លោក Mahathir អំពាវនាវអោយបង្កើនការវិនិយោគពីជប៉ុន

32

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad បានអំពាវនាវឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគនៅក្នុងប្រទេសរបស់លោកនិងជួយបង្កើតការងារនៅទីនោះ។

លោកនាយករដ្ឋមន្ត្រី វ័យ 92 ឆ្នាំរូបនេះកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនជាលើកដំបូងចាប់តាំងពីវិលត្រឡប់មកកាន់តំណែងកាលពីខែមុន។ លោកបានជួបមេដឹកនាំអាជីវកម្មនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ។

ប្រធានសហព័ន្ធធុរកិច្ចជប៉ុនលោក Hiroaki Nakanishi បានកត់សម្គាល់ពីសារៈសំខាន់របស់ម៉ាឡេស៊ីដែលជាមជ្ឈមណ្ឌលសម្រាប់ការផលិតខ្សែចង្វាក់ផ្គត់ផ្គង់។ ក្រុមហ៊ុនជប៉ុនមានរោងចក្រចំនួន 1,400 រួចទៅហើយនៅក្នុងប្រទេសម៉ាឡេស៊ី។

លោក Mahathir បាននិយាយថារដ្ឋបាលរបស់លោកផ្តល់លក្ខណ្ឌអាជីវកម្មល្អហើយបានប្តេជ្ញាថានឹងកាត់បន្ថយការិយាធិបតេយ្យដើម្បីទាក់ទាញការវិនិយោគបរទេស។ លោកក៏បានលើកទឹកចិត្តក្រុមហ៊ុនជប៉ុនឱ្យសាងសង់រោងចក្របន្ថែមទៀតនៅម៉ាឡេស៊ីដើម្បីជួយបង្កើនការងារ៕