊ី បានប្រកាសធ្វើសមាជនៅដើមសប្ដាហ៍ក្រោយ ដើម្បីធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស។ ក្នុងលិខិតមួយចុះថ្ងៃទី ២១ខែកុម្ភៈដែលដាក់ទៅកាន់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានជូនដំណឹងពីការធ្វើសមាជវិសាមញ្ញរបស់គណបក្ស ភ្លើងទៀន នៅថ្ងៃទី ២៦ ខែ កុម្ភៈខាងមុខនេះ។ ក្នុងលិខិតនោះបន្តថាគណបក្សភ្លើងទៀននឹងធ្វើសមាជវិសាមញ្ញចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅទីស្នាក់ការកណ្ដាលបក្សផ្ទះលេខ...

កម្ពុជានៅមានឱកាសច្រើនសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មហិរញ្ញវត្ថុ

ភ្នំពេញ ៖ កម្ពុជានៅមានឱកាសច្រើនសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ខណៈតម្រូវការឥណទានសម្រាប់ការវិនិយោគក្នុងស្រុក បាននឹងកំពុងកើនឡើង។លោក Tomari Suguru (តូម៉ារី សុហ្គូរ៉ុ) មន្ត្រីគ្រប់គ្រងការផ្តល់នូវឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JC Finance បានអោយដឹងថា យើងនៅតែមើលឃើញពីការវិនិយោគទៅលើផ្នែកហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានទីផ្សារទូលាយនៅឡើយ ដែលនាំអោយយើងសម្រេចបើកការវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ។ លោកបន្តថា បច្ចុប្បន្ន លោកមើលឃើញថា ការផ្តល់កម្ចីក្នុងទីផ្សារកម្ពុជា ភាគច្រើនគឺផ្តោតទៅលើការទិញផ្ទះ ទិញឡាន...