កងកម្លាំងតំបន់ប្រតិបត្តការសឹករងចំនួនន២៤នាក់ បានទទួលវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

  (កំពង់ធំ)៖ នៅព្រឹកថ្ងៃទីទី៣០ ខែមេសា ឆ្នាំ២០២៤  សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ   បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់កងកម្លាំងផ្នែកសឹករង០៩ក្រុង/ស្រុក និងវរសេនាតូចទាំង០២ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ ចាន់  លេខាធិការគណៈកម្មាធិការសាខា ព្រមទាំងឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន២៤នាក់ ស្រី០៣នាក់ នៅក្នុងទីស្នាក់ការបញ្ជាការដ្ឋានតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ធំ។ ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ...

ឯកឧត្តម នួន ណុំ លោកជំទាវ លំ គន្ធារី បានដឹកនាំកិច្ចប្រជុំអធិការកិច្ច ស្ដីពីការចុះធ្វើអធិការកិច្ចលើ ការអនុវត្តតួនាទី/ភារកិច្ច ការគ្រប់គ្រង ការផ្ដល់សេវាសាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ...

  (កំពង់ធំ)÷ ឯកឧត្តម នួន ណុំ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចលើ ១-ការអនុវត្តតួនាទីភារកិច្ច,២-គ្រប់គ្រងការផ្តល់ សេវាធារណៈ៣-ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងកាលបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក សាលាដំបូងខេត្ត ពន្ធនាគារខេត្ត ស្នងការនគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពក្រោមឱវាទ...

បាត់ដំណឹងកូនសូន្យជាង១ខែឪពុកម្តាយយំសោកស្វែងរកកូន ខណៈកូនសុំទៅធ្វើការនៅភ្នំពេញ

  ខេត្តកំង់ឆ្នាំង៖ កសិករមួយគ្រួសារមានក្តីបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ចំពោះការបាត់ដំណឹងកូនប្រុសសូន្យឈឹង ទំនាក់ទំនងទូរស័ព្ទក៏មិនបាន និងព្យាយាមស្វែងរកកូនគ្រប់ទិសទី ប៉ុន្តែពុំឃើញឡើយ ខណៈរូបកូនសុំទៅធ្វើការនៅភ្នំពេញជាមួយមិត្តភក្កិ។ បុរសដែលបាត់ខ្លួននោះមានឈ្មោះ អួន ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ ខាងលើ។ ទេលោកអួន រ៉ា អាយុ៥៤ឆ្នាំ(ជាឳពុក) និងស្ត្រី ហ៊ុន សាលឹម អាយុ៥៨ឆ្នាំ(ជាម្តាយ) រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង...

ភ្លើងប្រចណ្ឌបណ្តាលអោយបុរសជាអតីតប្តីអារកសម្លាប់ប្រពន្ធក្រោយពីលឺងលះគ្នា៦ឆ្នាំហើយ

  ខេត្តពោធិសាត់: ភ្លើងប្រចណ្ឌបណ្តាលអោយបុរសជាអតីតប្តីអារកសម្លាប់ប្រពន្ធក្រោយពីលែងលះគ្នា៦ឆ្នាំហើយហេតុការភ្ញាក់ផ្អើលខាងលើបានកើតឡើង(វេលាម៉ោង៦និង៥នាទីថ្ងៃទី២២មេសា២០២៤។ យោងតាមប្រភពពីស្នងការរងនគបាលខេត្តពោធិសាត់លោក ឧុត្តមសេនៅយ៍ត្រី ម៉ូលីដាទទួលផែនព្រហ្មទន្តបានអោយដឹងនៅរសៀលថ្ងៃដដែកនេះថារណីឃាតកម្ម បង្កឡើងដោយជនសង្ស័យឈ្មោះ ហ៑ង ខុម ភេទ ប្រុស អាយុ ៦៤ ឆ្នាំរស់នៅភូមិកញ្ជីបាយដាច ឃុំ អន្លង់វិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ បានធ្វេីសកម្មភាព អារកសម្លាប់ទៅលើឈ្មោះ អៀង.ចរិយា ភេទ ស្រី អាយុ ៥៥ ឆ្នាំ.ខ្មែរ.រស់នៅភូមិឃុំជាមួយគ្នាដែលត្រូវជាអតីតប្រពន្ធ បន្ទាប់ពីអាករសម្លាប់ជនរងគ្រោះរួច ជនសង្ស័យក៏បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះតែមួយ។ បើយោងតាមប្រភពពីលោកស្នងការរងនគបាលផែនព្រហ្មទន្តខេត្តបានបញ្ជាក់ដឹងទៀតថាអ្នកទាំងពីរបានលែងលះគ្នារួចរាល់៦ឆ្នាំហើយប៉ុន្តែការរស់នៅក្រោមដំបូលផ្ទះតែមួយរកស៉ីផ្សេងពីគ្នា។ បើយោងតាមប្រភពពីពីសមត្ថកិច្ចចុះទៅធ្វើការពិនត្យមូលហេតុ:មានអ្នកមកចូលស្ដីដណ្ដឹងអតីតប្រពន្ធ...

