ប្រទេសថៃដោះលែងកីឡាករបាល់ទាត់ជនជាតិបារ៉ែនដែលជាជនភៀសខ្លួន

22

អាជ្ញាធរថៃបានដោះលែងកីឡាករបាល់ទាត់ជនជាតិបារ៉ែនដែលមានឋានៈជាជនភៀសខ្លួននៅអូស្ត្រាលីក្រោយពីឃុំឃាំងជាង 2 ខែ។ ករណីនេះបានបង្កឱ្យមានការរិះគន់ពីប្រទេសអូស្រ្តាលីជាកន្លែងដែលគាត់រស់នៅ។

លោក Hakeem Al Araibi បានភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលីបន្ទាប់ពីត្រូវបានធ្វើទារុណកម្មដោយអាជ្ញាធរប្រទេសបារ៉ែនក្នុងឆ្នាំ 2012 កំឡុងការបះបោរដ៏ពេញនិយមនៅអារ៉ាប់។

គាត់ត្រូវបានគេឃុំឃាំងកាលពីខែវិច្ឆិកាឆ្នាំមុននៅឯព្រលានយន្តហោះបាងកកអំឡុងពេលក្រេបទឹកឃ្មុំរបស់គាត់។

អាជ្ញាធរថៃបានលើកឡើងពីការជូនដំណឹងរបស់ប៉ូលិស Interpol និងសំណើសុំធ្វើបត្យាប័នពីប្រទេសបារ៉ែនដែលជាហេតុផលសម្រាប់ការឃុំឃាំងគាត់។

រដ្ឋាភិបាលអូស្រ្តាលីនិងអង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបញ្ចុះបញ្ចូលប្រទេសថៃឱ្យដោះលែងគាត់ ដោយនិយាយថាគាត់អាចប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញជាថ្មីម្តងទៀតប្រសិនបើគាត់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។

រដ្ឋាភិបាលថៃបាននិយាយថាខ្លួនបានដោះលែងគាត់ឱ្យមានសេរីភាពពីព្រោះប្រទេសបារ៉ែនដកចេញនូវសំណើសុំធ្វើបត្យាប័ន៕