Home សិល្បៈ

សិល្បៈ

ឆ្កែដ៏អាក្រក់បំផុតរបស់ពិភពលោកឈ្មោះ Zsa Zsa ទទួលបានរង្វាន់ 1,500 ដុល្លារ

ឆ្កែសាច់ដុំរូបអាក្រក់អង់គ្លេស (Bulldog) អាយុ 9 ឆ្នាំដែលមានឈ្មោះថា Zsa Zsa បានឈ្នះការប្រកួតឆ្កែដ៏អាក្រក់បំផុតនៅឆ្នាំនេះ។ ម្ចាស់ឆ្កែលោកស្រី Megan Brainard ពីក្រុង Anoka រដ្ឋ Minnesota នឹងទទួលបានប្រាក់ចំនួន 1.500 ដុល្លារអាមេរិក បន្ទាប់ពីការទទួលជ័យជម្នះនៅទីក្រុង Petaluma រដ្ឋ California។ អ្នកស្រី Brainard បានរកឃើញ Zsa...

អាងចិញ្ចឹមត្រីនៅបារាំងទទួលយកត្រីក្រឹមដែលគេបោះបង់ចោល

នៅរដ្ឋធានីប៉ារីស ប្រទេសបារាំងត្រីក្រឹមដែលមិនត្រូវការចំនួន 600 ក្បាលបានរកឃើញ នៅអាងចិញ្ចឹមត្រីមួយ។ តាំងពី 2 ឆ្នាំមុន ទីកន្លែងនេះបានទទួលយកត្រីក្រឹមចិញ្ចឹមដែលម្ចាស់របស់ពួកមិនចង់ចិញ្ចឹម។ ក្រុមមន្ត្រីនិយាយថាមនុស្សប្រហែល 50 នាក់ជាមធ្យមនាំយកត្រីក្រឹមរបស់ពួកគេទៅអាងចិញ្ចឹមត្រីជារៀងរាល់ខែ។ ពួកគេនិយាយថាពួកគេពិនិត្យសុខភាពត្រីនិងផ្តល់ឱ្យពួកវានូវការព្យាបាលចាំបាច់។ បន្ទាប់មកត្រីនឹងត្រូវបានផ្លាស់ប្តូរទៅក្នុងធុងសម្រាប់ការបង្ហាញបន្ទាប់ពីពួកវាស៊ាំនៅក្នុងបរិស្ថាន។ ក្រុមមន្ត្រីនិយាយថាត្រីក្រឹមអាចមានជីវិតរស់នៅប្រហែល 3 ឆ្នាំ ប្រសិនបើវាត្រូវបានរក្សាទុកនៅក្នុងកែវតូចមួយ។ ពួកគេបន្ថែមថាប្រសិនបើត្រីត្រូវបានរក្សាទុកនៅក្នុងធុងធំមួយដែលផ្ទុកទឹកលើសពី 100 លីត្រជាមួយនឹងកម្រិតនីត្រូហ្សែន និងមិនរក្សាទុកតែម្នាក់វានោះទេ ប៉ុន្តែចំពោះត្រីដទៃ ពូកវាអាចលូតលាស់ធំរហូតដល់ 30 សង់ទីម៉ែត្រនិងរស់នៅរហូតដល់ 20 ឆ្នាំ។ ត្រីក្រឹមមានរូបរាងនិងពណ៌ខុសៗគ្នាឥឡូវនេះកំពុងធ្វើឱ្យអ្នកទស្សនាកំសាន្តអារម្មណ៍នៅអាងចិញ្ចឹមត្រី៕

