ដំណើរការផ្លាស់ប្ដូរ តម្លើងកៅអីថ្មី នៅពហុកីឡដ្ឋានជាតិ ឲ្យត្រូវតាមស្តង់ដា និងគោលការណ៍ FIFA និង AFC
កីឡា ៖ ពហុកីឡដ្ឋានជាតិ កំពុងដំណើរការផ្លាស់ប្ដូរ តម្លើងកៅអីថ្មី មានបង្អែក ត្រូវតាមស្តង់ដា និងគោលការណ៍ FIFA និង AFC ព្រមទាំងធ្វើឲ្យកាន់តែមានកិត្យានុភាព និងសោភណភាពល្អប្រសើរ។
ការរចនាបទថ្មី ជារចនាបថរួមគ្នា រវាងលោក ហោ មណីឬទ្ធិ ជាជ័យលាភីការរចនាប្លង់កៅអី ដែលទទួលបានការគាំទ្រពីអ្នកគាំទ្រច្រើនជាងគេ និងកែសម្រួលពីអ្នករចនារបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការរចនា និងដំឡើងកៅអីថ្មីនេះ អាចផ្ទុកទស្សនិកជនទាំងអស់សរុបចំនួន...