គេហដ្ឋាន និងទ្រព្យសម្បត្តិរបស់លោកស្រីយីងឡាក់ត្រូវបានរឹបអូស

មេធាវីរបស់លោកស្រីយីងឡាក់បាននិយាយកាលពីថ្ងៃពុធនេះថា ទ្រព្យសម្បត្តិជាង ៣០ ដែលជាកម្មសិទ្ធរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាត្រូវបានរឹបអូសដោយនាយកដ្ឋានប្រតិបត្តិច្បាប់ដើម្បីគ្រប់គ្រងការខាតបង់ក្នុងគំរោងសន្យាទិញស្រូវ អង្ករដែលបរាជ័យក្នុងរដ្ឋបាលរបស់គាត់។ ទ្រព្យសម្បត្តិរួមមានផ្ទះមួយនៅ Soi Nawamin 111 ភាគខាងជើងទីក្រុងបាងកក ជាកន្លែងដែលអតីតអ្នកនយោបាយភៀសខ្លួនចំណាយពេលវេលាជាច្រើនរស់នៅ មុនពេលលោកស្រី បានជម្លៀសខ្លួនទៅបរទេសនៅចុងខែសីហា ដើម្បីគេចចេញពីការកាត់ទោសអោយជាប់ពន្ធនាគារ ២ឆ្នាំ សម្រេចដោយតុលាការកំពូលក្នុងរឿងក្តីដែលគេចវេសពីការជំនុំជម្រះព្រហ្មទណ្ឌរបស់លោកស្រី។ លោកស្រី យីងឡាក់មានផ្ទះតម្លៃ ១១០លានបាត តាមទ្រព្យសម្បត្តិដែលបានប្រកាស ត្រូវបានដាក់ក្នុងបញ្ជីកំពូលនៃទ្រព្យសម្បត្តិដែលត្រូវរឹបអូស។ ក្រសួងហិរញ្ញវត្ថុ ផ្តល់សិទ្ធអំណាចអោយមានប្រតិបត្តិការដើម្បីជួយផ្តល់សំណងអោយជនរងគ្រោះពីគោលនយោបាយចំបងក្នុងរដ្ឋបាលរបស់លោកស្រី។ ទ្រព្យសម្បត្តិផ្សេងៗទៀតរួមមាន អាផាតមិន...

មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ចិន និងរុស្ស៊ីជួបប្រជុំគ្នា

អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានធ្វើកិច្ចពិភាក្សា ជាមួយសមភាគីចិននិងរុស្ស៊ីរបស់លោកស្រីនៅមុនកិច្ចប្រជុំកំពូលអាម៉េរិកកូរ៉េខាងជើងលើកទី2 ដែលនឹងត្រូវធ្វើឡើងនាពេលឆាប់ៗនេះ។ លោកស្រី Choe ដែលរំពឹងការចរចារជាមួយសហរដ្ឋអាមេរិកបាននិយាយជាមួយជំនួយការ រដ្ឋមន្រ្តីការបរទេសចិនលោក Kong Xuanyou និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Igor Morgulov អស់រយៈពេលប្រហែល 3 ម៉ោងនៅទីក្រុងម៉ូស្គូកាលពីថ្ងៃអង្គារ។ ពួកគេទំនងជាបានពិភាក្សាគ្នាពីវិធីដើម្បីបន្តការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ឧបទ្វីបកូរ៉េ។កូរ៉េខាងជើងមានគោលបំណងដើម្បីបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងរុស្ស៊ីមុនពេលកិច្ចប្រជុំកំពូលនេះ។ ជាក់ស្តែងរុស្ស៊ីចង់បង្កើនឥទ្ធិពលរបស់ខ្លួនលើដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅពេលដែលមានភាពតានតឹងជាមួយរដ្ឋាភិបាលអាមេរិក៕  

សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong ជាប់ពន្ធនាគារដោយសាការតវ៉ា

សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong បានជាប់ពន្ធនាគារ ៣ខែ នៅថ្ងៃពុធនេះ (១៧​​មករា) ដោយសាតែការព្យាយាមរារាំងការបណ្តេញក្រុមអ្នកបោះជុំរំអំឡុងពេលមានការតវ៉ាដើម្បីបុព្វហេតុប្រជាធិបតេយ្យនៅឆ្នាំ ២០១៤ ជាការដាក់ពន្ធនាគារលើកទី២ ជុំវិញការប្រមូលផ្តុំគ្នា។ Wong មានវ័យ ២១ ឆ្នាំមានទោសពីបទមិនគោរពច្បាប់ បានបង់ប្រាក់តម្កល់សម្រាប់ប្តឹងឧទរណ៍លើការកាត់ទោសអោយជាប់គុក ៦ខែ ក្នុងករណី​បទល្មើសពាក់ព័ន្ធនឹងចលនាឆ័ត្រ (Umbrella Movement)។ វាជាលក្ខណពន្ធនាគាដ៏គួអោយព្រួយបារម្មណ៍សំរាប់អ្នកដឹកនាំយុទ្ធនាការ បានទម្លាក់ទឹកចិត្តពលរដ្ឋវ័យក្មេងពីការបញ្ចេញទស្សនៈ និងបិទសេរីភាពនៃការនិយាយស្តីនៅក្នុងទីក្រុងពាក់កណ្តាលស្វ័យយ័ត ដែលបានបង្ហាញថាចិនកំពុងតែបង្កើនការគ្រប់គ្រង។ អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាខាងក្រៅតុលាការកំពូល ដោយស្រែកថា...