សម្លៀកបំពាក់ Iron Man ឆ្នាំ 2008 របស់ Downey ត្រូវបានលួចពីឃ្លាំង

ប៉ូលីសទីក្រុង Los Angeles បាននិយាយថាសម្លៀកបំពាក់ដែលមានតម្លៃ 325,000 ដុល្លារ (240,000 ផោន) បានបាត់ពីឃ្លាំងស្តុកទុកនៅ Pacoima ដដដែែែលវាត្រូវបានគេជឿថាបានបាត់ខ្លួននៅចន្លោះខែកុម្ភៈនិងថ្ងៃទី 25 ខែមេសា។ ទោះបីជាយ៉ាងណាក៏ដោយមន្រ្តីនាំពាក្យ ប៉ូលីសទីក្រុង Los Angeles លោក Officer Christopher No បាននិយាយថាឈុតក្រហមនិងមាសដ៏ល្បីល្បាញត្រូវបានរាយការណ៍ថាបានបាត់កាលពីថ្ងៃអង្គារ។Downey បានពាក់ឈុតនេះនៅក្នុងខ្សែភាពយន្តរឿង Iron Man...

អតីតតារាចម្រៀងប៉ុបធ្វើយុទ្ធនាការសម្រាប់ការពិនិត្យជំងឺមហារីកសុដន់

អតីតសមាជិកនៃក្រុមតារាចម្រៀងជប៉ុន SKE48 ដែលថ្មីៗនេះបានវះកាត់ជំងឺមហារីកសុដន់កំពុងជម្រុញឱ្យស្ត្រីពិនិត្យរកមើលជំងឺនេះជាប្រចាំ។មីគីយ៉ាកាតាបានធ្វើការវះកាត់មួយកាលពីខែមេសានៅអាយុ 25 ឆ្នាំ។ នាងបាននិយាយនៅឯព្រឹត្តិការណ៍មួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់នៅថ្ងៃអាទិត្យនៅទីក្រុងណាហ្គូយ៉ាក្នុងខេត្តអាគីជី។ យ៉ាកាតាបានប្រាប់ទស្សនិកជនថានាងស្រែកយំពីការភ័យខ្លាចនៅពេលដំបូងប៉ុន្ដែបានស្ងប់ស្ងាត់បន្ទាប់ពីស្វែងយល់បន្ថែមអំពីជំងឺនេះ។ នាងបាននិយាយថានាងមានអារម្មណ៍ធ្លាក់ទឹកចិត្ដជាច្រើនលើក ប៉ុន្តែនាងចាប់ផ្ដើមដឹងថាបទពិសោធន៍របស់នាងអាចជួយអ្នកដទៃបាន។យ៉ាកាតាបាននិយាយថាស្ត្រីមួយចំនួនបន្តធ្វើការខណៈកំពុងទទួលការព្យាបាលហើយនាងចង់ពិនិត្យជំងឺមហារីកសុដន់ដើម្បីក្លាយជាទំលាប់មួយនៃជីវិត។ យុទ្ធនាការ "បូពណ៌ផ្កាឈូក" ដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរកឃើញដំបូងបានត្រូវបានធ្វើឡើងខែតុលាថាជាខែយល់ដឹងអំពីមហារីកសុដន់៕    

Liu Yifei ត្រូវបានជំរុញធ្វើពហិការបន្ទាប់ពីតារាគាំទ្រប៉ូលិសហុងកុង

ការថតឡើងវិញនូវភាពយន្តក្បាច់គុណរបស់ផលិតកម្ម Disney កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិការបន្ទាប់ពីតារារបស់ខ្លួនបានគាំទ្រកម្លាំងប៉ូលិសហុងកុង។ តារាសម្តែងស្រីជនជាតិចិន Liu Yifei ដែលមានសញ្ជាតិអាមេរិកពីកំណើតបង្ហោះខមិនគាំទ្រប៉ូលិសជាថ្មីទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo។ដែនដីនេះត្រូវបានបង្កើតឲ្យមានអំពើហឹង្សារនិងចលាចលដោយការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យពោពេញដោយអំពើហឹង្សារក្នុងរយៈពេល ១០ សប្តាហ៍កន្លងមកនេះ។ ក្រុមអង្គការសិទ្ធិមនុស្សនិងអង្គការសហប្រជាជាតិបានចោទប្រកាន់ប៉ូលិសថាបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ។ នាង Liu បានចែកចាយការបង្ហោះតាម Weibo ពីកាសែតប្រជាជនចិន​ (សរសេរជាភាសាចិន) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលថា“ខ្ញុំក៏គាំទ្រប៉ូលិសហុងកុងដែរ អ្នកអាចវាយខ្ញុំបានឥឡូវនេះ”។ នាង Liu បានចែករំលែកការបង្ហោះ ហើយបានខមិនដដែលដោយនិយាយថា “ខ្ញុំក៏គាំទ្រប៉ូលិសហុងកុងដែរ”។ នាងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដែលជាកម្មវត្ថុនៃការរិះគុណ។ ប៉ុន្តែនៅលើបណ្តាញសង្គម Twitter ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនដែលមានសញ្ញា #BoycottMulan...

