គួរឲ្យសង្វែក! ក្មេងប្រុសម្នាក់ចុះលេងទឹកស្រះ រអិលជើងលង់ស្លាប់

  ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសជាសិស្សសាលាម្នាក់ បានចុះលេងទឹកស្រះ ទំនងជារអិលជើង ធ្លាក់ទឹកដាំក្បាលជ្រមុចភក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចធអាធម។ ករណីនេះកើតឡើងនៅម៉ោងប្រហែល ១៤ និង៣០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤  នៅចំណុចស្រះទឹក ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុមានសិស្សសាលាមួយក្រុមគ្នា២ទៅ៣នាក់បាននាំគ្នាដើរទៅមាត់ស្រះ ក្នុងគោលបំណងចុះទៅលេងទឹក។ ពេលទៅដល់មាត់ស្រះសិស្សរងគ្រោះបានចុះលេងមុន ហើយក៏រអិលជើងធ្លាក់ចូលក្នុងទឹកស្រះ ដោយសាទឹកជ្រៅមិនចេះហែលទឹក បានបណ្ដាលឱ្យលង់ស្លាប់ ។ចំណែកសិស្ស២នាក់ទៀតបានរត់មកប្រាប់គ្រូ...

ជនជាតិចិន ១២នាក់ត្រូវបានឃាត់ខ្លួនពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើខុសច្បាប់

ជនជាតិ​ចិន​ចំនួន ១២ នាក់​ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​​លួចឆ្លង​ដែន និង​កំពុងស្នាក់នៅ​ធ្វើការងារ​ខុស​​ច្បាប់​នៅ​ភ្នំពេញ។ តាមការ​ចុះផ្សាយ​លើ​វេបសាយអ​គ្គស្នង​ការ​នគរបាល​ជាតិ​កាល​ពី​ព្រឹក​​ថ្ងៃ​​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៨​ ​បានឲ្យដឹងថា​សមត្ថកិច្ចចំរុះ បានចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិនដែលស្ថិតនៅផ្លូវ២៧៣ និង​ផ្លូវV១-១៣ សង្កាត់ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន ១២ នាក់ដែលគ្មានលិខិតឆ្លង​ដែន។ អគ្គស្នងការនគរបាលជាតិបន្តថាជាមួយគ្នានោះដែរក៏មានជនជាតិចិន ២២នាក់ទៀតមានលិខិតឆ្លងដែន តែមិន​មាន​សៀវភៅ​ការងារ​ក៏ត្រូវបានសមត្ថកិច្ច ដកហូតលិខិតឆ្លងដែន ហើយ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្តនៃ​ច្បាប់​។ ​ថ្ងៃជាមួយគ្នានោះដែរកម្លាំង​នគរបាល​អន្តោ​ប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ក៏បានឃាត់ ខ្លួន​ជន​ជាតិ​ចិនចំនួន ៥០...

អាជីវកម្មកាយអាចម៍ដី២កន្លែង ម្ចាស់និងអាជ្ញាធរអះអាងថាមានច្បាប់ ប៉ុន្តែពលរដ្ឋថា ជាបឹងអភិរក្សធម្មជាតិ

  ខេត្តកំពង់ឆ្នាំង ៖ បឹងដំរ៉ែកជាបឹងអភិរក្សធម្មជាតិ និងជាអាងស្តុបទឹកទុកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដែលមានទីតាំងជាប់ព្រំប្រទល់ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គេសង្កេតឃើញមានសកម្មភាពគ្រឿងចក្រជាច្រើន កំពុងកាយយកអាចម៍ដីលក់យ៉ាងអាណាធិប្បតេយ្យ។ ប្រភពប្រជាពលរដ្ឋបង្ហើបឲ្យដឹងថាម្ចាស់អាជីវកម្មទី១ មានឈ្មោះសោម សុម៉ាលិ (ហៅយាយម៉ៅពេជ្យនិល) និងទី២មានឈ្មោះជា ឆេងស្រង់ (ហៅពៅ) អ្នកទាំងពីរជាឈ្មួញចាស់វស្សាជាយូរឆ្នាំហើយនៅទីតាំងខាងលើមិនដឹងថាមានច្បាប់អនុញ្ញាតិ និងអនុវត្តត្រឹមត្រូវ ឬយ៉ាងណានោះទេ ដែលសកម្មភាពនេះដឹកដីមិនគ្រប និងមិនស្រោចទឹក ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ជាពិសេសកូនតូចៗ។...