វៀតណាមបង្កើតមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់កិច្ចប្រជុំកំពូលអាមេរិកនិងកូរ៉េខាងជើង

ការងារកំពុងដំណើរការដើម្បីបង្កើតមជ្ឈមណ្ឌលសារព័ត៌មានមួយនៅរដ្ឋធានីហាណូយរបស់វៀតណាមដែលជាទីកន្លែងនៃជំនួបកំពូលលើកទី 2 រវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដែលគ្រោងធ្វើនៅចុងខែនេះ។ រដ្ឋាភិបាលវៀតណាមមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែប្រភពបាននិយាយថាមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិនៅកណ្តាលរដ្ឋធានីហាណូយនឹងធ្វើជាមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយដែលនឹងមកពីជុំវិញពិភពលោកដើម្បីរាយការណ៍អំពីកិច្ចប្រជុំកំពូលនេះ។ យោងតាមអ្នកទទួលខុសត្រូវការងារសាងសង់ ស្តង់ជាង 270 កន្លែង ព្រមទាំងតុនិងកៅអីសម្រាប់មនុស្សប្រហែល 900 នាក់កំពុងត្រូវបានបង្កើតឡើង។ ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនេះកំពុងបង្កើនល្បឿននៅពេលដែលរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម ប៊ិញ មិញ បានជួបជាមួយសមភាគីរបស់លោកនៅក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ដើម្បីរៀបចំព័ត៌មានលម្អិត។ លោក ផាម ក៏ជាឧបនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ ពួកគេត្រូវបានគេជឿជាក់ថាបានពិភាក្សាពីការរៀបចំសន្តិសុខសម្រាប់លោកគីមអំឡុងពេលដែលលោកស្នាក់នៅក្នុងប្រទេសវៀតណាមនិងកិច្ចប្រជុំរបស់លោកគីមជាមួយមេដឹកនាំវៀតណាម៕

អង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការបន្ទាប់ពីចូលជាសមាជិកអស់រយៈពេល ៤៧ ឆ្នាំ

អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការនៅម៉ោង ១១ យប់  ថ្ងៃសុក្រដោយបញ្ចប់សមាជិកភាពរបស់ខ្លួនក្នុងរយៈពេល ៤៧ ឆ្នាំនៃប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ នៅក្នុងសុន្ទរកថាពិសេសមួយដែលផ្សាយតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលបានចូលកាន់តំណែងចំពេលមានវិបត្តិ Brexit បានហៅព្រឹត្តិការណ៍នេះថា “ថ្ងៃរះនៃយុគសម័យថ្មីមួយ” នៅពេលដែល “វាំងននប្រវត្តិសាស្ត្របង្កើតច្បាប់ថ្មី”។ លោកបានមានប្រសាសន៍ថា “ការងាររបស់យើងក្នុងនាមជារដ្ឋាភិបាល ការងាររបស់ខ្ញុំ គឺធ្វើឱ្យប្រទេសនេះរួមគ្នាហើយនាំយើងឆ្ពោះទៅមុខ”។ ហើយអ្វីដែលសំខាន់បំផុតដែលត្រូវនិយាយនៅរាត្រីនេះគឺថានេះមិនមែនជាទីបញ្ចប់ទេតែជាការចាប់ផ្តើមមួយ។ នៅពេលនេះក៏បានកត់សម្គាល់ពីការចាប់ផ្តើមនៃរយៈពេលអន្តរកាលមួយដែលនឹងមានរយៈពេលរហូតដល់ចុងឆ្នាំនេះខណៈដែលអ្នកចរចាត្រូវប្រឈមនឹងការតស៊ូយ៉ាងខ្លាំងសម្រាប់ការរៀបចំពាណិជ្ជកម្មរវាងអង់គ្លេសនិងប្រទេសដែលនៅជាសមាជិកសហភាពអឺរ៉ុប។ នាឡិកាយក្ស (Big Ben) ដែលស្ទើរតែ...

សហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមេដឹកនាំបេឡារុស

សហគមន៍អ៊ឺរ៉ុបបានដាក់ទណ្ឌកម្មលើមេដឹកនាំបេឡារុស្សនិងមន្ត្រីរដ្ឋាភិបាល 14 រូបទៀតជុំវិញការបង្ក្រាបរបស់ប្រទេសនេះទៅលើក្រុមបាតុករបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានជម្លោះកាលពីខែសីហា។ សហគមន៍អ៊ឺរ៉ុបបាននិយាយកាលពីថ្ងៃសុក្រថាប្រធានាធិបតីលោក Alexander Lukashenko ត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មរួមជាមួយកូនប្រុសរបស់គាត់ដែលមានតួនាទីជាទីប្រឹក្សាសន្តិសុខជាតិ។ សេចក្តីសម្រេចនេះបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលត្រូវបានចុះបញ្ជីនិងហាមឃាត់ពួកគេពីការធ្វើដំណើរទៅកាន់បណ្តាប្រទេសសហគមន៍អឺរ៉ុប។ សហគមន៍អ៊ឺរ៉ុបបានដាក់ទណ្ឌកម្មស្រដៀងគ្នាលើមន្ត្រីជាន់ខ្ពស់បេឡារុសជាង 40 នាក់រួចហើយ។ក្រសួងការបរទេសបេឡារុសនិយាយថាខ្លួនកំពុងពិចារណាវិធានការប្រឆាំង។ ការតវ៉ាបាននិងកំពុងបន្តនៅក្នុងប្រទេសបេឡារុសជាមួយក្រុមបាតុករដែលអំពាវនាវឱ្យលោក Lukashenko លាលែងពីតំណែងដោយសារតែពួកគេបានចោទប្រកាន់ថាការបោះឆ្នោតខែសីហាត្រូវបានគេលួចបន្លំ។ លោក Lukashenko ដែលគាំទ្រដោយរុស្ស៊ីកំពុងរក្សាជំហររឹងរូសប្រឆាំងនឹងក្រុមបាតុករ។ស្ថានភាពនៅតែជាប់គាំងដដែលដោយសារកូដកម្មទូទាំងប្រទេសដែលត្រូវបានអំពាវនាវដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាលកាលពីចុងខែមុនហាក់ដូចជាមិនមានការរីករាលដាលទេ៕    

Theresa May និង Emmanuel Macron ជួបគ្នានៅឯ French Riviera ជាមួយក្តីសង្ឃឹមកិច្ចព្រមព្រៀង Brexit

លោកស្រី Theresa May អាចធ្វើដំណើរទៅភាគខាងត្បូងនៃប្រទេសបារាំងជាមួយលោកប្រធានាធិបតី Emmanuel Macron សម្រាប់កិច្ចពិភាក្សាស្តីពី Brexit ដោយបានលើកឡើងពីការស្នើសុំនៃការសម្របសម្រួលពីទីក្រុងប៊្រុចសែល។លោកស្រីនឹងធ្វើដំណើរទៅកាន់បន្ទាយនៅមជ្ឈឹមសម័យ Fort de Bregancon នៅឯ French Riviera។ អ្នកទាំងពីរនឹងពិសារអាហារពេលល្ងាចឯកជនរួមគ្នានៅយប់ថ្ងៃសុក្រ ដោយមានការចរចាពី Brexit របៀបវារៈកំពូល។ ប្រទេសបារាំងបានខឹងសម្បាចំពោះសំណើនេះថាជាការចរចា ហើយបានទទូចថាកិច្ចប្រជុំនេះមិនជំនួសឱ្យការពិភាក្សាជាផ្លូវការជាមួយប្រធានអ្នកចចារ Brexit របស់សហភាពអ៊ឺរ៉ុប  លោក Michel Barnier...

Trump ជឿជាក់ថាកូរ៉េខាងជើងនឹងលុបបំបាត់អាវុធនុយក្លេអ៊ែរ

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថាលោកជឿជាក់ថាប្រទេសកូរ៉េខាងជើងនឹងគោរពតាមអ្វីដែលលោកបានហៅថាកិច្ចព្រមព្រៀងដើម្បីបោះបង់ចោលការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ លោក Trump បានសរសេរតាម Twitter ថា "ខ្ញុំមានទំនុកចិត្តថាលោក Kim Jong Un នឹងគោរពតាមកិច្ចសន្យាដែលយើងបានចុះហត្ថលេខាហើយសំខាន់ជាងនេះទៀតគឺការចាប់ដៃគ្នារបស់យើង"។ ការសរសេររបស់លោកកើតឡើងបន្ទាប់ពីលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកធ្វើដំណើរទៅកាន់កូរ៉េខាងជើងនាពេលថ្មីៗនេះ។ លោក Pompeo បានជួបជាមួយលោក Kim Yong Chol អនុប្រធានគណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើង។ ក្រោយមកលោក Pompeo...

