សម្តេចសង្ឃ Pope Francis ព្រមានអ្នកគាំទ្រ Messi ថាការហៅ Messi “ព្រះ” គឺជាការប្រមាថ

24

យោងតាមសម្តេចសង្ឃ  Pope បានអោយដឹងថា  Messi ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត ប៉ុន្តែអ្នកគាំទ្រមិនគួរហៅគាត់ថា “ព្រះ” នោះទេ។

សង្ឃជាន់ខ្ពស់គ្រឹស្តសាសនាមានសង្ឃដីកាថាការប្រើពាក្យដើម្បីពិពណ៌នាតារាបាល់ទាត់ប្រចាំក្លិប Barcelona តាមទ្រឹស្តីជា “ការប្រមាថ” ហើយបានព្រមានអ្នកគាំទ្រប្រឆាំងនឹងការប្រើប្រាស់ពាក្យនេះ។

នៅពេលសួរអំពីប្រធានបទនេះនៅលើប៉ុស្តិ៍ទូរទស្សន៍អេស្ប៉ាញ La Sexta សម្តេចសង្ឃ Pope Francis បានមានសង្ឃដីកាថា “នៅក្នុងទ្រឹស្ដី វាជាប្រមាថ។ វាមិនគួរលើកមកនិយាយទេ អាត្មាមិនជឿទេ”។

នៅពេលពិធីករ លោក Jordi Evole បានលើកឡើងថាគាត់ជឿជាក់ថាកីឡាករ Messi គឺជាព្រះ។ សម្តេចសង្ឃ Pope Francis មានបន្ទូលឆ្លើយតបជាមួយសំណើចថា “អាត្មាមិនជឿទេ។

មនុស្សអាចហៅគាត់ថាជាព្រះ ដូចដែលពួកគេអាចនិយាយថា “ខ្ញុំស្រលាញ់អ្នក” ប៉ុន្តែមានតែព្រះប៉ុណ្ណោះដែលគេអាចធ្វើពីធីសក្ការៈបូជាបាន។

“គាត់ជាមនុស្សអស្ចារ្យណាស់ដែលបានឃើញ ប៉ុន្ដែគាត់មិនមែនជាព្រះទេ”។

ព្រះអង្គធ្លាប់បានជួបកីឡាករ Messi ជាមិត្តរួមសញ្ជាតិអាហ្សង់ទីនកាលពីឆ្នាំ 2013 ហើយត្រូវបានគេរាយការណ៍ថាបានសរសើរគាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតដែលនាំមុខកីឡាករ Pele Diego Maradona និង Cristiano Ronaldo។

អ្នកគាំទ្ររបស់ក្លិប Barcelona តែងតែហៅកីឡាករ Messi ថា “D10S” ដែលជាពាក្យផ្សំក្នុងភាសាអេស្បាញ “Dios” មានន័យថាព្រះ ដែលមានលេខ 10 នៅលើអាវរបស់គាត់៕