បែលហ្ស៊ិកបានផ្តួលប៉ាណាម៉ា 3-0 ក្នុងការប្រកួត World Cup ពូល G

32

គ្រាប់បាល់ស៊ុតបញ្ចូលទីចំនួនបីគ្រាប់នៅក្នុងតង់ទី 2 បានជួយឱ្យបែលហ្សិកបានផ្តួលក្រុមប៉ាណាម៉ា 3-0 នៅក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup ក្នុងពូល G កាលពីថ្ងៃចន្ទ។ក្រុមប៉ាណាម៉ាបានចាប់ផ្តើមការប្រកួតនៅតង់ទី1 ដោយទំនុកចិត្តរបស់ពួកគេក្នុងការប្រកួត World Cup ជាលើកតំបូង ខណៈដែលពួកគេបានទប់ការសម្រុករបស់ក្រុមដែលមានទេពកោសល្យ បែលហ្សីកក្នុងលទ្ធផលស្មើ 0-0 នៅពេលចប់តង់ទី1។បន្ទាប់ពីព្យាយាមរកគ្រាប់បាល់នៅមុននៅតង់ទី1 បែលហ្ស៊ិកត្រូវការត្រឹមតែពីរនាទីប៉ុណ្ណោះដើម្បីបើកការរកគ្រាប់បាល់នៅតង់ទីពីរដោយកីឡាករ Dries Mertens បានស៊ុតបាល់បញ្ចូលទីជាមួយនឹងការទាត់បាល់ volley ដ៏អស្ចារ្យ។កីឡាករ Romelu Lukaku បានស៊ុតបញ្ជូលទីចំនួនពីរគ្រាប់ក្នុងនាទីទី 69 និង នាទីទី 75 ដើម្បីបង្កើនភាពជោគជ័យអោយក្រុមបែលហ្ស៊ិក។

បែលហ្ស៊ិកបច្ចុប្បន្នជាក្រុមកំពូលតារាងនៃពូល G ខណៈទុយនីស៊ីនឹងប្រកួតជាមួយអង់គ្លេសនៅថ្ងៃចន្ទ៕