មន្ទីរធម្មការខេត្តប្រារព្ធពិធីផ្សព្វផ្សាយខ្លឹម សារសង្ឃប្រកាសអនុសំវិច្ឆរៈមហាសន្និ បាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលមានមន្ត្រីសង្ឃនិងមន្ត្រីរាជការចូល រួមជាង៧០០នាក់

  ខេត្តកំពង់ឆ្នាំង :)នៅក្នុងវត្តទួលខ្សាច់ដែលស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ស្រុ ករលាប្អផរ នៅព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំងបានប្រារព្ធបើកពិធីសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវ ច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាពសម្ដេចម ហាអរិយវង្សបណ្ឌិត យ៉នសេងយៀតព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបាឡាតគណរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសុមេធា ធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែតសម្ដេច ព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីឯកឧត្តម ញ៉ែមវ៉ាលី រដ្ឋលេខា ធិការក្រសួងធម្មការនិងសាសនា ឯកឧត្ត មយិនសាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្ត មន្ត្រីសាសនាឥស្លាម...

សមត្ថកិច្ចជល់ផល់បង្ក្រាបលៀសខុសច្បាប់ចំនួន២៧០ការ៉ុង និងរបាំងស្បៃមុង០៧កន្លែង

  ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក លី ហុងស្រេង នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះរុះរើរបំផ្លាញចោលនៅនឹងកន្លែង នូវបាំងលូស្បៃមុង០១ករណី ស្មើនឹង០៧កន្លែង ប្រវែង២០០ម៉ែត្រ លូស្បៃមុងចំនួន០៧គ្រឿង បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចំរុះចំនួន១០គីឡូក្រាម ចូលបឹងធម្មជាតិវិញ។ ប្រតិបត្តិការនេះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុច ទន្លេកំពង់ក្ដា ឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្ត...

ផ្ទៃដីដាំដុះស្វាយចន្ទីសុទ្ឋ១១៥.០២១ហិចតា នៅក្នុងខេត្តកំពង់ធំ

  (ខេត្តកំពង់ធំ)៖  ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ជាសមាជិក​ក្រុមប្រឹក្សា និងគណៈកម្មការស្វាយចន្ទីខេត្តកំពង់ធំ​ សូមកោតសរសើរ និងសូមសម្តែងនូវការអបអរសាទរដល់សមាគមស្វាយចន្ទីកម្ពុជា ដែលបានខិតខំស្វះស្វែង​រកដៃគូរសហការ ទំនាក់ទំនងយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យផលិតផល​ស្វាយចន្ទីមានដំណើរការល្អ និងមានកំណើនកើនឡើងជាលំដាប់ ជាពិសេសស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំយើង បានកំពុងមានកេរ្តិ៍ឈ្មោះនៅបណ្តាប្រទេសក្នុងអាស៊ាន និងសកលលោក។ ការលើកឡើងនេះឯកឧត្តម ងួន រាសី អភិបាលរងខេត្ត ក្នុងវេទិកាជំនួបធុរកិច្ចរវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ កសិករស្វាយចន្ទី...

អាជ្ញាធរខេត្តកំពង់ធំ ចេញបទបញ្ជាលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់ដីរក្សាទុករបស់រដ្ឋ បន្ទាប់ពីមានជនខិលខូចលួចកាយ

  កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចេញបទបញ្ជារលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់បីដែលជាដីរក្សាទុករបស់រដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក្រោយពីពិនត្យឃើញថា មានការលបលួចធ្វើប្រឡាយដោយខុសច្បាប់ ពីជនខិលខូច។ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែនឲ្យដឹងថា៖ ការលុបក្បាលប្រឡាយនេះគឺអនុវត្តន៍នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ តាមអនុសាស្រ្តរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីលោក ផៃ តុងហួរ ព្រះរាជរងអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។ លោកបន្តថា បន្ទាប់ពីទទួលបានអនុក្រឹត្យលេខ ២៨...

អភិបាលខេត្តកំពង់ឆ្នាំងសម្រេច បញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយ សង្គ្រោះស្រូវប្រាំងប្រជាកសិករនៅស្រុកបរិបូរណ៍

  ខេត្តកំពង់ឆ្នាំង៖ស្រូវប្រាំងរបស់ប្រជាកសិករចំនួនជាង៧០០ហិកតា ក្នុងភូមិសាស្រ្តឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែគ្មានទឹកស្រាចស្រព ខណៈនេះត្រូវបានឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹកក្នុងការចុះពិនិត្យ ដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំង ដើម្បីសង្គ្រោះស្រូវប្រាំងខាងលើនេះឲ្យបានទាន់ពេលវេលា។ ក្នុងនោះឯកឩត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធុនធំ ដើម្បីនាំទឹកពីទន្លេ យកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិតចំនួនជាង៧០០ហិកតា ស្ថិតនៅភូមិសាស្រ្តខាងលើនេះ។ លោក លន់ គង់...

