បើកបរលឿនជ្រុលទៅបុករង្វង់មូលយាយទេព និងបន្តបុករបងផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ រងរបួសធ្ងន់ស្រាលបីនាក់

  (បាត់ដំបង)! មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍រថយន្តសេរីទំនើប០១គ្រឿងដែលបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករង្វង់មូលយាយទេព និងបន្តបុករះរបងផ្ទះនិងដើមឈើរបស់ពលរដ្ឋនៅវេលាម៉ោង ០៣និង០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលយាយទេព ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តសេរីទំនើបម៉ាក LEXUS.RX330ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2P-6818 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរប្រុសស្រី០២នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករង្វង់មូលយាយទេពនិងបន្តទៅបុករះរបងផ្ទះ និងដើមឈើប្រជាពលរដ្ឋបណ្តាលអោយដួលរលំ រងរបួសធ្ងន់ស្រាលទាំងបីនាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំ។ ក្រោយពេលកើតហេតុ...

ប្រជាពលរដ្ឋឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំង សម្តែងក្តីរីករាយ ខណៈទទួលបានសមទ្ធិផលស្ពានដែកតម្លៃជាង៥ម៉ឺនដុល្លា ជាអំណោយសប្បុរសជន

  ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងឃុំក្រាំងលាវ សម្តែងអារម្មណ៍ សប្បាយរីករាយ ជាពន់ពេក ខណៈទទួលបានសមិទ្ធិផលស្ពានដែក ឬ ស្ពានបាឡេ ១ខ្សែ ដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំពិធីក្រុងពាលី កសាងសមទ្ធិផល ដើម្បីជួយសម្រួលដល់ការលំបាកប្រជាពលដែលបានប្រើប្រាស់លើផ្លូវនេះ។ ពិធីសែនក្រុងពាលី ស្ថាបនាសាងសង់ស្ពាននេះ នៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤ នៅចំណុចចំណងក ស្ថិតក្នុងភូមិក្រាំងលាវ...

ឯកឧត្តម អ៉ីវ ផល្លី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីរកបញ្ហាប្រឈមដំណោះស្រាយ សំណូមពរ និងលើកទិសដៅខែបន្ទាប់ទៀត

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីរកបញ្ហាប្រឈមដំណោះស្រាយ សំណូមពរ និងលើកទិសដៅខែបន្ទាប់ទៀត ក្រោមអធិបតីភាពភាពឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្ថិតនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។ នៅក្នុងឱកាសនេះឯកឧត្តម អ៉ីវ ផល្លី បានជំរុញនិងលើកទឹកចិត្តដល់មន្ទីរព័ត៌មានខេត្ត ជាមួយមន្ត្រីក្រោមឱវាទមានការសហការគ្នាបានល្អ និងផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសមានភាពសាមគ្គីគ្នាបានល្អប្រសើរ។មានការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ ជំនាញនានា និងស្ថាប័នផ្សេងៗក្នុងខេត្ត មិនដែលមានបញ្ហាអ្វីនោះឡើយ។ មន្ទីរព័ត៌មានខេត្តតែងតែគោរពអនុវត្តតាមការណែនាំ...

គ.ជ.ប ថាពលរដ្ឋជាង ៨៤ ភាគរយមានឈ្មោះក្នុងបញ្ជីផ្លូវការ ឆ្នាំ២០១៧

បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ គណកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត គ.ជ.ប ថាពលរដ្ឋជាង ៨៤ ភាគរយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ផ្លូវការឆ្នាំ ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទិ ២៤ ខែ មករានេះដោយលើកឡើងថា​បន្ទាប់ពី​បាន​ធ្វើ​បច្ចុប្បន្ន​ភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ រួមទាំងការដោះស្រាយពាក្យបណ្តឹងរួចមក គ.ជ.ប​ថា​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ សរុបចំនួន ៨ ៣៨០ ២១៧ នាក់ ស្មើនឹង...

ឯកឧត្ដមបណ្ឌិត ជីវ កេង និងលោកជំទាវរៀបចំកម្មវិធីជួបជុំសំណះសំណាល សួរសុខទុក្ខ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅឃុំតាំងក្រសៅ

  (ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ​​ ស៊ីណា​ ជីវ កេង​​ បានរៀបចំកម្មវិធីជួបជុំសំណះសំណាល សួរសុខទុក្ខ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួនជិតជិត ៦០០នាក់។ កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ...