បាតុករនិងកងទ័ពប៉ះទង្គិចគ្នាជុំវិញការបោះឆ្នោតនៅហ្សីមបាវេ

គណបក្សប្រឆាំងរបស់ប្រទេសហ្សីមបាវេកំពុងធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃចន្ទ។ ប៉ូលីសបាននិយាយថាមនុស្ស 3 នាក់ត្រូវបានគេអះអាងថាស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករនិងកងទ័ពមួយចំនួន។ ការបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃចន្ទគឺជាការប្រកួតប្រជែងមួយរវាងប្រធានាធិបតីដែលកំពុងកាន់តំណែងលោក Emmerson Mnangagwa ដែលទទួលបានជោគជ័យលើលោក Robert Mugabe និងមេដឹកនាំប្រឆាំងសំខាន់គឺលោក Nelson Chamisa។ លោក Mugabe ត្រូវបានបណ្តេញចេញនៅក្នុងរដ្ឋប្រហារមួយនៅក្នុងខែវិច្ឆិកាបន្ទាប់ពីការគ្រប់គ្រងរាប់ទសវត្សរ៍។ លោក Mnangagwa ធ្លាប់ជាជំនួយការដ៏ជិតស្និទ្ធរបស់លោក Mugabe។ គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថាខ្លួននឹងផ្តល់នូវលទ្ធផលបណ្តោះអាសន្ននៅដើមថ្ងៃពុធ ប៉ុន្តែបានបរាជ័យក្នុងការធ្វើដូច្នេះ ដោយសារការពន្យារពេលការងារ។ គណបក្សប្រឆាំងបានចាប់ផ្តើមធ្វើបាតុកម្មនៅរដ្ឋធានី Harare កាលពីថ្ងៃពុធដោយអះអាងថាការពន្យាពេលនេះត្រូវបានបង្កឡើងដោយការបោះឆ្នោតមិនត្រឹមត្រូវ។ កាលពីថ្ងៃអង្គារ គណបក្សប្រឆាំងបានប្រកាសថាជ័យជម្នះរបស់លោក Chamisa...

អ៊ីរ៉ាក់ចាប់ផ្តើមរាប់សន្លឹកឆ្នោតឡើងវិញពីការបោះឆ្នោតខែឧសភា

អាជ្ញាធរអ៊ីរ៉ាក់បានចាប់ផ្តើមរាប់ឡើងវិញនូវសន្លឹកឆ្នោតពីការបោះឆ្នោតសភារបស់ប្រទេសនៅក្នុងខែឧសភាបន្ទាប់ពីមានការចោទប្រកាន់មួយចំនួនទាក់ទងការរៀបចំបោះឆ្នោតដោយមិនយុត្តិធម៌។ ការរាប់សន្លឹកឆ្នោតឡើងវិញបានចាប់ផ្តើមនៅថ្ងៃអង្គារនៅខេត្ត Kirkuk ភាគខាងជើងប្រទេស។ គេរំពឹងថាយ៉ាងហោចណាស់ខេត្ដចំនួន 6 នឹងត្រូវអនុវត្តតាម។ លទ្ធផលបឋមពីការបោះឆ្នោតខែឧសភាបានបង្ហាញថាក្រុមដឹកនាំដោយលោក Muqtada al-Sadr ឈ្នះបានអាសនៈច្រើនបំផុត។ ក្រុមចម្រុះរបស់នាយករដ្ឋមន្រ្តី Haider al-Abadi បានទទួលសម្លេងធំទីបីនៅក្នុងរដ្ឋសភា។ កម្លាំងនយោបាយទាំងពីរបានយល់ព្រមសហការក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ។ ប៉ុន្តែការចោទប្រកាន់អំពីការក្លែងបន្លំការបោះឆ្នោតបានកើតឡើង។ ការព្រួយបារម្ភត្រូវបានលើកឡើងអំពីប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកថ្មីរបស់ប្រទេសដែលបានដាក់អោយប្រើប្រាស់ជាលើកដំបូង។ អ្នករិះគន់ខ្លះរំពឹងថាការរាប់ឡើងវិញដោយដៃនឹងមិនប្រែប្រួលលទ្ធផលនៃការបោះឆ្នោតច្រើនទេ ព្រោះវានឹងកើតឡើងតែនៅក្នុងខេត្តមួយចំនួនដែលបានកំណត់ប៉ុណ្ណោះ។ វានៅមិនទាន់ច្បាស់នៅឡើយទេថាតើអាជ្ញាធរនឹងបញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញដើម្បីបញ្ជាក់លទ្ធផលចុងក្រោយ។ ការបង្កើតរដ្ឋាភិបាលថ្មីមួយទំនងជាត្រូវបានពន្យារពេលបន្ថែមទៀត៕