អភិបាលខេត្តកំពង់ធំ ដាក់ផែនការ៣កុំសំខាន់ ដើម្បីទប់ស្កាត់ការចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងពីវិធានការ៣កុំសំខាន់ ក្នុងការទប់ស្កាត់ និងបង្រ្កាបការចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូម់សាស្រ្តខេត្តកំពង់ធំទាំងមូល។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ របស់រាជរដ្ឋាភិបាល និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពលើការងារ ប្រយុទ្ធប្រឆាំង គ្រឿងញៀនប្រចាំឆ្នាំ២០២៥ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម បានបន្តថា វិធានការ៣កុំ សំខាន់នោះគឺ ១.កុំពាក់ព័ន្ធ គឺខ្លួនឯងមិនប្រើប្រាស់...
គណបក្សប្រឆាំងនិងគណបក្សក្រៅរាជរដ្ឋាភិបាលគាំទ្របន្តបន្ទាប់គាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលនឹងយកបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
ដោយ : ភ្នំធំ / ភ្នំពេញ :គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សប្រឆាំង តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាបានបញ្ជាក់ថា បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃថ្មីៗនេះ និងបានឃើញការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥.ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ឈប់បញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ...
ក្រសួងការបរទេសកម្ពុជាផ្ញើកំណត់ទូតទៅទូតថៃប្រចាំភ្នំពេញ ជុំវិញប៉ះទង្គិចគ្នានៅព្រំដែន ដោយបានសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវាយប្រហាររបស់កងទ័ពថៃយ៉ាងអយុត្តិធម៌
ដោយ : ភ្នំធំ / ភ្នំពេញ ៖ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២៥ បានផ្ញើកំណត់ទូតមួយច្បាប់ទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ។
ក្នុងកំណត់ទូតនេះ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាពនិងបូរណ ភាពទឹកដី របស់កម្ពុជា។
តាមរយៈកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជាបានសរសេរថា : កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទីព្រឹក កងកម្លាំងថៃ បានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែងរបស់កម្ពុជាស្ថិតក្នុងភូមិតេជោមរកត...
ផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍
ដោយ : ភ្នំធំ / បន្ទាយមានជ៏យ :ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន នេះគឺជាប្រធានបទ ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តបន្ទាយមានជ័យ។
មានការចូលរួម ពីមន្ទីរអង្គភាពអស់លោក លោកស្រី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ។
នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងកម្មវិធីនៅសាលាខេត្តបន្ទាយមានជ័យ។
លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ឯក ថោងសុគន្ធា អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអោយដឹងថា:...
ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ!
ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោម មកទល់ពេលឥលូវ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធមន្រ្តីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន តែងជួបប្រជុំគ្នាពិនិត្យការងារសំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុងអន្តរកាលនេះ។
លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម មានប្រសាសន៍ថា រដ្ឋបាលក្រុងក៏កំពុងពិនិត្យសិក្សាការលើផែនការអភិវឌ្ឍក្រុងរបស់ខ្លួន និងយកចិត្តទុកដាក់ជុំរុញណែនាំ កងកម្លាំងចំណុះ និងអាជ្ញាធរសង្កាត់ បន្តយកចិត្តទុកដាក់ធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូចដែលធ្លាប់បានអនុវត្តនាពេលមុនមានការបង្កើតក្រុង ខណៈមន្ត្រីដែលបានរៀបចំស្នើដើម្បីឱ្យបំពេញការងារនៅរដ្ឋបាលក្រុង ក៏ត្រូវបានខ្ចីមកបំរើសេវាជូនពលរដ្ឋជាបន្តបន្ទាប់ហើយ ទោះបីជាមិនទាន់មានសេចក្តីសម្រេចជាផ្លូវការក៏ដោយ។
ក្នុងន័យនេះលោក នួន ប៊ុនថុល...
