World Cup: Pogba ឧទិ្ទសជ័យជម្នះរបស់បារាំងដល់អ្នករស់រានមានជីវិតពីរូងភ្នំនៅថៃ

កីឡាករ Paul Pogba បានឧទិ្ទសជ័យជម្នះរបស់ក្រុមបាល់ទាត់បារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជាមួយក្រុមបាល់ទាត់បែលហ្ស៊ិកទៅដល់ក្មេងប្រុសទាំង 12 នាក់ដែលបានរស់រានមានជីវិតពីការជួបជាប់ខ្លួនដ៏រន្ធត់នៅក្នុងរូងភ្នំនៅប្រទេសថៃ។សមាជិកក្រុមបាល់ទាត់វ័យក្មេង 5 នាក់ចុងក្រោយត្រូវបានគេជួយសង្គ្រោះពីរូងភ្នំលិចទឹកកាលពីថ្ងៃអង្គារ៍ទី10 ខែកក្តដា បន្ទាប់ពីបានចំណាយពេល 18 ថ្ងៃជាប់គាំងនៅខាងក្នុងរូបភ្នំដោយបានបំពេញបេសកកម្មជួយសង្គ្រោះដ៏ភ្នាក់ផ្អើលដែលធ្វើអោយពិភពលោកចាប់អារម្មណ៍។ អ្នកមុជទឹកបរទេស Elite និង កងនាវាជើងទឹក SEALs របស់ថៃបានយកចេញក្មេងប្រុស 4 នាក់ចុងក្រោយនិងគ្រូបង្វឹកអាយុ 25 ឆ្នាំតាមរយៈផ្លូវវាងមួយដ៏គ្រោះថ្នាក់ដែលតម្រូវឱ្យពួកគេត្បៀតខ្លួនតាមផ្លូវរូងក្រោមដីតូចចង្អៀតដែលពោរពេញដោយទឹកក្នុងសភាពងងឹត។ បន្ទាប់ពីជ័យជម្នះក្នុងលទ្ធផល 1-0 ក្នុងកីឡដ្ឋាន Saint...

ប្រទេសអ៊ីតាលីនឹងដេញថ្លៃសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវត្រជាក់ឆ្នាំ 2026

គណៈកម្មាធិការជាតិអូឡាំពិកអ៊ីតាលី (CONI) បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសអ៊ីតាលីប្រហែលជាដេញថ្លៃធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវរងាឆ្នាំ 2026 និងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាប៉ុន្តែមិនទាន់សម្រេចចិត្តនៅថានឹងរៀបចំនៅទីណា។ បេក្ខភាពទីក្រុងមាន Cortina d'Ampezzo Milan និង Turin ហើយ CONI នឹងធ្វើការសម្រេចចិត្តរវាងពួកវានៅឯកិច្ចប្រជុំក្រុមប្រឹក្សាជាតិបន្ទាប់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ANSA ការសំរេចចិត្តនេះអាចធ្វើឡើងនៅថ្ងៃទី 1 ខែសីហា ឬថ្ងៃទី 10 ខែកញ្ញា។ លោក Giovanni Malago ប្រធាន CONI...

FIFA អញ្ជើញកុមារថៃដែលជាប់ក្នុងល្អាងភ្នំទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup

FIFA ដែលជាអង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកបានអញ្ជើញសមាជិកក្រុមបាល់ទាត់ថៃនិងគ្រូបង្វឹករបស់ពួកគេដែលត្រូវបានជាប់នៅក្នុងល្អាងភ្នំមួយនៅភាគខាងជើងប្រទេសថៃទៅទសន្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup ឆ្នាំនេះ។ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានផ្តល់ការអញ្ជើញក្នុងលិខិតមួយដែលត្រូវបានផ្ញើទៅសមាគមកីឡាបាល់ទាត់ថៃកាលពីថ្ងៃព្រហស្បតិ៍។ គាត់បានសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅនិងការគាំទ្រដល់ក្រុមគ្រួសារនៃក្មេងប្រុស 12 នាក់និងគ្រូបង្វឹករបស់ពួកគេ។ លោក Infantino បាននិយាយថាអង្គភាពនេះចង់អញ្ជើញពួកគេទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសរុស្ស៊ីប្រសិនបើពួកគេត្រូវបានជួយសង្គ្រោះទាន់ពេលវេលានិងមានសុខភាពល្អគ្រប់គ្រាន់ក្នុងការធ្វើដំណើរ៕