អភិបាលស្រុកតាំងគោក ចុះផ្សព្វផ្សាយ និងហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី ក្នុងភូមិសាស្ត្រស្រុកតាំងគោកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

  (កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារបានចុះផ្សព្វផ្សាយ និងហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី ក្នុងភូមិសាស្ត្រស្រុកតាំងគោកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។ ការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកអភិបាលស្រុក និងមន្ត្រីជំនាញ  ចុះត្រួតពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋកំពុងតែអាស្រ័យផល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោកអភិបាលស្រុកតាំងគោក បានលើកឡើងថា ការចុះត្រួតពិនិត្យទីតាំងធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណង គឺការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល ប្រសិនបើបងប្អូនមានក្បាលដីជាប់នឹងក្បាលដីរដ្ឋ សូមកុំរូករានទន្ទ្រានបន្តទៀត...

អាជ្ញាធរខេត្តកំពង់ធំ ចេញបទបញ្ជាលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់ដីរក្សាទុករបស់រដ្ឋ បន្ទាប់ពីមានជនខិលខូចលួចកាយ

  កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចេញបទបញ្ជារលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់បីដែលជាដីរក្សាទុករបស់រដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក្រោយពីពិនត្យឃើញថា មានការលបលួចធ្វើប្រឡាយដោយខុសច្បាប់ ពីជនខិលខូច។ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែនឲ្យដឹងថា៖ ការលុបក្បាលប្រឡាយនេះគឺអនុវត្តន៍នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ តាមអនុសាស្រ្តរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីលោក ផៃ តុងហួរ ព្រះរាជរងអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។ លោកបន្តថា បន្ទាប់ពីទទួលបានអនុក្រឹត្យលេខ ២៨...

ឯកឧត្តមបណ្ឌិត​ ថោង​ ខុន​ អញ្ជេីញចូលរួមពិធីសំណេះសំណាលនិងកាត់ខ្សែរបូរ​ សម្ភោធឆ្លងសមិទ្ធផលនានានៅវត្តមង្គលវ័នជ្រង

៩ (កំពង់ធំ)៖នាព្រឹកថ្ងៃទី១៧​  ខែមីនា​ ឆ្នាំ២០២៤​ នៅក្នុងបរិវេណវត្តមង្គលវ័នជ្រងបានរៀបចំពិធីកាត់ខ្សែបូរសម្ភោធឆ្លងសមិទ្ធផលនានា ក្រោមវត្តមានអធិបតីភាពឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ វស្សី​ វិស្សុត​ ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ រដ្ឋមន្រ្តីទទួកបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងាររាជរដា្ឋ​ភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ អមដំណេីរដោយឯកឧត្តម​ ងួន​ រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ រួមទាំង​ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងចៅអធិការវត្តមង្គលវ័នជ្រង​...

ចៅអធិការ គណៈកម្មធិការវត្តច័ន្ទសុរិយាក្រឡាញ់ បំភ្លឺថា មិនបានយកដីវត្តពុះឡូតិ៍លក់ ដូចការចោទប្រកាន់នោះទេ!

  ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរ ប្រជាពលរដ្ឋ គណៈកម្មការអាចារ្យវត្ត រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៃវត្តច័ន្ទសុរិយាក្រឡាញ់(ហៅវត្តក្រឡាញ់) ដែលមានទីតាំងស្ថិតក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច សូមធ្វើការបដិសាធ និងច្រានចោលទាំងស្រុង ចំពោះបុគ្គលមួយចំនួន ដែលចោទប្រកាន់ថាចៅអធិការ គណៈកម្មធិការវត្តបានយកដីវត្តពុះឡូតិ៍លក់។ ការលើកឡើងដូចនេះក្នុងការចុះអធិការកិច្ច ពីអាជ្ញាធរ បន្ទាប់ពីមានបុគ្គលប្រជាពលរដ្ឋមួយក្តាប់តូច ធ្វើការចោទប្រកាន់មកលើ ព្រះចៅអធិការ គណៈកម្មធិការវត្តច័ន្ទសុរិយាក្រឡាញ់ថាបានយកដីវត្តពុះឡូតិ៍លក់ ទាំងមិនមានមូលដ្ឋានច្បាស់លាស់។ លោកជា វណ្ណា មេឃុំអូរឬស្សី និងលោកមេភូមិក្រឡាញ់ បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៩ ខែមេសា...

លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបើករថយន្ត ផ្លាក់លេខរដ្ឋ បុកមនុស្សស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

  ខេត្តកំពង់ធំ៖ រថយន្តរដ្ឋមួយគ្រឿងដែលគេអះអាងជាកម្មសិទ្ធរបស់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រើប្រាស់នោះ បានបង្កគ្រោះថ្នាក់ចរាចណ៍បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុនេះនៅម៉ោងប្រមាណ១៦និង៣៧នាទីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ០៦ ចំណុចច្រមុះជ្រូកតោ ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ប្រភពនៅទីនោះឲ្យដឹងថា៖ ជនរងគ្រោះទី១ មានឈ្មោះ ឆាំ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំរោង...

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ  ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ ក្នុងតំបន់ និងការអភិវឌ្ឍរីកចម្រើនថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា និងអប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលពីធីផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចផ្លូវការ ដើម្បីរឹតចំណងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...