ការចងចាំថ្ងៃ២០ ឧសភា ជាថ្ងៃដែលរបបប្រល័យពូជសាសន៍ប៉ុល ពតផ្តើមសម្លាប់ប្រជាជនស្លូតត្រង់១,៧លាននាក់
ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យបានចាត់ទុកឬចង់រំលឹកឡើងវិញថា ទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភាសាជាថ្ងៃរបបប្រល័យពូជសាសន៍ប៉ុលពតផ្តើមសម្លាប់និងធ្វើអោយស្លាប់ប្រជាជនកម្ពុជារហូតដល់១,៧លាននាក់ ។
នេះបើតាមស្មារតីនៃពិធីដែលអ្នករៀបចំអោយដឹងកាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ ខណ:ខេត្តបានរៀបចំប្រារព្ធខួបលើកទី៨ ទិវាជាតិនៃការចងចាំពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៥ នាបរិវេណវត្តសុភមង្គល ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពលោក ប្ល៉ែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តលោកអ៊ុំរាត្រី អភិបាលខេត្ត។
កម្មវិធី ក៏បានរៀបចំទៅតាមការគ្រោងទុក មានពិធីដែលគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត ក្រុមប្រឹក្សាខេត្ត...
សមត្ថកិច្ចឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែន ១៧គ្រឿង នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង(:)នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងនគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្រួបបង្រួមកម្លាំងរួមជាមួយនគរបាលចរាចរណ៍ជើងគោកខេត្ត កម្លាំងអន្តរាគមន៍ខេត្ត អធិការក្រុងកំពង់ឆ្នាំង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១៤ នៅក្នុងស្រុក ដើម្បីអនុវត្តការឃាត់ខ្លួនម៉ូតូដែលបានកែច្នៃខុសបច្ចេកទេសបើកបរនៅលើផ្លូវជាតិលេខ ៥ ក្នុងដែនដីស្រុករលាប្អៀរ សរុបចំនួន ១៧ គ្រឿង។
សកម្មភាពនេះប្រតិបត្តិដោយការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងតាមបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ...
ឩបករណ៍នេសាទខុសច្បាប់ ជិត៤០គ្រឿង ត្រូវប្រជានេសាទយកមកប្រគល់ជូនសមត្ថកិច្ច
ខេត្តកំពង់ឆ្នាំង៖ ដោយមានការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៥ កម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរស្រុក ជលគីរី អាជ្ញាធរឃុំពាមឆ្កោក និងកងពលតូចអន្តរាគមន៍លេខ១ បើកកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីជលផល និង ចលនាប្រមូល ឧបករណ៍ឆក់ត្រី ក្នុងនោះមានអ្នកចូលរួមសរុបចំនួនប្រជាង៥០នាក់ ។ ជាលទ្ធផល ប្រជានេសាទមួយចំនួនបាន ស្ម័គ្រចិត្តយកឩបករណ៍នេសាទខុសច្បាប់...
មន្ត្រីចម្រុះស្ទាក់ចាប់ហ្វូងសត្វទន្សោងព្រៃ១៦ក្បាលនៅស្ទឹងត្រែង : អះអាងថាដើម្បីសង្គ្រោះពីព្រានព្រៃប្រមាញ់
ដោយ : ភ្នំធំ / ស្ទឹងត្រែងៈសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធបានស្ទាក់ចាប់ហ្វូងសត្វទន្សោងព្រៃបានចំនួន១៦ក្បាលកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
នេះបើតាមប្រភពនាថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥ ។
កម្លាំងជំនាញខែមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរបរិស្ថានខេត្ត, កងរាជអាវុធហត្ថខេត្ត, គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ដោយមានកិច្ចសហការគាំទ្រពីរអង្គការ អភិរក្សសៀមប៉ាងនិងក្រុមហ៊ុនវ៉ាយហ្នឹងហ្គូនឹក ។
ពួកគេបានបើកប្រតិបត្តិការកៀងចាប់ហ្វូងសត្វទន្សោងដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំណុចដែលមានការគំរាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច ដើម្បីយកទៅរក្សាទុក និងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញ ប្រកបដោយជោគជ័យ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ...
ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម!
អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ...