PAOK ស្មើ Ajax ក្នុងលទ្ធផល ២-២ ក្នុងវគ្គជម្រុះ UEFA Champions League

18

ក្រុមបាល់ទាត់ PAOK របស់ក្រិកស្មើជាមួយក្រុមយក្សហូឡង់ Ajax ក្នុងលទ្ធផល ២-២ ក្នុងការប្រកួតជើងទី ១ នៃវគ្គជម្រុះជុំទី ៣ នៃពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃអង្គារនេះ។ក្រុម Ajax បានបើកការស៊ុតបាល់បញ្ចូលទីនៅនាទីទី ១០ ដោយការទាត់បាល់ free kick របស់កីឡាករ Hakim Ziyech។ ប៉ុន្តែក្រុម PAOK  បានលេងសាមគ្គីគ្នាដោយនាំមុខជាមួយគ្រាប់បាល់ ២-១ នៅចុងបញ្ចប់នៃតង់ទី ១ ដែលជាគ្រាប់បាល់ទី ៣១ របស់កីឡាករ Chuba Akpom និងគ្រាប់បាល់មួយគ្រាប់ទៀតនាទីទី ៣៩ ដោយកីឡាករ Leo Matos។

កីឡាករ Dimitris Pelkas បានខកខានឱកាសក្នុងការរកគ្រាប់បាល់ទី ៣ សម្រាប់ក្រុមក្រិកតែប៉ុន្មាននាទីមុនពេលបញ្ចប់តង់ទី ១។ចូលតង់ទី ២ ឃើញក្រុម Ajax បានខិតខំយ៉ាងខ្លាំង។ កំហុសរវាងខ្សែការពាររបស់ក្រុម PAOK ធ្វើឱ្យ Ajax  រកបានមួយគ្រាប់នៅនាទីទី ៥៧ ដោយកីឡាករ Klaas Jan Huntelaar ។

ក្រុម PAOK នឹងត្រូវប្រឹងលេងឱ្យបានល្អបំផុតនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះនៅកីឡដ្ឋាន Amsterdam ក្នុងជើងទី ២ របស់ពួកគេ៕