ទូរស័ព្ទ Galaxy S10 ព័ណ៌ក្រហមស្រស់និងមានវត្តមាននៅទីផ្សារខែក្រោយ

16

ទូរស័ព្ទ Galaxy S10 ដែលបានបង្ហាញខ្លួនកាលពីសប្តាហ៍មុននឹងមានវត្តមានតាមទីផ្សារនៅខែក្រោយដោយចាប់ផ្តើមពីប្រទេសស្វ៊ីស។ គំរូពណ៌ថ្មីនេះត្រូវបានចុះបញ្ជីលើគេហទំព័រលក់រាយរបស់ស្វ៊ីសដែលមានលើស្លាកតម្លៃ CHF899 (895 ដុល្លារ / 803 អឺរ៉ូ)។ ការចុះបញ្ជីនេះក៏បង្ហាញផងដែរថាកំណែថ្មីនេះនឹងមានអង្គចងចាំ128GB តែប៉ុណ្ណោះ។ ហើយក្រៅពីព័ណ៌ថ្មីនេះ ផ្នែករឹងនឹងនៅដដែលដូចប្រភេទព័ណ៌ផ្សេងៗទៀតនៃស្មាតហ្វូន។

ស្មាតហ្វូន Galaxy S10+ ក៏នឹងមកដល់ជាមួយព័ណ៌ក្រហមស្រស់ ផងដែរហើយវាត្រូវបាន

ចុះបញ្ជីដោយក្រុមហ៊ុន Samsung ស្វ៊ីសនៅលើគេហទំព័ររបស់ខ្លួនជាមួយនឹងការផ្តល់ជូន

ប្រាក់ត្រឡប់វិញ។ យើងនឹងដឹងបន្ថែមទៀតអំពីទីផ្សារដែលអាចរកទិញបាននូវពណ៌ថ្មីនេះឆាប់ៗនេះ៕