ទូរស័ព្ទ Galaxy X បត់បានរបស់សាមសុង អាចមានរូបរាងដូចនេះ

សាមសុងបានទទួលពាក្យចចាមរ៉ាមថា នឹងកំពុងតែរៀបចំផែនការផលិតទូរស័ព្ទ ឆ្លាតវ័យដែលអាចបត់បាននៅឆ្នាំក្រោយនេះដែលគេហៅថា Galaxy X ។ ប៉ុន្តែប្រសិនបើការបែកធ្លាយនេះមានការបង្ហាញណាមួយ វាមើលទៅអាក្រក់បន្តិច ហើយធំ។ មនុស្សជាច្រើនបានលើកយកប៉ាតង់ ដែលបានបំពេញពីសាមសុងដែលបង្ហាញរបៀបដែល Galaxy X អាចដំណើការ។ ប៉ាតង់ស្នើអោយមានអេក្រង់ពីរ និងខ្សែអង់តែនដែលអាចភ្ជាប់បានជាមួយអេក្រង់ទាំងពីរ។ អេក្រង់ខាងឆ្វេងរំលេចឡើងដោយមានគែមស្តើងជុំវិញ ហើយពុំមានប៊ូតុងខាងក្រៅ ឡើយ។ ការបង្ហាញរូបភាពខាងស្តាំ តែមានការរចនាដូចទូរស័ព្ទឆ្លាតវ័យបែបបុរាណដែលមានប៊ូតុងចុចនៅខាងក្រៅខាងក្រោមវា។ ស៊ែនស៊័រមួយចំនួននៅខាងលើអេក្រង់បង្ហាញការមេរ៉ា និងស្គេនខាងមុខ រួមមានស្គេនប្រស្រីភ្នែក និងផ្ទៃមុខ។ ជាការពិត ក្រុមហ៊ុនធំៗដូចសាមសុងបំពេញបែបបទ សុំប៉ាតង់គ្រប់ពេលវេលា។...

មុខសញ្ញាចោរកម្មម្នាក់ជំនាញលួចម៉ូតូអស់លក្ខ:ជាប់អន្ទាក់ប៉ូលិស

កំពង់ធំ=កម្លាំងជំនាញនៃអធិការ ដ្ឋាន នគរបាលស្រុកបារាយណ៍និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្នោតជុំធ្វើការបង្ក្រាប..លោកចោរបានម្នាក់ក្នុងចំណោមពីរនាក់និងម្នាក់ទៀតកំពុងតែធ្វើការស៊ើបអង្កេត..ស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួន..ហេតុការចាប់បានជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូនេះគីចាប់បាននៅចំណុចវាលស្រែរស្ថិតនៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ..កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៤..លោក ស ចំរើនអធិការ រងទទួលផែនព្រហ្មទ័ណ្ឌស្រុកបានរាយណ៍បានឲ្យដឹងថា,កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៤វេលាម៉ោង១០និង០០ចំណុចភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍..មានអំពើចោរកម្ម១លើក..បង្កឡើងដោយជនសង្ស័យ២នាក់ជិ:ម៉ូតូ១គ្រឿងមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៏ខ្មៅស្លាកលេខ 1Q 9318កំពង់ធំ...សេរីឆ្នាំ២០២១ជាម៉ូតូបង់រំលួស..ម្ចាស់ម៉ូតូដែលជាជនរងគ្រោះ ឈ្មោះ ហ៊ុល សុខនាភេទប្រុសអាយុ៤១ឆ្នាំមានលំនៅភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍..ខេត្តកំពង់ធំ.មុនពេលកើតហេតុជនរងគ្រោះបានជិ:ម៉ូតូមកហូបអីនៅចំុណុចកើតហេតុខាងលើ..លុះដល់វេលាម៉ោង១១និង០០ព្រឹកថ្ងៃដដែលទើបដឹងថាខ្លួនបាត់ម៉ូតូ...ក្រោយពីទទួលព័ត៌មាន...សមត្ថកិច្ចបើកការស្រាវជ្រាវតាម.រយ:កាំម៉ារាសុវត្ថភាព ជាវិញកន្លែងកើតហេតុ និងមធ្យោបាយធ្វើសកម្មភាពទើបកំណត់មុខសញ្ញាជនសង្ស័យបាន១នាក់....ឈ្មោះគង់ ថេងភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ..កម្លាំង អធិការនគរស្រុកបារាយណ៍បានសហ:ការណ៍ជាមួយកន្លងអធិការ នគរបាលស្រុកសន្ទុកដើម្បីស្វែងរកម៉ូតូដែលជនសង្ស័យផ្លុងទុករោងដែលគេទុកចោលមួយកន្លែងនៅភូមិចំបក់ទួលចាន់ឃុំតាំងក្រសាំង.ស្រុកសន្ទុកក្រោយពីកំណត់មុខសញ្ញាបានសម្ថកិច្ចធ្វការឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតម៉ូតូធ្វើសកម្មភាព១គ្រឿងម៉ាកហុងដាឌ្រីសង់C125ពណ៏ខ្មៅ...