ប្រធានាធិបតីអ៊ុយរូហ្គាយថ្លែងអំណរគុណដល់ក្រុមជម្រើសជាតិសម្រាប់ការប្រកួត World Cup

ប្រធានាធិបតីអ៊ុយរូហ្គាយ លោក Tabare Vazquez កាលពីថ្ងៃសុក្របានផ្ញើរសេចក្តីថ្លែងអំណរគុណដល់ក្រុមបាល់ទាត់ជម្រើសជាតិរបស់លោក បន្ទាប់ពីធ្លាក់ការប្រកួតក្នុងវគ្គ 8 ក្រុមចុងក្រោយនៃការប្រកួត World Cup  2018  ដោយចាញ់ក្រុមបាល់ទាត់បារាំងនៅថ្ងៃសុក្រ។ ក្រុមបាល់ទាត់អ៊ុយរូហ្គាយដែលអវត្តមានកីឡាករសំខាន់ Edinson Cavani ដោយរងរបួស ត្រូវបានគូប្រកួតវាយបំបាក់យ៉ាងខ្លាំងក្នុងលទ្ធផល 2-0។លោក Vazquez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយថា "ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋនិងក្នុងនាមជាប្រជាជនអ៊ុយរូហ្គាយទាំងអស់ ខ្ញុំសូមបង្ហាញពីមោទនភាពដែលយើងមានអារម្មណ៍ថាយើងទាំងអស់គ្នាត្រូវបានតំណាងដោយក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ។លោកបានបន្ថែមថា "ចំពោះគ្រូបង្វឹក ជំនួយការ និងជាពិសេសកីឡាករទាំងអស់...

Neymar និង Firmino ជួយក្រុមប្រេស៊ីលចូលក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ World Cup

ក្រុមប្រេស៊ីលបានផ្តួលក្រុមម៉ិកស៊ិកកូ 2-0 នៅកីឡដ្ឋាន Samara Arena កាលពីថ្ងៃចន្ទដើម្បីកក់កន្លែងរបស់ពួកគេនៅក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ World Cup ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី 51 របស់កីឡាករ Neymar Jr និងគ្រាប់បាល់នាទីទី 88 ដែលស៊ុតបញ្ចូលទីដោយកីឡាករ Firmino។ក្រុមម៉ិកស៊ិកកូបានចាប់ផ្តើមកាប្រកួតរបស់គេយ៉ាងស្វិតស្វាញ ប៉ុន្តែបរាជ័យមិនបានស៊ុតបាល់បញ្ចូលក្នុងទីរបស់ក្រុមប្រេស៊ីលបានឡើយ ខណៈដែលកីឡាករថមថយកំលាំងនៅក្នុងតង់ទី 1 បានធ្វើឱ្យមានចន្លោះតិចតួចនៅក្នុងតំបន់កណ្តាល ហើយមិនដល់ប្រាំមួយនាទីក្រោយពីសម្រាកនៅតង់ទី​...