តារាចម្រៀងបារាំង France Gall ស្លាប់ក្នុងវ័យ ៧០ឆ្នាំ

  ប៉ារីស: តារាចម្រៀងបារាំង France Gall ដែលចាប់ផ្តើមមានកេរ្ត៍ឈ្មោះបោះសម្លេងក្នុង       ទស្សវត្សឆ្នាំ ១៩៦០ ជាមួយកម្រងបទចម្រៀងដែលទទួលបានការគាំទ្រ និង សិចស៊ី និពន្ធដោយ Serge Gainbourg បានទទួលមរណភាពនៅថ្ងៃអាទិត្យ (៧​មករា) ក្នុងវ័យ​៧០ឆ្នាំ តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរបស់គាត់។ Gall បានក្លាយជាតារាចម្រៀងក្នុងឆ្នាំ ១៩៦៥ នៅពេលដែលគាត់ឈ្នះកម្មវិធីប្រកួតប្រជែងចម្រៀង Eurovision ជាយុវវ័យដែលមានសក់ពណ៌ទង់ដែងគួអោយទាក់ទាញនិងមានភាពអៀនខ្មាស់តិចតួចបានតស៊ូជាមួយជម្ងឺមហារីកអស់រយៈពេល២ឆ្នាំ ហើយបានស្លាប់នៅក្នុងមន្ទីពេទ្យភាគខាងកើតទីក្រុងប៉ារីស។ ជាមួយសក់ម៉ូតស្ពៃក្តោបពណ៌ទង់ដែង និង...

Shakira បង់ពន្ធ 20 លានអឺរ៉ូដល់ពន្ធដាអេស្ប៉ាញ

របាយការណ៍មួយបានឱ្យដឹងកាលពីថ្ងៃអង្គារថា តារាចម្រៀងដ៏ល្បីល្បាញនាង Shakira បានបង់ពន្ធជាង 20 លានអឺរ៉ូ (24,6 លានដុល្លារ) ដល់អាជ្ញាធរពន្ធដានៅប្រទេសអេស្ប៉ាញ ដែលត្រូវបានចោទប្រកាន់ពីបទមិនបង់ពន្ធ បើទោះបីជានាងរស់នៅចន្លោះឆ្នាំ 2011 និង 2014។កាសែត Catalan ឈ្មោះ El Periodico បានរាយការណ៍ថាតារាចម្រៀងដែលឈ្នះពានរង្វាន់  Colombian award បានបង់ប្រាក់ដើម្បីទូទាត់បំណុលដែលអាជ្ញាធរពន្ធដាអេស្ប៉ាញបានទាមទារ ឆ្លើយតបនឹងអ្វីដែលនាងជំពាក់សម្រាប់ឆ្នាំ 2011។ លោក...