អគ្គីភ័យឆេះផ្សារច្បារអំពៅស្ទើទាំងស្រុង

ប្រភព​ពី​សមត្ថកិច្ច​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​​ឱ្យ​ដឹងអគ្គីភ័យឆាប់ឆេះផ្សារច្បារអំពៅស្ទើទាំងស្រុង ប្រមាណ ៦០០តូប។ ​តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៨​ ថា​អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្សារ​ច្បារ​អំពៅ​មិន​ទាន់​រលត់​ ដែលឆេះអស់ប្រមាណ ៧០ភាគរយទៅហើយ។​ ​ប្រភព​ដដែល​បន្ត​ថា​អគ្គិភ័យ​នេះមិនទាន់រកមូលហេតុឃើញ​នៅឡើយ​ទេ​ រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត។​ ​ប្រភព​ដែល​បញ្ជាក់​ថា​អគ្គិភ័យ​ខាងលើ​បាន​លេប​ត្របាក់​ផ្សារ​ច្បារ​អំពៅ​ប្រហែល​៦០​ទៅ​៧០​ភាគរយ​​។​ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​បន្ត​ចេញ​រថយន្ត​អគ្គិភ័យ​ដើម្បី​បាញ់​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​៕​

អាជ្ញាធរខេត្តកំពង់ធំប្ដេជ្ញាបិទអាជីវកម្មល្បែងឡូតូនៅក្នុងខេត្តកំពង់ធំទាំងអស់ចាប់ពីពេលនេះតទៅ

  (កំពង់ធំ)៖លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំប្ដេជ្ញាបិទអាជីវកម្មល្បែងឡូតូនៅក្នុងខេត្តកំពង់ធំទាំងអស់ ចាប់ពីពេលនេះតទៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ងួន រាសី ថ្លែងថាកិច្ចប្រជុំថ្ងៃនេះជាសេចក្តីជូនដំណឹងបន្ទាន់ដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការបើកអាជីវកម្មឆ្នោតផ្សងសំណាងឡូតូទាំងអស់ក្នុងខេត្តកំពង់ធំដែលគ្មានច្បាប់អនុញ្ញាតដោយទុករយៈពេល ០៧ថ្ងៃ ប៉ុន្តែត្រូវអនុវត្តចាប់ពីពេលនេះតទៅ។ លោកបានបញ្ជាក់ថាមន្ត្រីជំនាញនិងអាជ្ញាធរក្រុងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឲ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុនឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាត។ លោក ងួន រាសី បន្តទៀតថានេះជាគោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋបាលភិបាលក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់បានជ្រាបថាដើម្បីកុំឲ្យមានបញ្ហាក្នុងការអនុវត្តន៍និតិវិធីច្បាប់ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ។ ប្រសិនបើមិនមានច្បាប់អនុញ្ញាតិទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ និងត្រូវកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។ គួរបញ្ជាក់ថានៅខេត្តកំពង់ធំ...

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង

---- កំពង់ឆ្នាំង:):នៅព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត  អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច...

រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ

រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់​ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយ​ពុំអនុញ្ញាតឲ្យ​មានការ​ប្រមូល​ផ្តុំ និង​ធ្វើ​ក្បួន​ដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនា​បោះ​ឆ្នោត ជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់​ថ្ងៃទី​២៣...

លោកស្រី ប៉ែន ណារ៉េន ដឹកនាំកម្លាំងចម្រុះ បានចុះត្រួតពិនិត្យបង្រ្កាបបទល្មើសនេសាទនៅចំណុចតាមដងស្ទឹង  ស្ថិតក្នុងភូមិសាស្ត្រភូមិព្រេន ឃុំសុចិត្រ 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ប៉ែន ណារ៉េន នាយសង្កាត់ជលផលស្រុកសណ្ដាន់ដឹកនាំកម្លាំងចម្រុះ បានចុះត្រូតពិនិត្យបង្រ្កាបបទល្មើសនេសាទនៅចំណុចតាមដងស្ទឹង  ស្ថិតក្នុងភូមិសាស្ត្រភូមិព្រេន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោកស្រី ប៉ែន ណារ៉េន នាយសង្កាត់រដ្ឋបាលជលផលសណ្តាន់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំសុចិត្រ កម្លាំងប្រជាការពារភូមិប្រេន បានចុះបង្ក្រាបបទល្មើស នេសាទប្រើឧបករណ៍ ឆក់ត្រី លទ្ធផលអនុវត្តបាន០១ករណី÷ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (កសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ជលផល)។ វត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានដកហូតឃាត់ទុករួមមាន÷...