FIFA អញ្ជើញកុមារថៃដែលជាប់ក្នុងល្អាងភ្នំទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup

35

FIFA ដែលជាអង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកបានអញ្ជើញសមាជិកក្រុមបាល់ទាត់ថៃនិងគ្រូបង្វឹករបស់ពួកគេដែលត្រូវបានជាប់នៅក្នុងល្អាងភ្នំមួយនៅភាគខាងជើងប្រទេសថៃទៅទសន្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup ឆ្នាំនេះ។

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានផ្តល់ការអញ្ជើញក្នុងលិខិតមួយដែលត្រូវបានផ្ញើទៅសមាគមកីឡាបាល់ទាត់ថៃកាលពីថ្ងៃព្រហស្បតិ៍។

គាត់បានសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅនិងការគាំទ្រដល់ក្រុមគ្រួសារនៃក្មេងប្រុស 12 នាក់និងគ្រូបង្វឹករបស់ពួកគេ។

លោក Infantino បាននិយាយថាអង្គភាពនេះចង់អញ្ជើញពួកគេទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសរុស្ស៊ីប្រសិនបើពួកគេត្រូវបានជួយសង្គ្រោះទាន់ពេលវេលានិងមានសុខភាពល្អគ្រប់គ្រាន់ក្នុងការធ្វើដំណើរ៕