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់ក្រុមបាតុករ

កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបាញ់សម្លាប់ក្រុម បាតុករជាច្រើននាក់ដែលបន្តធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន។ យោធានិងប៉ូលិសបាននិងកំពុងធ្វើការបង្ក្រាបទៅលើក្រុមបាតុករដោយបានឆ្មក់ចូលផ្ទះនិងឃុំខ្លួនមនុស្ស។ ក្រុមអ្នកតវ៉ានៅទីក្រុងយ៉ងហ្គោនធំជាងគេរបស់ប្រទេសបានប្រមូលផ្តុំគ្នានៅយប់ថ្ងៃសុក្រដោយប្រឆាំងនឹងបម្រាមគោចរ។ បន្ទាប់ពីការប្រមូលផ្តុំគ្នានេះ ប៉ូលិសបានចូលទៅក្នុងផ្ទះមួយនៅទីប្រជុំជនខណ្ឌហើយបានឃុំខ្លួនមនុស្ស ៣ នាក់។ រូបភាពវីដេអូបង្ហាញពីប៉ូលិសដោយប្រើដំបងនិងជើងរបស់ពួកគេដើម្បីវាយអ្នកដែលត្រូវបានចាប់ខ្លួន។ ក្រោយមកនៅពេលហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅបុស្តិ៍ប៉ូលិសដើម្បីទាមទារអោយមានការដោះលែងមនុស្សទាំង ៣ នាក់នោះកងកំលាំងសន្តិសុខបានបើកការបាញ់ប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាមនុស្សពីរនាក់ត្រូវបានសម្លាប់។ទន្ទឹមនឹងនេះដែរនៅក្នុងទីក្រុងធំជាងគេទី ២ របស់ប្រទេសគឺម៉ាន់ដាឡេនិងបាហ្គោក្បែរក្រុងយ៉ងហ្គោនកាលពីថ្ងៃសៅរ៍ កងកំលាំងសន្តិសុខបានបាញ់ម្តងហើយម្តងទៀតទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ។ សាក្សីដែលឃើញហេតុការណ៍នៅទីក្រុងម៉ាន់ដាឡេនិយាយថាអ្នកលបបាញ់បានបាញ់ចេញពីដំបូលអគារ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាយ៉ាងហោចណាស់អ្នកតវ៉ា ៦ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាចុងក្រោយ។ចំនួនអ្នកស្លាប់កំពុងតែកើនឡើង ខណៈអំពើហិង្សាពីយោធានិងប៉ូលិសកាន់តែខ្លាំងឡើង៕  

បងប្អូនប្រជាពលរដ្ឋរួមអាជីវកលក់ដូរក្នុងផ្សារឆ្នាំងនិមន្តព្រះសង្ឃ ២៦ អង្គរាប់បាត្របង្សុកូលនិងសុំសេចក្តីសុខ

  ខេត្តកំពង់ឆ្នាំង:;នៅថ្ងៃទី២៩មេសា២០២៤នេះបងប្អូនប្រជាពលរដ្ឋរួមអាជីវកលក់ដូរក្នុងផ្សារឆ្នាំងរួមសហការគ្នានិមន្តព្រះសង្ឃ ២៦ អង្គរាប់បាត្របង្សុកូលឧទ្ទិសដល់បុព្វការរាជននិងសុំសេចក្តីសុខសប្បាយកុំអោយមានអ្វីកើតឡើងគ្រាដែលស្ថានភាពកម្តៅនៅតែមានការកើនឡើងដដែលគួយអោយព្រួយបារម្មណ៍ខ្លាំង ។ ប្អូន.ស្រីពិន.ដែលជាអាជីវកលក់ដូននៅក្នុងផ្សាឆ្នាំងបានអោយដឹងពីអារម្មណ៍របស់ខ្លួនថាថ្ងៃនេះប្អូនស្រីរួមនិងអាជីកលក់ដូរក៍ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់បានស្រុះស្រួលមតិគ្នារៀបចំជាពិធីបុណ្យសាមគ្គីនេះឡើងដោយបាននិមន្តព្រះសង្ឍ២៦អង្គចាស់ព្រទ្ធាចារ្យបងប្អូនប្រជាពលរដ្ឋប្រមាណជា១០០នាក់បានចូលរួមក្នុងពិធ៏បុណ្យនេះដោយមានរាបាតព្រះសង្ឃនិងធ្វើការដុះលៀងសម្អាតរូបស្ត្រីឈចាំផ្សាផងដែរ ។ ប្អូន ស្រីពិន បានរៀបរាបអោយដឹងទៀតថាពីធីបុណ្យក្នុងផ្សារនេះធ្វើជារៀងរាល់ឆ្នាំដោយឆ្នាំនេះធ្វើឡើងនៅថ្ងៃទី២៩.៣០.និងថ្ងៃទី១ឧសភា២០២៤ដោយគោលបំណងសំសេចក្តីសុខសប្បាយនិងកុំអោយមានហេតុភេទអ្វីកើតឡើងគ្រាដែលស្ថានភាពកម្តៅមានការកើនឡើងខុសប្រក្រតីធ្វើអោយមានការបារម្មណ៍ខ្លាំង ។ ប្អូន ស្រីពិន តំណាងអាជីវកក្នុងផ្សារឆ្នាំងក៍ដូចជាប្រជាពលរដ្ឋដែលបានមកចូលរួមបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧុត្ ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដែលលោកតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក៍ដូចបងប្អូនអាជីវកលក់ដូរទាំងសូមជូនពអោយលោកមានសុខភាពល្អជានិច្ចហើយជាពិសេសសូមចូលរួមគាំទ្រជានិច្ចក្នុងនាមជាពលរដ្ឋខ្មែរនូវប្រសាសន៍ដ៍មានតម្លៃព្រែកជីហ្វូណនតេជោ ៕

