ទូរស័ព្ទ Huawei ចាប់ផ្តើមគាំងនៅហុងកុងបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ

95

អតិថិជនរបស់ក្រុមហ៊ុន Huawei ជាច្រើននាក់នៅក្នុងទីក្រុងហុងកុងបានត្អូញត្អែរថាទូរស័ព្ទរបស់ពួកគេបានគាំងនិងលែងដំណើការក្រោយពីប្រព័ន្ធប្រតិបត្តិការបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃពុធ។អតិថិជន Huawei ជាង 30 នាក់បានប្រញាប់ប្រញាលទៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិននៅ Kowloon ដើម្បីសុំជំនួយពីបុគ្គលិកនៅទីនោះ។ លោក Sing Pao បានរាយការណ៍ថាមិនថាម៉ូដែលណាដែលពួកគេប្រើប្រាស់នោះទេ ពួកគេទាំងអស់អះអាងថាទូរស័ព្ទមិនដំណើរការ។

កម្មវិធីផ្សេងៗទៀតមិនដំណើការបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei ពីបណ្តាញសហរដ្ឋអាមេរិកក្នុងកិច្ចប្រឹងប្រែងដើម្បីការពារសន្តិសុខជាតិនិងក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីមួយចំនួនរួមទាំង Google និង Microsoft ផងដែរបានកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មរបស់ពួកគេជាមួយក្រុមហ៊ុន Huawei។អតិថិជនម្នាក់ក្នុងចំណោមអ្នកដែលស្វែងរកជំនួយបាននិយាយថាទូរស័ព្ទ Huawei Mate 10 របស់នាងដែលនាងបានទិញកាលពីខែមីនាឆ្នាំមុនបានគាំងជាមួយអេក្រង់ខ្មៅអស់រយៈពេល 5 ទៅ 6 នាទីបន្ទាប់ពីនាងបានបើកវា។ អេក្រង់ពណ៌សលេចចេញមកដែលផ្តល់ឲ្យនាងនូវ ជម្រើសបួនដែលនាងត្រូវជ្រើសរើសពី “Download the lattes and restore” “Factory Reset” “Reboot” និង “Shut down”។
អតិថិជនម្នាក់ទៀតបាននិយាយថាទូរស័ព្ទ Huawei Mate 9 របស់នាងស្ថិតនៅក្នុង “Recovery Mode”នៅពេលដែលនាងបើកវា។ នាងមួម៉ៅនិងខឹងសម្បាបន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុន Huawei បានប្រាប់នាងឱ្យកំណត់ទូរស័ព្ទឡើងវិញទៅ Factory Setting ដែលមានន័យថាព័ត៌មានទាំងអស់របស់នាង ដែលបានរក្សាទុកនៅក្នុងទូរស័ព្ទនឹងត្រូវបានលុបចោល។

អ្នកប្រើប្រាស់ទាំងពីរអ្នកបាននិយាយថាពួកគេនឹងពិចារណាទិញម៉ាកផ្សេងៗទៀតប្រសិនបើបញ្ហាមិនអាចត្រូវបានដោះស្រាយ។

ក្រុមហ៊ុន Huawei បាននិយាយថាក្រុមហ៊ុនកំពុងស៊ើបអង្កេតបញ្ហានេះ៕