នាយករដ្ឋមន្ត្រីស្រីលង្កាត្រូវបានជំនួសដោយអតីតប្រធានាធិបតី

25

ប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena ភ្លាមៗបានបណ្តេញនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ហើយជំនួសគាត់ជាមួយអតីតប្រធានាធិបតី Mahinda Rajapakse។

ការិយាល័យប្រធានាធិបតីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសុក្រដោយនិយាយថាលោក Sirisena បានបណ្តេញលោក Wickremesinghe ហើយបានតែងតាំងលោកRajapakse ជាអ្នកជំនួសគាត់។

ការប្រកាសនេះមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរទេ តែលោក Sirisena និងលោក Wickremesinghe ត្រូវបានគេរាយការណ៍ថាមានគំនិតផ្ទុយគ្នាជុំវិញការផ្ទេរកម្មសិទ្ធិនៃកំពង់ផែនិងព្រលានយន្តហោះទៅអោយបរទេស។

លោក Wickremesinghe បានជំទាស់នឹងការបណ្តេញចេញរបស់គាត់នៅក្នុងលិខិតមួយទៅលោក Sirisena ដោយនិយាយថាគណបក្សរបស់គាត់បន្តកាន់កាប់សំឡេងភាគច្រើននៅក្នុងសភាហើយការបណ្តេញចេញរបស់គាត់គឺមិនស្របតាមរដ្ឋធម្មនុញ្ញ។

លោកបានបង្ហាញពីបំណងរបស់លោកក្នុងការបន្តតំណែងនេះ។

លោក Sirisena បានក្លាយជាប្រធានាធិបតីកាលពី 3 ឆ្នាំមុនដោយការផ្តួលអតីតប្រធានាធិបតីលោក  Rajapakse ដែលបានគាំទ្រគោលនយោបាយបរទេសចិន។

លោកបានបង្កើតរដ្ឋាភិបាលចម្រុះដឹកនាំដោយលោក Wickremesinghe ហើយបានយកគោលនយោបាយបរទេសដែលមានតុល្យភាពបន្ថែមទៀតតាមរយៈការកសាងទំនាក់ទំនងជាមួយឥណ្ឌា អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក៕