អភិបាលខេត្តពោធិ៍សាត់ ចាប់ផ្តើមរៀបចំសោភ័ណភាពសួនច្បារ និងផ្លូវថ្មើជើង រ៉បតាមច្រាំងស្ទឹង ពោធិសាត់

  ខេត្តពោធិ៍សាត់;)នៅរសថ្ងៃទី១៤គម្ភះ២០២៤នេះឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងរៀបចំសោភ័ណភាពសួនច្បារ និងសម្អាតច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្មថ្មីទល់មុខសាលាខេត្ត រហូតដល់ក្បាលហុងចុងកោះសំពៅមាស ត្រើយខាងកើតស្ទឹង។ ក្នុងឱកាសចុះត្រួតពិនិត្យនោះឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្ត លោកបានរៀបចំកែប្រែសោភណ្ឌភាពនៅក្នុងទីប្រជាជនក្រុងពោធិ៍សាត់ ពិសេសនៅតាមបណ្តោយច្រាំងដងស្ទឹងត្រោយខាងកើតស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដើម្បីឱ្យក្លាយជាសួន និងផ្លូវថ្មើជើងដ៏រឹងមាំ មានភាពទាក់ទាញពីសំណាក់ទេសចរជិតឆ្ងាយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្រុមការងារ បានធ្វើការត្រាស់សេរ៉បមាត់ស្ទឹងបានប្រវែង៥០០ម៉ែត្ររួចមកហើយនិងនៅសល់ជាង២០០ម៉ែត្រទៀត បាននឹងកំពុងពិភាក្សាជាមួយមន្ទីរជំនាញ ជៀសវាងការប៉ះពាល់លើចំណីផ្លូវ...

អគ្គិភ័យឆាបឆេះរោងចិញ្ចឹមមាន់០២ខ្នងនិង សម្ភារៈជាច្រើនសរុបជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លា

  បាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះរោងចំនួន០២ខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញជួយអន្តរាគមន៍ពន្លត់នៅវេលាម៉ោង០៤និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះដែរបានឆាបឆេះរោងចំនួន០២ខ្នង ក្នុងនោះរោងកសិដ្ឋានចិញ្ចឹមមាន់០១ខ្នង ទំហំ ៨ម៉ែត្រX៦០ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងរោងឡាន០១ខ្នងទំហំ ១៥ម៉ែត្រX១២ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី រួមជាមួយសម្ភារៈខូចខាតមាន! -ឡានចំនួន០២គ្រឿង ,ម៉ូតូចំនួន០៣គ្រឿង ,មាន់ពីរោងស្មើ...

អាជ្ញាធរខេត្តកំពង់ធំ ចេញបទបញ្ជាលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់ដីរក្សាទុករបស់រដ្ឋ បន្ទាប់ពីមានជនខិលខូចលួចកាយ

  កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចេញបទបញ្ជារលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់បីដែលជាដីរក្សាទុករបស់រដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក្រោយពីពិនត្យឃើញថា មានការលបលួចធ្វើប្រឡាយដោយខុសច្បាប់ ពីជនខិលខូច។ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែនឲ្យដឹងថា៖ ការលុបក្បាលប្រឡាយនេះគឺអនុវត្តន៍នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ តាមអនុសាស្រ្តរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីលោក ផៃ តុងហួរ ព្រះរាជរងអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។ លោកបន្តថា បន្ទាប់ពីទទួលបានអនុក្រឹត្យលេខ ២៨...