ព្រះរាជបុត្រីអង់គ្លេស Eugenie នឹងរៀបអភិសេកជាមួយមិត្តប្រុសដែលស្គាល់គ្នាជាច្រើនឆ្នាំ

ព្រះរាជបុត្រីអង់គ្លេស Eugenie បានភ្ជាប់ពាក្យជាមួយមិត្តប្រុសដែលបានស្គាល់គ្នាជាច្រើនឆ្នាំ​គឺលោក Jack Brooksbank នឹងរៀបអភិសេកនៅចុងឆ្នាំនេះ នេះបើតាមព័ត៌មានពីព្រះរាជវាំង Buckingham កាលពីថ្ងៃចន្ទ​។ ព្រះរាជបុត្រី Eugenie មានវ័យ​២៧ឆ្នាំជាព្រះរាជនត្តា (ចៅស្រី) របស់ម្ចាស់ក្សត្រី Elizabeth ហើយនឹងក្លាយជាក្សត្រីទី ៨ ដែលសោយរាជ្យបន្ត។ Eugenie ជាបុត្រីរបស់ព្រះអង្គម្ចាស់ Andrew ដែលជាបុត្រាទី ៣ របស់ព្រះម្ចាស់ក្សត្រីដែលត្រូវបានគេស្គាល់ថាជាឥស្សរជនដែលមានភាពថ្លៃថ្នូក្នុងប្រទេសអង់គ្លេស (the...

Katy Perry: ខ្ញុំជាជនរងគ្រោះពីសម្ពាធបណ្តាញសង្គម

Katy Perry បាននិយាយថានាងជាជនរងគ្រោះពីបណ្តាញសង្គមដោយសាតែសម្ពាធសង្គមដែលចែកចាយគ្រប់សកម្មភាពតាមអនឡាញ។ អ្នកចម្រៀងនិងជាអ្នកវិនិច្ឆ័យក្នុងកម្មវិធី American Idol បាននិយាយថា Instagram និង Twitter ជាភស្តតាងនៃការធ្លាក់ចុះអរិយធម៌។ នាងក៏លើកទឹកចិត្តប្រិយមិត្តរបស់នាងកុំអោយយកចិត្តទុកដាក់អំពីព័ត៌មានសង្គម និងដើម្បីជំនួសការផ្សាយផ្ទាល់អំពីជីវិតរបស់ពួកគេ។ Perry មាន Follower ជាង ៦៨​លាននាក់​តាម Instagram និង Follower ១០៨ លាននាក់​តាម  Twitter ប៉ុន្តែនាងបាននិយាយថានាងនឹងមិនផ្សាភ្ជាប់ជីវិតទាំងមូលរបស់នាងតាមអនឡាញទេ។ នាងបាននិយាយប្រាប់សារព័ត៌មាន Refinery29...

ភាពយន្តពន្លកស្នេហ៍រីកលើដីកម្ពុជានឹងចាក់បញ្ចាំងនៅកម្ពុជាឆាប់ៗនេះ

ខ្សែភាពយន្តបែបស្នេហារ៉ូមែនទិកនិយាយពីទំនាក់ទំនងស្នេហ៍ឆ្លងប្រទេសរវាងកម្ពុជា-ចិន រឿង«ពន្លកស្នេហ៍រីកលើដីកម្ពុជា» នឹងចាក់បញ្ចាំងនៅកម្ពុជាឆាប់ខាងមុខនេះ។ខ្សែភាពយន្តបែបស្នេហារ៉ូមែនទិកនិយាយពីទំនាក់ទំនងស្នេហ៍ឆ្លងប្រទេស ចំណងជើងថា «ពន្លកស្នេហ៍រីកលើដីកម្ពុជា» ដែលទទួលបានពានរង្វាន់ដល់ទៅ ៣ ក្នុងមហោស្រពខ្សែភាពយន្ត San Francisco International New Concept Film Festival លើកទី ៦ នៅប្រទេសចិននឹងចាក់បញ្ចាំងនៅកម្ពុជានាពេលខាងមុខនេះដោយរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីអ្នកទស្សនា។ក្នុងសន្និសីទសារព័ត៌មានបើកសម្ពោធ និងការដាក់បញ្ចាំងវគ្គខ្លីនៃខ្សែភាពយន្តរឿង ពន្លកស្នេហ៍ថ្មីលើដីកម្ពុជា លើកដំបូងនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១២...