រុះរើកម្ទេចចោលនៅនឹងកន្លែងរ បាំងស្បៃមុង និងរបាំងក្រឡាញឹកកាត់ព្រែកចំនួន៣ករណី នៅស្រុកកំពង់លែង

  ខេត្តកំពង់ឆ្នាំង៖ កម្លាំងសហគមន៍នេសាទស្វាយរំពារសែនជ័យ សហការជាមួយសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយប្រជាការពារ ចុះប្រតិបត្តិការបង្ក្រាបរបាំងស្បៃមុងកាត់ព្រែកនិងរបាំងក្រឡាញឹកដែលជនល្មើសដាក់កាត់ព្រែកយ៉ាងអនាធិបតេយ្យ។ ប្រតិបត្តិការនេះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចយួនអុច, ដំរីស្អុយ ,បឹងប្រលូង, ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល ក្នុងនោះរុះរើកម្ទេចចោលនៅនឹងកន្លែង របាំងស្បៃមុង និងរបាំងក្រឡាញឹកកាត់ព្រែកចំនួន៣ករណី លូស្បៃមុង ចំនួន៦មាត់ សាច់របាំងស្បៃមុងនិងសាច់របាំងក្រឡាញ់ញឹកប្រវែង១២០ម៉ែត្រ បង្គោល១៤០ដើម និងចាក់លែងកូនត្រីចំរុះចូលក្នុងបឹងធម្មជាតិចំនួន៣០គីឡូក្រាម។ គួរបញ្ជាក់ផងដែរ៖កម្លាំងសហគមន៍នេសាទស្វាយរំពារសែនជ័យ សហការជាមួយសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិ...

ឯកឧត្ដមបណ្ឌិត ជីវ កេង និងលោកជំទាវរៀបចំកម្មវិធីជួបជុំសំណះសំណាល សួរសុខទុក្ខ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅឃុំតាំងក្រសៅ

  (ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ​​ ស៊ីណា​ ជីវ កេង​​ បានរៀបចំកម្មវិធីជួបជុំសំណះសំណាល សួរសុខទុក្ខ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួនជិតជិត ៦០០នាក់។ កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ...

ដីព្រៃលិចទឹកតំបន់៣ជិត១០០ហិចតា នៅចំណុចព្រែកស្តីដកគង ក្នុងឃុំពាម ឆ្កោកដែលគេលួចឈូសឆាយកាន់កាប់ពីរដូវទឹកឡើងឆ្នាំ២០២៣ ត្រូវរដ្ឋបាលស្រុកជលគីរីចុះបង្ក្រាបមិនអោយធ្វើស្រែឡើយ

  ខេត្តកំពង់ឆ្នាំង ;)សមត្ថកិច្ចចម្រុះ នៃគណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីនៅថ្ងៃទី ២៧ខែមករា ឆ្នាំ២០២៤ បានសហ ការគ្នាចុះបង្ក្រាបបទល្មើសលួចឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជិត១០០ហិកតានិងលួចព្រោះស្រួវ នៅចំណុចព្រែកស្ដីដកគងតូច ជាប់ដៃព្រែកផ្ទោល ស្ឋិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល គីរី ខេត្តកំពង់ឆ្នាំង។ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលស្រុកបានអោយដឹង នៅព្រឹកថ្ងៃទី២៨ ខែមករានេះបាននិយាយឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចខាងលើនេះត្រូវបានជនខិលខូចលួចទន្ទ្រានឈូសឆាយកាលរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣កាលនោះសមត្ថកិច្ចយើងក៏ធ្លាប់បានកោះហៅអ្នកឈូសឆាយមួយចំនួននោះ មកធ្វើកិច្ច សន្យាបញ្ឈប់ការឈូសឆាយ...

ល្ងាចថ្ងៃអាទិត្យនេះ បញ្ចប់ការសួរនាំ ជនសង្ស័យ  ២នាក់ ធ្វើសកម្មភាព ឈួសឆាយទន្រានដីរដ្ឋ តំបន់3 ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត កំពង់ធំ

  ខេត្តកំពង់ធំ;)ជនសង្ស័យ២នាក់និង ត្រាក់ទ័រ៣ គ្រឿងធ្វើសកម្មភាពឈួសឆាយទន្រាន ដីរដ្ឋតំបន់៣ថ្មីៗនេះ  ត្រូវបានជំនាញស្នងការនគរបាលខេត្ត កំពង់ធំកំពុងសួរនាំបញ្ចប់រឿងនៅ ល្ងាចថ្ងៃអាទិត្យទី២៨ ខែមករាឆ្នាំ ២០២៤ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបន្តនិតិវិធីតាមផ្លូវច្បាប់។ លោកសាយវាសនា  ព្រះរាជអាជ្ញារង អមសាលាដំបូងខរត្តកំពង់ធំ  នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមករា ឆ្នាំ ២០២៤ បានបញ្ជាក់ប្រាប់អង្គភាព(UMA)ថា ជនសង្ស័យ2នាក់និងវត្ថុតាង ត្រាក់ទ័រ3គ្រឿង នឹងត្រូវបញ្ជូនមកកាន់សាលាដំបូងខេត្តនៅថ្ងៃអាទិត្យទី ២៨  ខែ មករាឆ្នាំ២០២៤ នេះ ក្រោយបញ្ចប់ការសួរនាំនៅស្នងការនគរបាលខេត្ត...

ក្រោយពីប្រជាពលរដ្ឋផ្ទុះការតវ៉ា និង ចោទប្រកាន់មេភូមិ មេឃុំ ពីការកាត់យកប្រាក់ឧបត្ថម្ភពីគ្រួសារ(ក្រ១.ក្រ២) នៅភូមិអភិវឌ្ឍន៍រុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានក្រុមការងារក្រសួងចុះធ្វើការសម្រុះសម្រួល

សៀមាប;)នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង នីតិសម្បទា ដឹកនាំដោយ លោក យឹន ហុងឆាត់  ប្រធាននាយកដ្ឋាននៃ ម.ជ.ជ រួមសហការី បានសហការជាមួយក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរជំនាញ រដ្ឋបាលស្រុកបន្ទាយស្រី និង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ា ប្រមាណជា១ពាន់៥០០នាក់ នៅផ្សាររុនតាឯក តំបន់អភិវឌ្ឍន៍រុនតាឯក ភូមិតានី...