ទោចព្យាករណ៍ក្រុមឈ្នះការប្រកួតបាល់ទាត់ពិភពលោករវាងក្រូអាតនិងដាណឺម៉ាក

សត្វទោចមួយក្បាលដែលមានឈ្មោះ Kent បានធ្វើការព្យាករណ៍ក្រុមដែលនឹងឈ្នះការប្រកួតបាល់ទាត់ FIFA World Cup នាពេលខាងមុខរវាងក្រុមបាល់ទាត់ក្រូអាតនិងដាណឺម៉ាកនៅក្នុងសួនសត្វមួយនៅ Zagreb ប្រទេសក្រូអាស៊ីនៅថ្ងៃទី 29 ខែមិថុនាឆ្នាំ 2018។ ទោចមួយក្បាលនេះបានឈរលើរូបថ្លុកដែលមានទង់ជាតិរបស់ប្រទេសក្រូអាតក្នុងចំណោមរូបថ្លុកពីរដែលមានបិទទង់ជាតិប្រទេសទាំងពីរក្រូអាតនិងដាណឺម៉ាក។ វាបង្ហាញថាក្រុមបាល់ទាត់ក្រូអាតនឹងឈ្នះការប្រកួតជាមួយក្រុមបាល់ទាត់ដាណឺម៉ាកនាពេលខាងមុខនេះ។ តែទោះជាយ៉ាងណាក្តីការព្យាករណ៍របស់វានេះគ្រាន់តែជាអភូតហេតុអបីយជំនឿប៉ុណ្ណោះ ស្ថានភាពជាក់ស្តែង​វាអាស្រ័យលើលទ្ធផលនៃការប្រកួតរវាងក្រុមបាល់ទាត់ទាំងពីរប្រទេសដែលនឹងជួបគ្នានៅថ្ងៃអាទិត្យ ទី 01 ខែកក្តដាវេលាម៉ោង 17:00 នៅប្រទេសរុស្ស៊ី ឬម៉ោង 21:00 (ម៉ោងក្នុងស្រុក)​ ខាងមុខនេះ៕

ជប៉ុនឈានទៅវគ្គ 16 ក្រុមនៅ World Cup

នៅការប្រកួតជម្រុះ World Cup ក្នុងពូលចុងក្រោយនៅប្រទេសរុស្ស៊ី ក្រុមជប៉ុនបានឈានដល់វគ្គ 16 ក្រុម បើទោះបីជាក្រុមជម្រើសជាតិប៉ូឡូញបានផ្តួលក្នុងលទ្ធផល 1-0 កាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងតារាងលទ្ធផលនៃពូល H ជប៉ុនបានស្មើជាមួយក្រុមសេណេហ្គាល់ 4 ពិន្ទុពីការទទួលជ័យជម្នះ 1 លើកចាញ់តែមួយនិងស្មើ 1។ ប៉ុន្តែក្រុមសាមូរ៉ៃខៀវបានឈរនៅលេខរៀងទី 2 លើពិន្ទុរសម្រាប់ការលេងដោយភាពសុក្រិត។នេះជាលើកទី 1 ហើយចាប់តាំងពីការប្រកួតចុងក្រោយ World Cup...

អាល្លឺម៉ង់ធ្លាក់ចេញពីការប្រកួត World Cup សម្រាប់វគ្គបន្ទាប់

ក្រុមអាល្លឺម៉ង់ត្រូវបានទម្លាក់ក្នុងជុំទី 1 នៃការប្រកួតចុងក្រោយ FIFA World Cup នៅប្រទេសរុស្ស៊ី។ ក្រុមការពារជើងឯកបានប្រកួតចាញ់កូរ៉េខាងត្បូង 2-0 កាលពីថ្ងៃពុធ។ទាំងអាល្លឺម៉ង់និងកូរ៉េខាងត្បូងបានទទួលជ័យជម្នះមួយលើកនិងចាញ់ពីរលើកក្នុងពូល F ដោយរារាំងឱកាសរបស់ពួកគេក្នុងការឈានទៅវគ្គជម្រុះ។ក្រុមការពារតំណែងជើងឯកផ្សេងៗទៀតបានបាត់បង់សេចក្តីសង្ឃឹមរបស់ពួកក្នុងការប្រកួតជម្រុះតាមពូលកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាក់ស្តែងក្រុមអ៊ីតាលីបានធ្លាក់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង ហើយអេស្ប៉ាញបានធ្លាក់ការប្រកួតនៅឆ្នាំ 2014 នៅប្រេស៊ីល៕

ក្រុមបាល់ទាត់ក្មេងប្រុសបាត់ខ្លួននៅក្នុងល្អាងភ្នំនៅថៃ

អាជ្ញាធរថៃកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសមាជិកក្រុមបាល់ទាត់ក្មេងប្រុសដែលត្រូវបានគេជឿថាជាប់នៅក្នុងល្អាងលិចទឹកមួយនៅភាគខាងជើងនៃប្រទេស។ អ្នកបាត់ខ្លួនគឺមានក្មេងប្រុស 12 នាក់ដែលមានអាយុពី 11 ទៅ 16 ឆ្នាំ និងគ្រូបង្វឹកវ័យ 25 ឆ្នាំរបស់ពួកគេ។ ពួកគេជាសមាជិករបស់ក្រុមកីឡាបាល់ទាត់ក្នុងតំបន់មួយនៅខេត្តឈៀងរ៉ៃភាគខាងជើង។មន្ត្រីប៉ូលីសបានចាប់ផ្តើមការស្វែងរករបស់ពួកគេកាលពីថ្ងៃសៅរ៍បន្ទាប់ពីឮថាក្មេងប្រុសទាំងនេះមិនបានត្រលប់មកផ្ទះវិញពីការហ្វឹកហាត់បាល់ទាត់។អ្នកស្រាវជ្រាវបានរកឃើញកង់របស់ក្មេងប្រុសនៅជិតមាត់រូងភ្នំនៅក្នុងសួនឧទ្យានជាតិ។ ពួកគេបានចូលល្អាងភ្នំហើយបានរកឃើញស្បែកជើងនិងសម្ពាធដែលគេជឿថាជាកម្មសិទ្ធិរបស់ក្មេងៗដែលបាត់ខ្លួនប្រហែល 3 គីឡូម៉ែត្រពីច្រកចូល។ផ្នែកខ្លះនៃរូងភ្នំត្រូវបានជន់លិចបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។ មន្ត្រីប៉ូលីសបានស្នើសុំឱ្យកងនាវាចរចូលរួមការស្វែងរករបស់ពួកគេហើយប្រតិបត្តិការនេះបានបន្តពេញមួយយប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាគ្រូបង្វឹករូបនេះបានទៅល្អាងជាមួយក្មេងប្រុសដើម្បីបួងសួងសម្រាប់ការទទួលជ័យជម្នះមុនពេលការប្រកួត។ ភ្លៀងបង្អែបង្អាក់កិច្ចប្រឹងប្រែងស្វែងរក៕  

អាហ្សង់ទីនឆ្លងផុតវគ្គជម្រុះក្នុងពូល

នៅក្នុងការប្រកួត World Cup ក្រុមអាហ្សង់ទីនបានឈានដល់វគ្គជម្រុះជាមួយនឹងជ័យជម្នះ 2-1 លើក្រុមនីហ្សេរីយ៉ាក្នុងពូល D កាលពីថ្ងៃអង្គារ។ខ្សែប្រយុទ្ធ Lionel Messi របស់អាហ្សង់ទីនបានរកគ្រាប់បាល់បញ្ចូលទីមុនគេក្នុងការប្រកួតនៅនាទីទី 14 ។ប៉ុន្តែនីហ្សេរីយ៉ាបានស៊ុតបាល់បញ្ចូលទីដោយការស៊ុតបាល់ប៉េណាល់ទី។គ្រាប់បាល់ចុងក្រោយរបស់កីឡាករ Marcos Rojo បានឈ្នះការប្រកួតនេះសម្រាប់ក្រុមអាហ្សង់ទីន។ ក្រុមអាហ្សង់ទីនបានឈានដល់វគ្គ 16 ក្រុមចុងក្រោយសម្រាប់ការប្រកួត World Cup លើកទីបួនជាប់ៗគ្នា៕