កសិករជប៉ុនមមារញឹកក្នុងការប្រមូលផលផ្លែឪឡឹក

43

កសិករដាំឪឡឹកកំពុងមមារញឹកខ្លាំងនៅក្នុងរដូវប្រមូលផលនៅចុងខែវិច្ឆិកានៅខេត្ត Kochi ខាងលិចប្រទេសជប៉ុន។ ឪឡឹកជាទូទៅគឺជាកសិផលនៅរដូវក្ដៅ ប៉ុន្តែឪឡឹកប្រភេទផ្សេងទៀតមានឈ្មោះថា Luna Piena ត្រូវបានប្រមូលផលចាប់ពីរដូវស្លឹកឈើជ្រុះរហូតដល់រដូវរងារ។អ្នកដាំផ្លែឪឡឹកប្រើវិធីសាស្រ្តដ៏ចម្លែកដោយព្យួរវាជាមួយនឹងខ្សែប្លាស្ទិកជុំវិញកម្ពស់ត្រឹមចង្កេះ។

វាធ្វើឱ្យផ្លែឪឡឹកមានរស់ជាតិកាន់តែផ្អែមពីព្រោះវាអនុញ្ញាតឱ្យត្រូវពន្លឺព្រះអាទិត្យពីស្លឹកទៅដល់ផ្លែទោះបីជាពន្លឺព្រះអាទិត្យពីរដូវស្លឹកឈើជ្រុះដល់រដូវរងាមិនខ្លាំងដូចនៅរដូវក្តៅក៏ដោយ។នៅទីក្រុង Konan កសិករប្រមូលផលឪឡឹកនៅក្នុងផ្ទះកញ្ចក់ដោយប្រើកន្ត្រៃដើម្បីកាត់វាចេញម្តងមួយៗ។ ពួកគេពិនិត្យមើលគុណភាពរបស់ផ្លែឪឡឹកដោយទះវានិងស្តាប់សំឡេង។

អ្នកដាំបានឱ្យដឹងថាផ្លែឪឡឹកនៅឆ្នាំនេះមានរស់ជាតិផ្អែមខ្លាំងដូច្នេះគាត់ចង់ឱ្យពលរដ្ឋញ៉ាំវាត្រជាក់ក្នុងបន្ទប់ក្តៅនៅផ្ទះ៕