ពានរង្វាន់ World Cup ចម្លងលក់ដាច់យ៉ាងឆាប់រហ័សក្នុងប្រទេសវៀតណាម

47

នៅក្នុងរោងជាងមួយដែលមានធូលីដីនៅជាយក្រុងហាណូយ កម្មករស្មូន រៀបចំ និងបាញ់ថ្នាំពានរង្វាន់ World Cup ចម្លងរាប់រយដែលជាការបញ្ជារទិញដូចទឹកជំនន់មុនពេលការប្រកួតសប្តាហ៍ក្រោយ។

ចំណាប់អារម្មណ៍កីឡាបាល់ទាត់ដោយជនជាតិវៀតណាមកំពុងរីកដុះដាលយ៉ាងរហ័សចំពោះគំរូពានដែលធ្វើដោយដៃនៃពានមាសទំហំ 18 ការ៉ាត់ពិតប្រាកដ នឹងស្វែងរកអ្នកឈ្នះនៃការប្រកួត World Cup ដែលរៀបចំដោយប្រទេសរុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។

សិប្បករ Vuong Hong Nhat បានធ្វើការចម្លងពានដែលមានកម្ពស់ 1ហ្វ៊ីត តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ2010នៅអាហ្វ្រិកខាងត្បូងមកម្លេះ។ គាត់បានធ្វើការច្នៃប្រឌិតជាច្រើនដងដើម្បីផ្តល់ជាកាដូ។អ្នកគាំទ្រក្លឹប Manchester United វ័យ 57ឆ្នាំរូបនេះបាននិយាយថា “ដំបូងខ្ញុំមិនចង់លក់ពានរង្វាន់ទេ ខ្ញុំគ្រាន់តែព្យាយាមបំពេញចំណង់ចំណូលចិត្តរបស់ខ្ញុំសម្រាប់បាល់ទាត់និងផ្តល់ឱ្យមិត្តភក្តិនិងក្រុមគ្រួសារប៉ុណ្ណោះ។

ប៉ុន្តែវាមានប្រជាប្រិយភាពខ្លាំងណាស់ដែលឥឡូវនេះគាត់លក់វាហើយរំពឹងថានឹងទទួលបានការបញ្ជាទិញចំនួន 3 ពាន់នៅឆ្នាំនេះដែលចំនួននេះបានកើនឡើងបីដងក្នុងឆ្នាំ2014។

ដោយមានតែជំនួយការបីនាក់នៅក្នុងរោងជាងដ៏តូចរបស់គាត់ គាត់កំពុងព្យាយាមដើម្បីបំពេញតាមតម្រូវការនេះ។

លោក Nhat បាននិយាយដោយភាពនឿយហត់ថា «ខ្ញុំធ្វើការពេញមួយថ្ងៃដើម្បីផ្គាប់ចិត្តចំពោះការបញ្ជាទិញ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ខ្ញុំត្រូវធ្វើការរហូតដល់អាធ្រាត»។ពានបាញ់ពណ៌មាសរបស់គាត់ត្រូវបានលក់ក្នុងតំលៃត្រឹមតែ 3,50 ដុល្លារអាមេរិកប៉ុណ្ណោះជាផលិតផលដែលលក់ថោកបំផុត បើប្រៀបធៀបទៅនឹងតម្លៃប៉ាន់ស្មាន 150,000 ដុល្លារ អាមេរិកលើតម្លៃពានដែលត្រូវបានរចនាឡើងដោយជាងចម្លាក់អ៊ីតាលីលោក Silvio Gazzaniga។

ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានគេលេងចាប់តាំងពីឆ្នាំ 1974 នៅពេលដែលវាជំនួសពានរង្វាន់ Jules Rimet Trophy ដំបូងដែលត្រូវបានប្រគល់ឱ្យប្រេស៊ីលក្នុងឆ្នាំ1970 បន្ទាប់ពីវាបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកលើកទី3 របស់ខ្លួន។

ពានរង្វាន់ Jules Rimet ដំបូងត្រូវបានគេលួចនៅក្នុងប្រទេសប្រេស៊ីលនៅពេលដែលជញ្ជាំងខាងក្រោយនៃប្រអប់របស់វាត្រូវបានហែកចេញដោយចោរក្នុងឆ្នាំ1983 ហើយមិនដែលត្រូវបានរកឃើញវិញទេ។

ចំពោះអតិថិជនរបស់ Nhat ពានចម្លងនឹងបន្ថែមនូវភាពលេចធ្លោនៃភាពស្រស់ស្អាតមុនពេលការប្រកួតបាល់ទាត់ពិភពលោក។អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិបារាំងលោក Dang Viet Duy បាននិយាយថា “ពេលកាន់ពានរង្វាន់នេះ ខ្ញុំមានអារម្មណ៍ដូចជា Zidane (នៅពេលដែលគាត់) បានឈ្នះការប្រកួត World Cup ក្នុងឆ្នាំ 1998″។

វាជាការលួងលោមដ៏តូចមួយសម្រាប់អ្នកគាំទ្របាល់ទាត់ដូចជាលោក Nhat ដែលមានក្តីសង្ឃឹមតិចតួច ដែលឃើញវៀតណាមដែលជាប់ចំណាត់ថ្នាក់លេខ 102 របស់ FIFA ក្នុងចំណាត់ថ្នាក់ជាផ្លូវការ នឹងចូលរួមប្រកួតនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនាពេលឆាប់ៗនេះ។

លោក Nhat បាននិយាយថា “ប្រសិនបើពួកគេអាចធ្វើបានដូច្នេះមែន ខ្ញុំនឹងចែកជូនពានរង្វាន់របស់ខ្ញុំដោយឥតគិតថ្លៃ”៕