Motorola RAZR អាចជាទូរស័ព្ទបត់បានដែលត្រឡប់មកវិញ ជាមួយតម្លៃ $ 1,500

27

នៅពេលដែលទូរស័ព្ទ RAZR មួយធ្លាប់ទទួលបានចំណាត់ថ្នាក់ខ្ពស់នៅលើពិភពលោក។ ក្រុមហ៊ុន WSJ កំពុងរាយការណ៍ថាទូរស័ព្ទ Motorola RAZR ថ្មីនឹងមានលក់នៅខែកុម្ភៈឆាប់ៗនេះ ដោយឡែកពីក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតអាមេរិក។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាវានឹងអាចជាទូរស័ព្ទដែលអាចបត់បាននិងមានតម្លៃប្រហែល 1,500 ដុល្លារ។ ទូរស័ព្ទនេះនៅតែត្រូវបានសាកល្បងនៅឡើយទេ ដូច្នេះកាលបរិច្ឆេទបើកដំណើរការមិនត្រូវបានកំណត់នៅឡើយ។កាលពីឆ្នាំមុននាយកប្រតិបត្តិក្រុមហ៊ុន Lenovo បាននិយាយថាអាចនឹងមាន RAZR ថ្មីមួយក្រោយមកគំនូរប៉ាតង់មួយចំនួនបានបង្ហាញពីទូរស័ព្ទដែលអាចបត់ចូលគ្នាបាន។ មានការពិភាក្សាអំពី MotoMod ផងដែរប៉ុន្តែមិនមានអ្វីកើតឡើងនោះទេ។

តម្លៃ 1,500 ដុល្លារនេះឬ ហាក់ដូចជាចំណុចវិសេសសម្រាប់តំលៃទូរស័ព្ទដែលអាចបត់បាន ពួកវាមានតម្លៃចាប់ពី 1,300 ដុល្លារសម្រាប់ទូរស័ព្ទ FlexPai ដល់ 1,800 ដុល្លារសម្រាប់ទូរស័ព្ទ Galaxy F។ ទូស័ព្ទ RAZR ជំនាន់មុនមិនមានប្រជាប្រីយភាពក្នុងទីផ្សារដ៏ធំនោះទេ ប៉ុន្តែពួកវាមិនមែនជាឧបករណ៍ដ៏ទាក់ទាញដូចទូរស័ព្ទដៃដែលអាចបត់បានទាំងនេះទេ៕